ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមមន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចង់ឃើញនាយករដ្ឋរដ្ឋមន្រ្តីកម្ពុជា និងថៃជួបពិភាក្សាទ្វេភាគី


ក្រុមមន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចង់ឃើញនាយករដ្ឋរដ្ឋមន្រ្តីកម្ពុជា និងថៃជួបពិភាក្សាទ្វេភាគី
ក្រុមមន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចង់ឃើញនាយករដ្ឋរដ្ឋមន្រ្តីកម្ពុជា និងថៃជួបពិភាក្សាទ្វេភាគី
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមមន្ត្រីគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលនៅថ្ងៃពុធនេះ បានលើក
ទឹកចិត្តដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងលោកនាយករដ្ឋមន្ត្រីAbhisit
Vejjajiva ឲ្យជួបប្រជុំទ្វេភាគីក្នុងកិច្ចខិតខំប្រឹងប្រែងស្តារទំនាក់ទំនងការទូត
ឲ្យវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ នៅពេលដែលមេដឹកនាំទាំង២ នឹង
ជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គលើកទី១នៅខែក្រោយ
នេះ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីAbhisit Vejjajiva
នឹងជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គលើកទី១ នៅប្រ-
ទេសថៃចាប់ពីថ្ងៃទី ៤-៥ ខែមេសា។

កងទ័ពពីប្រទេសកម្ពុជានិងប្រទេសថៃបានប្រមូលផ្តុំគ្នានៅតំបន់ជម្លោះព្រំដែន
ក្បែរប្រាសាទព្រះវិហារ និងបានវាយប្រយុទ្ធគ្នាជាច្រើនលើក ដែលបានសម្លាប់
កងទ័ពយ៉ាងតិច៨នាក់ បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានចុះនៅក្នុងបញ្ជីបេតិ-
កភណ្ឌពិភពលោកនៅក្នុងខែកក្កដាឆ្នាំ២០០៨។

ជម្លោះការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃបានធ្លាក់ចុះដល់កម្រិតធ្ងន់ធ្ងរ បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatraត្រូវបានតែងតាំងជា
ទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។

ការវាយប្រហារពាក្យសម្តីធ្ងន់ៗរវាងលោកនាយករដ្ឋមន្ត្រីទាំង២ បានធ្វើឡើង
ខណៈដែលប្រទេសទាំង២បានអះអាងថា ដីទំហំ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរ
ប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់ខ្លួនរៀងៗខ្លួន។ រហូតមកដល់ពេលនេះ ក្រុមមន្ត្រីមកពីក្រសួងការបទេសកម្ពុជានិងថៃបានថ្លែងថា យើងមិនមានកម្ម
វិធីជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកនាយករដ្ឋ
មន្ត្រី Abhisit Vejjajiva ទេ។

ទោះបីជាយ៉ាងនេះក៏ដោយ ក្រុមមន្ត្រីគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល
នៅកម្ពុជា ប្រាថ្នាចង់ឃើញលោកនាយករដ្ឋមន្ត្រីទាំង២ ជួបពិភាក្សាទ្វេភាគី
ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាសម្រាប់ផលប្រយោជន៍នៃប្រទេសទាំង២។

លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សAdhoc បានថ្លែងថា ឥឡូវនេះ
វាជាឱកាសដ៏ល្អ សម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋ
មន្ត្រីAbhisit Vejjajiva គួរតែឆ្លៀតយកកិច្ចប្រជុំកំពូលនេះ ដើម្បីពិភាក្សាទ្វេ
ភាគីរកដំណោះស្រាយចំពោះជម្លោះបញ្ហាព្រំដែន ជម្លោះការទូត និង ជម្លោះ
ពាក្យសម្តី។

"បើយើងដោះបញ្ហាព្រំដែនមិនទាន់ចេញ ប៉ុន្តែវាអាចដោះស្រាយបញ្ហាតូចៗ
ដទៃដូចជា កុំឱ្យមានការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់របស់យើង នៅ
តាមព្រំដែន ដែលឆ្លងកាត់ទៅប្រកបរបរទទួលទាន ទំនាក់ទំនងពាណិជ្ជកម្ម
នៅតាមព្រំដែនកុំឱ្យមានការរឹតបន្តឹង និងការកាត់បន្ថយភាពតានតឹង ឬភាព
ប្រឈមមុខគ្នារវាងកងទ័ព និងកងទ័ព"។

លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ីបានបញ្ជាក់ថា ការជួបប្រជុំ
ទ្វេភាគី រវាងលោកនាយករដ្ឋមន្ត្រីទាំង២ ត្រូវតែមានក្នុងការស្វែងរកដំណោះ
ស្រាយបញ្ហាតានតឹងនៅតាមបណ្តោយព្រំដែន ដើម្បីជៀសវាងការចំណាយ
ថវិកាជាតិដ៏ច្រើនសម្រាប់វិស័យការពារជាតិ ហើយប្រទេសកម្ពុជា ចាំបាច់ត្រូវ
ប្រើប្រាស់នយោបាយការទូត ដើម្បីការពារបូរណភាពទឹកដី និង ជំរុញសកម្ម-
ភាពសេដ្ឋកិច្ច។

"លោកនាយករដ្ឋមន្ត្រីខ្មែរបង្ហាញឥរិយាបទសុខចិត្តដឹកនាំគណៈប្រតិភូទៅចូល
រួមនេះ បានបង្ហាញពីសញ្ញានៃភាពទន់ភ្លន់ខាងភាគីខ្មែរ ហើយភាពទន់ភ្លន់នេះ
មានប្រយោជន៍នាំទៅដល់ការដោះស្រាយការមិនយោគយល់គ្នាកន្លងទៅ ហើយ
ជឿជាក់ថា វានឹងមានប្រយោជន៍សំខាន់ណាស់ដល់ប្រទេសទាំង២ ក្រោយពី
មានទំនាស់ពាក្យសម្តីធ្ងន់ៗដាក់គ្នាកន្លងទៅ"។

ទោះបីជាគ្មានកម្មវិធីជំនួបទ្វេភាគីក៏ដោយ ក៏ក្រុមមន្ត្រីគណបក្សប្រឆាំង និងអង្គ
ការសង្គមស៊ីវិលបាននិយាយថា បើមេដឹកនាំនៃប្រទេសទាំង២មានបំណងចង់
ជួបគ្នានោះ កិច្ចប្រជុំទ្វេភាគីនេះនឹងអាចធ្វើឡើងភ្លាមៗបាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG