<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
ក្រសួងការបរទេសនៃប្រទេសកម្ពុជាបានបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្នមិនឲ្យ
មានការរៀបអាពាហ៍ពិពាហ៍រវាងប្រជាពលរដ្ឋកម្ពុជាជាមួយ និង ជនជាតិកូរ៉េ
ខាងត្បូងទេ
បន្ទាប់ពីអាជ្ញាធរនគរបាលកម្ពុជាបានរកឃើញថា
មានស្រ្តីជនបទ
ចំនួន២៥នាក់ ត្រូវបានមេខ្យល់នាំយកមកលក់សម្រាប់រៀបអាពាហ៍ពិពាហ៍ទៅ
ប្រទេសកូរ៉េខាងត្បូងនោះ។
លោក
កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស
បានឲ្យដឹងថា
ក្រសួងការបរ
ទេសបានជូនដំណឹងដល់ស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅប្រទេសកម្ពុជាអំពី
បញ្ហាខាងលើនេះរួចហើយកាលពីថ្ងៃទី៥ខែមិនានេះ។
លោកកុយ
គួង បានបន្តថា
ការផ្អាករៀបអាពាហ៍ពិពាហ៍ជាបណ្តោះអាសន្ននេះ
ដើម្បីទប់ស្កាត់ការជួញដូរស្រ្តីខ្មែរទៅកូរ៉េខាងត្បូង។
«យើងផ្អាកនេះដើម្បីពិនិត្យនីតិវិធីនេះឡើងវិញដើម្បីទប់ស្កាត់ការជួញដូរមនុស្ស
នេះឲ្យកាន់តែមានប្រសិទ្ធិភាព។
បាទ តែមួយរយៈទេ។
នៅពេលដែលយើងរក
ឃើញនូវនិតិវិធី
ឬក៏វិធានការណ៍ទប់ស្កាត់បានល្អហើយគឺយើងនឹងប្រកាសបើក
ទទួលវិញ។
យើងមិនអាចកំណត់បាននៅឡើយទេ
ពីព្រោះរឿងនេះ
ដល់ក្រុម
ការងារអ្នកបច្ចេកទេសគេរកឃើញបានលឿននោះ
យើងបើកភ្លាមហើយ»។
កាលពីចុងខែមិនាឆ្នាំ២០០៨កន្លងទៅនេះ
ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រ-
កាសមួយឲ្យផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់រៀបអាពាហ៍ពិពាហ៍
រវាងពលរដ្ឋកម្ពុជាជាមួយជនបរទេស
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន
សែន
បានមានប្រតិកម្មយ៉ាងខ្លាំងចំពោះនារីខ្មែរមួយចំនួនថា
បានរៀបការទៅក្រៅប្រ-
ទេស
ហើយត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម
និង ត្រូវគេលក់ឲ្យបម្រើក្នុង
សេវារកស៊ីផ្លូវភេទ។
បន្ទាប់មកនៅខែវិចិ្ឆកាឆ្នាំ២០០៨ក៏មានការបើកឲ្យរៀបអាពាហ៍ពិពាហ៍ឡើងវិញ
ក៏ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍នោះ
គឺមិនត្រូវធ្វើតាមរយៈភា្នក់ងាររើសគូស្រករ
ឈ្នួញកណ្តាល
ឬក្រុមហ៊ុនអាជីវកម្មទេ។
ជាងនេះទៅទៀត
អនុក្រឹត្យតំរូវឲ្យជន
បរទេសដែលមានបំណងចង់រៀបការត្រូវមកបំពេញសំណុំបែបបទដោយផ្ទាល់
ខ្លួននៅក្នុងប្រទេសកម្ពុជា។
លោកស្រីជូ
ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានឲ្យដឹងដែរថា
បន្ទាប់
ពីមានការអនុញ្ញាតមានការរៀបអាពាហ៍ពិពាហ៍ឡើងវិញរវាងពលរដ្ឋខ្មែរនិងជន
បរទេស
មានការដាក់ពាក្យសុំរៀបការទៅប្រទេសកូរ៉េប្រហែលជាជិត១ពាន់គូ
ក្នុងនោះភាគច្រើនជនជាតិកូរ៉េដែលបានរៀបការរួចហើយនោះ
មិនបានបង្ហាញ
ខ្លួននៅក្នុងពេលបំពេញបែបបទនោះទេ។
លោកស្រីបានបន្តថា
នេះគឺជាបញ្ហាលំបាកមួយក្នុងការបែងចែកថា
តើការរៀប
អាពាហ៍ពិពាហ៍មួយណាដែលពិតប្រាកដ
ហើយមានសុវត្ថិភាពដោយសារប្រ-ទេសកូរ៉េមានការអនុញ្ញាតឱ្យឈប់សម្រាកបានត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ
ក្នុង១ឆ្នាំ។
លោកស្រីបានបញ្ជាក់ថា
ការផ្អាកបណ្តោះអាសន្ននេះក៏ជាការមួយ
រង់ចាំរកដំណោះស្រាយឲ្យបានត្រឹមត្រូវនិងសមស្របទៅនឹងការឈប់សម្រាក
នៃប្រទេសនេះផងដែរ។
«
មានការផ្អាកបណ្តោះអាសន្ននេះដើម្បីរកដំណោះស្រាយថា
ត្រូវធ្វើដូចម្តេច
មិនមែនមានន័យថា
យើងកំពុងតែធ្វើឲ្យបញ្ហារឹតតែស្មុគស្មាញទេគឺថា
តើយើង
ធ្វើដូចម្តេចដើម្បីផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសគូ
ស្រករដែលធ្វើស្របតាមច្បាប់
ហើយការពារគាត់ពីភាពរងគ្រោះ
ដោយប្រការ
ផ្សេងៗ
អាចថា ជាអំពើជួញដូរមនុស្ស
ឬការកេងប្រវ័ញ្ចផ្លូវភេទ
ឬ កេងប្រវ័ញ្ច
ពលកម្មតាមរូបភាពអាពាហ៍ពិពាហ៍។ យើងក៏មិនចង់ឲ្យការផ្អាកនេះមានរយៈ
ពេលយូរដែរ»។
លោកស្រីមាន
ស្រីនូ អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី
បានគាំទ្រដល់ការ
ផ្អាកនេះ
ដើម្បីពង្រឹងបន្ថែមទៀតដល់សុវត្ថិភាពស្រ្តីខ្មែរ
មុននឹងធ្វើការរៀបការ
ចាកចេញពីប្រទេសរបស់ខ្លួន។
«ការរៀបការរបស់ស្រ្តី
ជួនកាលការសម្រេចចិត្តរបស់គាត់ធ្វើឡើងដោយសារ
ជីវភាពគ្រួសារគាត់ទីទ័ល ដោយសារគាត់សង្ឈឹមថា បើយកប្តីកូរ៉េទៅវានឹងមាន
ជីវភាពធូរធារ។
ប៉ុន្តែបន្ទាប់ពីគាត់រៀបការហើយទៅ
អ្វីដែលគាត់ទទួលបានវា
ខុសពីការគិតទុកនេះ។
ជួនការគាត់ទៅជាអ្នកបម្រើសេវានៅតាមផ្ទះទៅវិញ
ជួន
កាលត្រូវប្តីវាយធ្វើបាប។
វាច្រើនតែជួបនូវបញ្ហាអស់នេះ
ដូច្នេះការផ្អាករបស់ក្រ-
សួងការបរទេសគឺជាការត្រឹមត្រូវហើយ»។
ចំណែកឯលោកស្រី
លី វជ្ជុតា
នាយកនៃអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្រី្ត
បានចាត់ទុកការផ្អាកជាបណ្តោះអាសន្ននេះគឺជាការល្អប្រសើរមួយ
ពីព្រោះចាប់
តាំងពីចុងឆ្នាំ២០០៩រហូតមកដល់ពេលនេះ
អង្គការបានទទួលពាក្យបណ្តឹងពី
ស្រ្តីខ្មែរដែលបានរៀបការទៅប្រទេសកូរ៉េចំនួន៤ករណី
ដោយសារអ្នកទាំងនោះ
មិនទទួលបាននូវសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ
រងអំពើហិង្សាខាង
ផ្នែករាងកាយ
ធ្វើបានផ្លូវកាយ ផ្លូវចិត្ត
និង បិទសិទ្ធិសេរីភាពផ្នែកសេដ្ឋកិច្ចជា
ដើម។
លោកស្រ្តីបានបញ្ជាក់ថា
តាមការប៉ាន់ស្មានស្រ្តី
ដែលរៀបការទៅប្រទេសកូរ៉េ
អាចមានបញ្ហាច្រើនជាងនេះ
ក៏ប៉ុន្តែអាចអ្នកទាំងនោះនៅមិនទាន់បានដឹងពីការ
ទំនាក់ទំនងធ្វើយ៉ាងណាដើម្បីឲ្យគេទទួលបានសេវាជួយសង្រ្គោះនៅឡើយ។
«ករណីដែលខ្ញុំបានទទួលភាគច្រើន គឺគាត់មានបញ្ហាធ្វើបាបដោយផ្លូវចិត្ត
ផ្លូវ
កាយនិងផ្លូវសេដ្ឋកិច្ច។យល់ថា
វាជារឿងមួយល្អដែរដើម្បីឲ្យយើងមើលឲ្យបាន
ច្បាស់លាស់ថា
តើបញ្ហាស្រ្តីដែលបានរៀបការវាមានបញ្ហាអ្វីខ្លះ ពីព្រោះយើង
ដឹងថារៀបការទៅប្រទេសកូរ៉េឥឡូវមានច្រើន»។
ស្រ្តីខ្មែរមួយចំនួនបានសម្រេចចិត្តរៀបការទៅក្រៅប្រទេសដោយសារតែមាន
បញ្ហាជីវភាព
ហើយមានអ្នកខ្លះបានគិតថា
រៀបការទៅក្រៅប្រទេសអាចធ្វើឲ្យ
ពួកគេមានអនាគតល្អប្រសើរជាងការដែលរៀបការនៅក្នុងប្រទេស។
ក៏ប៉ុន្តែការ
ដែលរំពឹងទុកនេះធ្វើឲ្យស្រ្តីមួយចំនួនបានសម្រេចដូចបំណងមែន
ហើយក៏មាន
អ្នកខ្លះបានត្រឹមតែទទួលការសោកស្តាយតែប៉ុណ្ណោះ
ដែលជាហេតុធ្វើឲ្យមន្រ្តី
រដ្ឋាភិបាល
និង
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនតែងតែធ្វើការអំពាវនាវឱ្យស្រ្តី
ខ្មែរគិតគូរឲ្យបានល្អិតល្អន់
ម៉ត់ចត់មុននឹងសម្រេចរៀបការទៅក្រៅប្រទេស៕