ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេទ័ពខែ្មរនិយាយថា ប្រទេសកម្ពុជា មានយុទ្ធភណ្ឌគ្រប់គ្រាន់


<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយឧត្តមសេនីយផ្កាយមាស៤ ជា តារា អគ្គមេបញ្ជាការរងកងយោធ
ពលខេមរភូមិន្ទ និង ជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយោធ
ភូមិភាគទី៤បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសកម្ពុជាមានអាវុធយុទ្ធ
ភណ្ឌគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការឈា្លនពានពីប្រទេសជិតខាង។

ការអះអាងរបស់លោកជា តារានេះ បានធ្វើឡើងជាលើកដំបូងបន្ទាប់ពីប្រទេស
កម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយ និង ប្រទេសថៃ ហើយកងទ័ពនៃ
ប្រទេសទាំងពីរច្រើនរាប់ម៉ឺននាក់ កំពុងតែដាក់ពង្រាយយ៉ាងច្រើនក្រាស់ក្រែល
នៅតាមក្រវ៉ាត់ព្រំដែនជាង៨០០គីឡូម៉ែត្រនៅឡើយ។

លោកនាយឧត្តមសេនីយជា តារា បានរាយការណ៍អស់រយៈពេលជាង២ម៉ោង ស្តីអំពីសភាពការណ៍នៅតាមតំបន់ប្រាសាទព្រះវិហារ នៅឯទីស្តីការគណៈរដ្ឋ
មន្រ្តីថា ចាប់តាំងពីមានជម្លោះព្រំដែនជាមួយប្រទេសថៃ រហូតដល់បច្ចុប្បន្ន
នេះកម្ពុជាមានអាវុធគ្រប់គ្រាន់ និងទំនើបៗបំផុត ដើម្បីការពារបូរណភាពទឹក
ដី ប្រឆាំងរាល់ការឈ្លានពានពីប្រទេសជិតខាង។

"ឥឡូវនេះកងទ័ពមានគ្រប់លទ្ធភាព សមត្ថភាព ការពារទឹកដី គ្រប់កម្លាំង
ចល័តមានមួយកំផ្លេ មានអាវុធត្រៀមបម្រុង មានកម្លាំងត្រៀមបម្រុង"។

ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃនេះ បានកើតមានឡើងតាំង
ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានអង្គការ
UNESCO ដាក់បញ្ចូលទៅជាទ្រព្យសម្បត្តិរបស់បេតិកភណ្ឌពិភពលោក។

កងទ័ពនៃប្រទេសទំាងពីរ បានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ជាច្រើនលើក
ដែលបណ្តាលឲ្យភាគីទាំងសង្ខាងបានស្លាប់ និងរងរបួស។

រហូតមកដល់បច្ចុប្បន្ននេះ ជម្លោះព្រំដែននៃប្រទេសទាំងពីរមានអាយុកាលជិត
២ឆ្នាំមកហើយ។

លោកនាយឧត្តមសេនីយផ្កាយមាស៤ ជា តារា បានលើកសរសើរដល់ការគ្រប់
គ្រងស្ថានភាពសឹកសង្គ្រាមរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅពេលដែល
កងទ័ពកម្ពុជាកំពុងប៉ះទង្គិចជាច្រើនលើកជាមួយនឹងកងទ័ពថៃនោះ។

ក៏ប៉ុន្តែលោកជា តារា ក៏បានសារភាពត្រង់ៗផងដែរថា កងទ័ពកម្ពុជា កាលពី
ពេលមុន ពុំមានយុទ្ធភណ្ឌគ្រប់គ្រាន់ទេ ប៉ុន្តែបច្ចុប្បន្ននេះអាចមានលទ្ធភាពក្នុង
ការការពារទឹកដីរបស់ខ្លួន មិនឲ្យសត្រូវឈ្លានពានជាដាច់ខាត។

លោកជា តារាបានលើកឡើងទៀតថា លោកបានប្រកាសរួចហើយទៅកាន់
ប្រទេសថៃថា កងទ័ពកម្ពុជាស៊ូស្លាប់ ដើម្បីការពារបូរណភាពទឹកដី។

"ខ្ញុំបានប្រកាសប្រាប់ថៃថា កុំលេងឲ្យសោះ ព្រំដែនរវាងកម្ពុជានិងឡាវ ព្រំដែន
ជាមួយនិងវៀតណាមស្រួលណាស់ មិនមែនដូចអ្ហែង បង្កើតបញ្ហាទ័ពនៅព្រំ-
ដែនទាំងអស់។ នេះគ្រាន់តែយកដី យកប្រាសាទ នៅសល់ច្រើនណាស់នៅ
ព្រំដែនអស់លោក គេយកម៉ោងណាក៏បានដែរ"។

ការចរចាទ្វេភាគីរវាងប្រទេសថៃ និង ប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហា
ជម្លោះព្រំដែនដ៏មានវិបត្តិនេះត្រូវបានផ្អាកមួយអន្លើសិននៅពេលដែលប្រទេស
ថៃ កំពុងតែមានវិបត្តិរលកបាតុកម្មពីក្រុមពួកអាវក្រហម ដើម្បីទាមទារទម្លាក់
លោក អាភីស៊ីត វីចាជីវ៉ា ចេញពីមុខតំណែងនាយករដ្ឋមន្រ្តី និង ទាមទារឲ្យ
រំលាយរដ្ឋសភារួចធ្វើការបោះឆ្នោតសារជាថ្មី។

លោកនាយឧត្តមសេនីយជា តារា បានបញ្ជាក់ថា នៅពេលដែលប្រទេសថៃ
កំពុងមានវិបត្តិនោះ សភាពការណ៍នៅតាមក្រវ៉ាត់ព្រំដែនគោកនៅមានសភាព
ស្ងប់ស្ងាត់នៅឡើយ ក៏ប៉ុន្តែកងទ័ពកម្ពុជាត្រៀមលក្ខណៈប្រយុទ្ធជានិច្ច៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG