ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតអ្នកកាសែតអន្ដរជាតិក្នុង សម័យសង្រ្គាមមកជួបប្រជុំគ្នា


អតីតអ្នកកាសែតអន្ដរជាតិក្នុង សម័យសង្រ្គាមមកជួបប្រជុំគ្នា
អតីតអ្នកកាសែតអន្ដរជាតិក្នុង សម័យសង្រ្គាមមកជួបប្រជុំគ្នា

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

៤០ ឆ្នាំក្រោយពីសង្រ្គាមស៊ីវិលនៅកម្ពុជាចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ត្រូវ
បានបញ្ចប់ អតីតក្រុមអ្នកកាសែតតំណាងឲ្យភ្នាក់ងារផ្សេងៗ ដែលបានចូលរួម
យកព័ត៌មានយ៉ាងសកម្មនៅក្នុងសម័យនោះ នឹងវិលត្រឡប់មកជួបប្រជុំគ្នាសារ
ជាថ្មីនៅខែក្រោយនេះ ដោយគ្រោងនឹងសាងសង់ស្តូបមួយសម្រាប់អ្នករួមអាជីព
របស់ពួកគេ ដែលបានស្លាប់នៅក្នុងការបំពេញការងារ។

នៅក្នុងអំឡុងសង្គ្រាមរយៈពេល ៥ឆ្នាំនោះ មានអ្នកកាសែតបរទេសយ៉ាងតិច
ចំនួន៣៦នាក់ បានស្លាប់នៅក្នុងនោះភាគច្រើន គឺជាជនជាតិអាមេរិក ជនជាតិ
ឥណ្ឌា អូស្រ្តាលី ជនជាតិបារំាង ជនជាតិជប៉ុន ជនជាតិស្វីស ឡាវនិងជនជាតិ
អាល្លឺម៉ង់ ហើយមួយភាគធំនៅក្នុងចំណោមអ្នកកាសែតបរទេសទាំងនោះ ត្រូវ
បាញ់សម្លាប់ដោយក្រុមទាហានខ្មែរក្រហម នៅពេលដែលពួកគេកំពុងតែតស៊ូ
ដណ្តើមអំណាច។

លោក ឆាង សុង អតីតអ្នកនាំពាក្យឲ្យយោធារបស់របបគ្រប់គ្រងលោកសេនា
ប្រមុខលន់ នល់ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកកាសែតអន្តរ
ជាតិនៃសម័យនោះ និងជាអ្នករៀបចំការជួបប្រជុំគ្នារបស់ក្រុមអ្នកកាសែត នៅ
ពេលខាងមុខនេះ មានប្រសាសន៍ថា ការបាត់បង់ជីវិតរបស់ក្រុមអ្នកកាសែត
បរទេសទាំងនោះមានតម្លៃជាប្រវត្តិសាស្រ្តខ្លាំងណាស់ នៅក្នុងការបំពេញមុខ
ងាររបស់ ពួកគេសម្រាប់ផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែងពីប្រទេសកម្ពុជា។

«ចូលមកយ៉ាងច្រើន ដោយសារពួកសារព័ត៌មានអន្តរជាតិទាំងអស់ហ្នឹង ជាព្រឹត្តិ
ការណ៍ប្រវត្តិសាស្រ្តមួយដែលយើងអត់បានយកចិត្តទុកដាក់ទេ ដូច្នេះខ្ញុំយល់ថា
ការដែលអ្នកទាំងអស់នេះបូជាជីវិត ដើម្បីរកសេចក្តីពិតក្នុងប្រទេសកម្ពុជាហ្នឹង
មានតម្លៃប្រវត្តិសាស្រ្តថ្លៃថ្នូរណាស់ ដូច្នេះយើងត្រូវតែធ្វើស្តូបតូចមួយអីទៅ ដាក់
ឈ្មោះទាំងអស់គ្នាទៅ»។

អ្នកកាសែតអន្តរជាតិដែលគ្រោងនឹងមកជួបប្រជុំគ្នា នៅប្រទេសកម្ពុជាអាចមាន
ចំនួនកើនឡើងរហូតទៅដល់៤០នាក់ ហើយពួកគេមានវ័យចាប់ពីអាយុ៦០ឆ្នាំ
រហូតទៅដល់ជាង៨០ឆ្នាំ ភាគច្រើននៃអ្នកកាសែតទាំងនេះមកពីសហរដ្ឋអាមេ-
រិក ។

បើយោងទៅតាមគម្រោង ក្រុមអ្នកកាសែតវ័យចំណាស់ទាំងនេះនឹងជួបប្រជុំគ្នា
ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២០រហូតទៅដល់ថ្ងៃទី២៣ ខែមេសា ហើយពួកគេនឹងធ្វើ
ដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា រួមទាំងធ្វើពិធីព្រះពុទ្ធសាសនា ដើម្បី
ឧទ្ទិសវិញ្ញាណក្ខន្ធដល់មិត្តភក្តិរបស់ពួកគេ ដែលបានស្លាប់បាត់បង់ជីវិតហើយ
ទៀតផង ។

ប្រទេសកម្ពុជាមានសង្រ្គាមប្រទាញប្រទង់យ៉ាងខ្លាំង នៅចន្លោះឆ្នាំ១៩៧០ ដល់
ឆ្នាំ១៩៧៥។ សង្រ្គាមដែលបានកើតឡើងរវាងកងទ័ពរបស់លោកសេនាប្រមុខ
លន់ នល់ ដែលឡើងកាន់អំណាចដោយរដ្ឋប្រហារយោធារំលំសម្តេច នរោត្តម
សីហនុ នៅថ្ងៃទី១៨ខែមិនា ឆ្នាំ១៩៧០ និងកងទ័ពតស៊ូក្នុងព្រៃរបស់ពួកកុម្មុយ-
នីសម៉ៅនិយមខ្មែរក្រហម ។

លោកឆាង សុង មានប្រសាសន៍ថា អ្នកកាសែតជាង២០០នាក់បានមកយកព័ត៌
មាននៅក្នុងសម័យសង្រ្គាមនោះ ។

លោកឆាង សុង ដែលបានឡើងធ្វើជារដ្ឋមន្រ្តីក្រសួងព័ត៌មានរយៈពេលខ្លីមុន
ពួកខ្មែរក្រហមឡើងកាន់អំណាចនោះ មានប្រសាសន៍បន្ថែមថា អ្នកកាសែត
អន្តរជាតិដែលនៅរស់រានមានជីវិត មិនចង់ឃើញប្រទេសកម្ពុជាត្រឡប់ជាមាន
សង្រ្គាមសាជាថ្មីនោះទេ ក៏ប៉ុន្តែពួកគេមួយចំនួន ក៏មិនបានដឹងអំពីការវិវត្តរបស់
ប្រទេសកម្ពុជាផងដែរ ដូច្នេះការជួបជុំគ្នារបស់ពួកគេនៅពេលនេះនឹងពញ្ញាក់ឲ្យ
ពួកគេដឹងអំពីការវិវត្តរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន។

«ខ្លះ ៤០ឆ្នាំហើយ អត់ដឹងថា កម្ពុជាទៅផ្លូវណាទេ ស្មានតែកម្ពុជាខ្ទេចដូចមុន
ហើយបាទ។ ដូច្នេះរឿងនេះជារឿងធំណាស់បាទ។ រឿងធំធ្វើឲ្យភ្ញាក់ថា ខ្មែររស់
ឡើងវិញយ៉ាងស្រួសហើយ»។

យ៉ាងណាក៏ដោយ លោកឆាង សុងបានមានប្រសាសន៍ថាការសង់ស្តូបសម្រាប់
ចារិកឈ្មោះអ្នកកាសែត ដែលបានស្លាប់ក្នុងសម័យសង្រ្គាម នៅកម្ពុជានោះ ក៏
នឹងបូកបញ្ចូលផងដែរនូវឈ្មោះអ្នកកាសែតជនជាតិកម្ពុជាដែលត្រូវពួកខ្មែរក្រ-
ហមសម្លាប់ ក្រោយពីពួកគេឡើងកាន់អំណាច។

មានអ្នកកាសែតកម្ពុជាចំនួនជាង២០នាក់ត្រូវពួកខ្មែរក្រហមសម្លាប់ នេះយោង
ទៅតាមលោកឆាង សុង។

លោកឆាង សុងបានបង្ហាញទៀតថា បច្ចុប្បន្នលោកបានរកឃើញថា មានអ្នក
កាសែតបរទេស និង អ្នកកាសែតកម្ពុជាប្រមាណជា៦៨នាក់ បានស្លាប់ក្នុងការ
បំពេញការងាររបស់ខ្លួននៅក្នុង និង ក្រោយសង្រ្គាមជាមួយពួកខ្មែរក្រហមនៅ
កម្ពុជា ។

លោកខៀវ កាញារិទ្ធមិនអាចធ្វើទំនាក់ទំនងបានទេ នៅថ្ងៃនេះ ប៉ុន្តែលោកបាន
មានប្រសាសន៍កាលពីសប្តាហ៍មុនថា វិមានសម្រាប់ចារិកការចងចាំសម្រាប់អ្នក
កាសែតកម្ពុជានិងអ្នកកាសែតបរទេសនឹងត្រូវសាងសង់ឡើង។ កាលពីប៉ុន្មាន
ឆ្នាំខាងមុននេះ ឈ្មោះអតីតអ្នកកាសែតដែលស្លាប់ក្នុងប្រទេសកម្ពុជានៅសម័យ
មុនចំនួន១៤នាក់ត្រូវបានជ្រើសរើសនិងចារិកនៅលើផ្ទាំងថ្មនៃវិមានចង់ចាំមួយ
នៅក្នុងទីក្រុងBayeuxនៃតំបន់Normandieប្រទេសបារាំង ។

នៅក្នុងចំណោមអ្នកកាសែតទាំង១៤នាក់នោះ ភាគច្រើនគឺជាអ្នកកាសែតជន
ជាតិកម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG