ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វល់អំពីឯករាជ្យភាពប្រព័ន្ធតុលាការ និងការគម្រាមកំហែងអ្នកការពារ សិទ្ធិមនុស្សនៅកម្ពុជា


កង្វល់អំពីឯករាជ្យភាពប្រព័ន្ធតុលាការ និងការគម្រាមកំហែងអ្នកការពារ សិទ្ធិមនុស្សនៅកម្ពុជា
កង្វល់អំពីឯករាជ្យភាពប្រព័ន្ធតុលាការ និងការគម្រាមកំហែងអ្នកការពារ សិទ្ធិមនុស្សនៅកម្ពុជា

Microsoft Office

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

អង្គការអន្តរជាតិចំនួន២នៅថ្ងៃអង្គារនេះបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យ
ការពារក្រុមអ្នកការពារសិទ្ធិមនុស្ស និងមេធាវី ឱ្យបានពេញលេញដែលតែងតែ
ទទួលរងនូងអំពើហិង្សានិងការប្តឹងផ្តល់នៅក្នុងតុលាការ ចំពោះការងាររបស់ពួក
គេ ដើម្បីការពារប្រជាពលរដ្ឋពីការលួចដីធ្លី។

ក្រុមអ្នកស្វែងរកការគាំទ្រសិទ្ធិតំណាងអ្នកភូមិ នៅក្នុងករណីជម្លោះលើសិទ្ធិដីធ្លី
ត្រូវបានទទួលរងនូវការគម្រាមកំហែង ការធ្វើទុក្ខបុកម្នេញ និងការចោទប្រកាន់
អំពីបទបរិហារកេរ្តិ៍ ដើម្បីបិទមាត់ពួកគេ ហើយនិងការជ្រៀតជ្រែកផ្នែកនយោ-
បាយនិងអំពើពុករលួយនៅក្នុងតុលាការកម្ពុជានៅតែជាកង្វល់នៅឡើយ នេះបើ
តាមការអះអាងរបស់អង្គការទាំង២នេះ។

អង្គការឃ្លាំមើលសិទ្ធិមេធាវីកាណាដា និងមជ្ឈមណ្ឌលធនធានច្បាប់អាស៊ី បាន
បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងទទូចឱ្យមានការសង្កេតមើលឱ្យ
បានពេញលេញលើសេចក្តីប្រកាសស្តីពីអ្នកការពារសិទ្ធិមនុស្ស ដោយប្រទេស
កម្ពុជា។ ប្រទេសកម្ពុជាធានាការការពារឱ្យបានពេញលេញ ចំពោះក្រុមអ្នកការ
ពារសិទ្ធិមនុស្ស និងមេធាវី ដើម្បីធ្វើការលើបញ្ហាសិទ្ធិដីធ្លី ដែលពួកគេអាចអនុវត្ត
កាតព្វកិច្ចរបស់ពួកគេ ដោយគ្មានការជ្រៀតជ្រែកមិនត្រឹមត្រូវ។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី
បានបញ្ជាក់ថា វាជាការអំពាវនាវដដែលៗដែលមិនឆ្លើយតបនឹងបច្ចុប្បន្នភាពនៃ
ការងាររបស់រដ្ឋាភិបាល ដែលបានធ្វើ និងកំពុងធ្វើ។ ការលើកឡើងនេះ គឺគ្មាន
ហេតុផលណាមួយដើម្បីយកមកពិភាក្សា។

«វាគួរឱ្យសោកស្តាយ របាយការណ៍នេះមិនឆ្លុះបញ្ចាំងនូវអ្វី ដែលយើងកំពុងធ្វើ
និងអ្វីដែលយើងកំពុងតែអនុវត្តនេះ។ ដូច្នេះគេគួរតែធ្វើរបាយការណ៍មួយ ដែល
មានគុណភាពច្រើន ជៀសជាងយកគោលជំហរក្នុងការវាយប្រហារមកលើរដ្ឋា
ភិបាល»។

អង្គការអន្តរជាតិទាំង២នេះបានបន្ថែមថា យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា
ឱ្យអនុវត្តអនុសាសន៍ទាំងឡាយ ដើម្បីអនុវត្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលា
ការសំដៅដោះស្រាយបញ្ហា និទណ្ឌភាពដែលកំពុងបន្តកើតមាន ដោយធានានូវ
ឯករាជ្យភាព និងភាពមិនលំអៀងរបស់ចៅក្រម ព្រះរាជអាជ្ញានិងបុគ្គលិកតុលា
ការ ស្របតាមស្តង់ដារអន្តរជាតិ។

លោក ផៃ ស៊ីផាន បានថ្លែងថា រដ្ឋាភិបាលកំពុងធ្វើការថែរក្សាសណ្តាប់ធ្នាប់នៃ
យុត្តិធម៌ និងសណ្តាប់ធ្នាប់នៃវិន័យរបស់ចៅក្រម ព្រះរាជអាជ្ញានិងមន្ត្រីតុលាការ
ព្រមទាំងការផ្លាស់ប្តូរកន្លែងធ្វើការ និងការបង្កើតមជ្ឈមណ្ឌលសេវាកម្មយុត្តិធម៌
ក្រៅប្រព័ន្ធតុលាការ សំដៅរៀបចំឱ្យមានភាពឯករាជ្យ សមត្ថភាព និង ការផ្តល់
សេវាកម្មយុត្តិធម៌ប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋ ដើម្បីធានាឱ្យបាននូវ
គុណភាព និងសមត្ថភាពវិជ្ជាជីវៈ។

«យើងរៀបចំក្របខណ្ឌច្បាប់ឱ្យបានរឹងមាំ ធ្វើទំនើបនីយកម្មច្បាប់ដាក់ចេញនូវ
យុទ្ធសាស្ត្រ និង ការចាំបាច់នានាក្នុងគោលដៅពង្រឹងសមត្ថភាព ឯករាជ្យ និង
អព្យាក្រឹត្យភាពនៃប្រព័ន្ធតុលាការដែលជាកត្តាសំខាន់ក្នុងដំណើរការពង្រឹងនីតិ
រដ្ឋ»។

អ្នកការពារសិទ្ធិមនុស្សចំនួន២៣៥នាក់បានទទួលរងការប្តឹងផ្តល់ទៅតុលាការ
ដោយក្នុងនោះមាន១៤៧នាក់ត្រូវបានចាប់ខ្លួន និង៨៨នាក់ផ្សេងទៀតកំពុងរត់
គេចខ្លួនពីការតាមចាប់របស់ដីកាតុលាការ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ
២០០៩របស់សមាគមសិទ្ធិមនុស្ស Adhoc។

លោក គង់ សំអ៊ុន មេធាវីរបស់លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស
ប្រឆាំង បានលាលែងពីតំណែង បន្ទាប់ពីលោកបានប្រឈមមុខនឹងការចោទ
ប្រកាន់អំពីបទបរិហារកេរ្តិ៍ កាលពីខែមិថុនាឆ្នាំ២០០៩។

របាយការណ៍ប្រចាំឆ្នាំ២០០៩របស់សមាគមសិទ្ធិមនុស្ស Adhoc បានបង្ហាញថា
មនុស្សចំនួន៨៨នាក់ ត្រូវបានទទួលរងនូវការវាយដុំ និង បង្ករបួសស្នាមដោយ
ក្រុមអាជ្ញាធរ ហើយករណីភាគច្រើន ប៉ូលិសបានបិទសំណុំរឿង មិនចាត់វិធាន
ការតាមនីតិវិធីច្បាប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG