ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីអូសទាញអ្នកវិនិយោគ


តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីអូសទាញអ្នកវិនិយោគ
តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីអូសទាញអ្នកវិនិយោគ
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបាននិយាយថា ដំណើរការអភិវឌ្ឍតំបន់សេដ្ឋ
កិច្ចពិសេសនានានៅទូទំាងប្រទេសកំពុងស្ថិតក្នុងភាពយឺតយ៉ាវនៅឡើយ ត្បិត
កម្ពុជានៅប្រឈមនឹងបញ្ហាចម្បងៗ ក្នុងការទាក់ទាញអ្នកវិនិយោគឲ្យមកបោះ
ទុនធ្វើអាជីវកម្មនៅក្នុងតំបន់ទំាងនោះ។

បញ្ហាប្រឈមសំខាន់ៗទំាងនោះមានដូចជាកង្វះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់
សេដ្ឋកិច្ចពិសេសទំាងនោះ រួមមានប្រព័ន្ធផ្លូវ ទឹក ភ្លើងនិងប្រព័ន្ធទូរគមនាគមន៍
ការលំបាកក្នុងការដឹកជញ្ជួនទំនិញ ដែលបង្កឡើងដោយនីតិវិធីរដ្ឋបាលស្មុគ
ស្មាញនិងការខ្វះកម្មករជំនាញ។

តំបន់សេដ្ឋកិច្ចពិសេស គឺ ជាតំបន់សម្រាប់ប្រមូលផ្តុំដោយការវិនិយោគរួមផ្តុំគ្នា
ដូចជាក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិច និង
ចំណីអាហារជាដើមដែលភាគច្រើនសម្រាប់នាំចេញទៅបរទេស។ គ្រប់ការបោះ
ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នឹងទទួលបានការលើកទឹកចិត្ត
ដោយមិនយកពន្ធអាករលើតម្លៃបន្ថែមឬVATសម្រាប់ការនាំចេញនិងការទទួល
បានការសម្រួលលើបែបបទនាំចេញ ដែលការវិនិយោគនៅខាងក្រៅតំបន់សេដ្ឋ
កិច្ចមិនអាចទទួលបាន។

កត្តាទាក់ទាញទំាងនេះហើយ ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជារំពឹងថា តំបន់សេដ្ឋ
កិច្ចពិសេសនឹងបង្កើតគម្រោងវិនិយោគថ្មីៗបន្ថែមពីលើវិស័យកាត់ដេរដែលមាន
ស្រាប់ ហើយក៏សង្ឃឹមថា នឹងអាចអូសទាញប្រភពវិនិយោគផ្សេងៗទៀត ក្រៅ
ពីវិនិយោគគិនចិនដែរ។

រហូតមកដល់ដើមឆ្នាំ២០១០នេះ ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស
ចំនួន២១ ក្នុងនោះមានតំបន់សេដ្ឋកិច្ច៥ប៉ុណ្ណោះដែលមានសកម្មភាពពាណិជ្ជ
កម្ម។

លោកសុខ ចិន្តា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍
នៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១០ កាលពីថ្ងៃពុធថា ប្រសិនបើ
បញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធទំាងអស់ខាងលើមិនត្រូវបាន ដោះស្រាយ
ទេ នោះតំបន់សេដ្ឋកិច្ចពិសេសអាចនឹងបរាជ័យ។

«ខ្ញុំមិនគិតថា តំបន់សេដ្ឋកិច្ចពិសេសអាចទទួលបានជោគជ័យនោះទេ ប្រសិន
បើយើងគ្មានសង្វាក់ផលិតកម្មល្អប្រសើរ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន
នីតិវិធីរដ្ឋបាលមាត់ច្រកព្រំដែន កម្មករជំនាញនិងរួមបញ្ជូលទាំងតម្លៃផលិតផល
ដូចជាថ្លៃអគ្គិសនី ថ្លៃដឹកជញ្ជូននិងថ្លៃសេវាទូរគមនាគមន៍ជាដើម»។

តំបន់សេដ្ឋកិច្ចពិសេសអាចបង្កើតឡើងដោយរដ្ឋ ក្រុមហ៊ុនឯកជន និងក្រុមហ៊ុន
ចម្រុះណាដែលមានដីចាប់ពី៥០ហិចតាឡើងទៅ។

បច្ចុប្បន្ននេះតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជាភាគច្រើនស្ថិតនៅតាម
បណ្តោយព្រំដែនកម្ពុជា-ថៃ ព្រំប្រទល់កម្ពុជា-វៀតណាម និង នៅខេត្តជាប់ឆ្នេរ
សមុទ្រដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការនំាទំនិញចេញទៅបរទេស។
ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ស្ថិតនៅក្នុងខេត្តព្រះសីហនុមាន ៥ស្ថិត
នៅស្វាយរៀង ៣នៅកោះកុង ១នៅកំពត ១នៅកណ្តាល ១នៅតាកែវ ១នៅ
កំពង់ចាម ១នៅខេត្តបន្ទាយមានជ័យនិងតំបន់សេដ្ឋកិច្ចពិសេស១ទៀតស្ថិតនៅ
ទីក្រុងភ្នំពេញ។ អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចភាគច្រើនជាអ្នកវិនិយោគក្នុងស្រុក។ ចំណែកអ្នកបោះទុនធ្វើអាជីវកម្មដើម្បីផលិតផលិតផលនាំចេញនោះគឺភាគច្រើន
មកពីប្រទេសចិន តៃវ៉ាន់ ម៉ាឡេស៊ី និងប្រទេសជប៉ុន។

លោកសុខ ចិន្តាបានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ដែលកំពុងដំណើរ
ការ មានដូចជាតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសMahatan
និងTai Sengនៅខេត្តស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេសGold and Park Shun នៅខេត្តកណ្តាលនិងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ដោយឡែកតំបន់
សេដ្ឋកិច្ចចំនួន៧ផ្សេងទៀតស្ថិតនៅក្នុងដំណាក់កាលកសាងហេដ្ឋារចនាសម្ព័ន្ធ
នៅឡើយ។ ចំណែកឯតំបន់សេដ្ឋកិច្ចពិសេស៩ទៀតមិនមានសកម្មភាពអ្វីសោះ
ដោយសារតែម្ចាស់តំបន់ទំាងនោះព្រងើយកន្តើយនឹងការចាប់ផ្តើមរៀបចំហេដ្ឋា
រចនាសម្ព័ន្ធក្នុងតំបន់របស់ខ្លួនដើម្បីទាក់ទាញអ្នកវិនិយោគ។

យោងតាមអនុក្រិត្យស្តីពីការបើក និង ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស បាន
កំណត់ថា អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាអ្នកទទួលបន្ទុក ក្នុងការរៀបចំ
ហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធអគ្គិសនី ទឹកស្អាត ផ្លូវថ្នល់ទូរគមនាគមន៍ និង
ប្រព័ន្ធបង្ហូរទឹកស្អុយជាដើម។

លោក ណង សុយ៉េត នាយកនាយកដ្ឋានតំបន់សេដ្ឋកិច្ចពិសេស នៃកំពង់ផែ
ស្វ័យ័តក្រុងព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសតែមួយគត់របស់រដ្ឋ មាន
ប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសរបស់លោកកំពុងសាងសង់ហេដ្ឋារចនា
សម្ព័ន្ធ ហើយគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០១១ខាងមុខ ដោយមាន
ដើមទុនវិនិយោគសរុបជាង១០០លានដុល្លារ។

លោកណង សុយ៉េតរំពឹងថា តំបន់របស់លោកដែលអាចអនុញ្ញាតឲ្យសង់រោង
ចក្របានចំនួន៣០ នឹងទទួលបានជោគជ័យភ្លាមៗនៅពេលដំណើរការ។

«ឲ្យតែយើងចាប់ផ្តើមទៅគឺថា នឹងពេញតែម្តង។ ទីតាំងហ្នឹង ដោយមានអ្នកវិនិ
យោគមកពីជប៉ុន ហើយនឹងកូរ៉េ ព្រោះយើងមានទីតំាងល្អបំផុត ព្រោះយើងមិន
ចំាបាច់ចំណាយដឹកជញ្ជូនវត្ថុធាតុដើមដើម្បីផលិត ហើយដល់ផលិតរួចហើយ
យើងមិនបាច់ចំណាយដឹកជញ្ជូនទៀតទេ ព្រោះវានៅក្នុងកំពង់ផែម្តង»។

ដោយឡែកមន្ត្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀត នៅមិនទាន់ដឹងថា
ពួកគេអាចចាប់ផ្តើមដំណើរការបាននៅពេលណានៅឡើយទេ។ ពួកគេនិយាយ
ថា វិបត្តិសេដ្ឋកិច្ចធ្វើឲ្យផែនការរបស់ពួកគេត្រូវជាប់គាំង។

លោកម៉ុង ឫទ្ធី អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឧកញ៉ាម៉ុងនៅខេត្តព្រះសីហនុ
ដែលស្ថិតក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស ដែលមិនមានសកម្មភាពសោះ
នោះ មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសរបស់លោកដែលមានផ្ទៃដី១០០
ហិចតាត្រូវផ្អាកគ្រប់សកម្មភាព ត្បិតក្រុមហ៊ុនដែលចុះកុងត្រាបោះទុនវិនិយោគ
នោះបានសុំពន្យារពេល។

«តាមគម្រោង ក្នុង២០១១ ឬ២០១២ត្រូវដើរដល់ទទួលវិបត្តិហិរញ្ញវត្ថុទៅ។ វាដើរ
អត់កើត។អ្នកវិនិយោគគេសុំទីសិន។ចំាមើលសេដ្ឋកិច្ចទៅ តែសេដ្ឋកិច្ចដើរ យើង
ដើរដែរហើយ»។

បើទោះជាយ៉ាងនេះក្តី លោកហង់ ជួនណារ៉ុន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចទំាង២១របស់ប្រទេសកម្ពុជាអាច
នឹងបើកដំណើរការព្រមគ្នាក្នុងពេល ៥ឆ្នាំខាងមុខ ដែលនឹងបង្កើនការនំាចេញ
បង្កើតការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ច។

នៅពេលនេះលោកសុខ ចិន្តា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន
លើកឡើងថា ក្រុមប្រឹក្សារបស់លោកកំពុងតែពង្រាងច្បាប់ស្តីពីការគ្រប់គ្រង់
តំបន់សេដ្ឋកិច្ចពិសេសដែលនឹងផ្តល់ការលើកទឹកចិត្តបន្ថែមទៀតសម្រាប់វិនិ-
យោគគិនដែលបោះទុនវិនិយោគនៅក្នុងតំបន់នេះ។ ក្នុងនោះ រួមបញ្ជូលទំាងការ
ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសជាដែនដីគយដាច់ដោយឡែកពីដែនដីគយជាតិ
និងការទទួលបានការលើកលែងពន្ធ និងអាករបន្ថែមសម្រាប់ផលិតផលនំាចូល
ដែលត្រូវយកមកកែច្នៃ ឬផលិតដើម្បីការនាំចេញ។

ប្រការនេះនឹងកាត់បន្ថយការចំណាយលើការនំាចេញរបស់អ្នកវិនិយោគ ដែល
ជួយឲ្យថ្លៃដើមនៃទំនិញរបស់កម្ពុជាមានកម្រិតទាប ហើយមានលក្ខណៈប្រកួត
ប្រជែង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG