<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
ស្រ្តីរកស៊ីផ្លូវភេទប្រមាណជា២០០នាក់ នៅក្នុងទីក្រុងភ្នំពេញ បានរួបរួមគ្នាធ្វើ
បុណ្យផ្កាសាមគ្គីមួយក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារដើមសប្តាហ៍
នេះដើម្បីប្រមូលបច្ច័យចូលរួមកសាងសមិទ្ធិផលក្នុងវិស័យព្រះពុទ្ធសាសនានិង
ជួយដល់អ្នករកស៊ីផ្លូវភេទខ្លះដែលជួបបញ្ហាផ្នែកជីវភាព។
ពិធីបុណ្យនេះ
រៀបចំឡើងដោយបណ្តាញការងារស្រ្តីរួបរួមគ្នា
ដែលជាអង្គការ
ក្រៅរដ្ឋាភិបាលមួយធ្វើការផ្តោតទៅលើការអប់រំផ្នែកសុខភាពរបស់ស្រ្តីរកស៊ីផ្លូវ
ភេទនិងជួយទប់ស្តាត់ការជួញដូរមនុស្ស។ពិធីបុណ្យនេះមានការចូលរួមពីអាជ្ញា
ធរដែនដី
និងមន្ត្រីអង្គការមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងស្រ្តីរកស៊ីផ្លូវភេទ។
អ្នកស្រីកែវ
ថា អ្នកសម្របសម្រូលបណ្តាញការងារស្រ្តីរួបរួមគ្នា
បានឲ្យដឹងថា
ការប្រារព្ធពិធីបុណ្យផ្កាសាមគ្គីនេះ
ធ្វើឡើងដើម្បីចូលរួមចំណែកសាងសង់កុដិ
មួយនៅវត្តចិនដំដែកដែលជាទីកន្លែងប្រារព្ធពិធីបុណ្យនេះ និងយកបច្ច័យខ្លះ
ទៅឧបត្ថម្ភដល់កម្មវិធីអប់រំក្រៅប្រព័ន្ធសម្រាប់កូនៗរបស់អ្នកប្រកបរបរផ្លូវភេទ
ចំនួន៣៧០នាក់
ជាពិសេសសម្រាប់ការទិញសម្លៀកបំពាក់
សំភារៈសិក្សានិង
មានការផ្តល់រង្វាន់លើកទឹកចិត្តដល់កុមារទាំងនោះក្នុងការរៀនសូត្ររបស់ពួក
គេ។ អ្នកស្រីបានបញ្ជាក់ដែរថា
នេះជាការបង្ហាញឲ្យឃើញថា
ដរាបណាអ្នក
ប្រកបរបរផ្លូវភេទនៅមានជីវិត
ពួកយើងតែងតែគោរពនិងស្រឡាញ់នូវជំនឿ
សាសនា
ប្រពៃណី វប្បធម៌ជានិច្ច។
«យើងធ្វើបុណ្យ
ចង់ឲ្យយើងទៅថ្ងៃអនាគតទៅ
ឲ្យយើងទៅជាមនុស្សល្អ
កុំឲ្យ
យើងជួបប្រទះដូចអញ្ចឹងទៀត ។ មូលហេតុដែលយើងនាំគ្នាធ្វើបុណ្យផ្កានេះ
ឡើងដោយសារគេថា
អ្នករកស៊ីផ្លូវភេទនេះមិនចេះធ្វើបុណ្យធ្វើទាន
អត់ដែល
ចេះកាន់ប្រពៃណីខ្មែរទេ
ឲ្យវាខូចដល់សង្គម
ប៉ុន្តែសំខាន់ដោយសារជីវភាព
យើង
ក្រពះយើងត្រូវការដើម្បីរស់ចិញ្ចឹមគ្រួសារយើង»។
អ្នកស្រី
កែវ ថាបានឲ្យដឹងបន្តទៀតថា
បច្ច័យដែលបានមកពីពិធីបុណ្យនេះ
មានចំនួនប្រហែលជិត៧០០ដុល្លារអាមេរិក។
អ្នកស្រី
ផាន់នី មានអាយុ៤៥ឆ្នាំ
ជាស្រ្តីរកស៊ីផ្លូវភេទអស់រយៈពេល២០ឆ្នាំកន្លង
មកហើយ
បានឲ្យដឹងថា
ការធ្វើបុណ្យនេះដើម្បីសន្សំបុណ្យកុសលទៅជាតិមុខ
ហើយក៏ជាការបង្ហាញថា
ស្រីរកស៊ីផ្លូវភេទក៏ចេះធ្វើបុណ្យដូចជាអ្នកដទៃដែរ។
«សម្រាប់ពួកខ្ញុំដែលធ្វើបុណ្យផ្កាសាមគ្គីមានប្រយោជន៍គឺដើម្បីហែរផ្កា។
អញ្ចឹង
អាជ្ញាធរដែនដី
ច្បាប់ រដ្ឋាភិបាល
គាត់ទទួលស្គាល់ដឹងឮថា
អ្នកប្រកបរបរផ្លូវ
ភេទចេះធ្វើបុណ្យផ្កាចេះគោរពព្រះពុទ្ធសាសនាដូចគេដូចឯងដែរ»។
អ្នកស្រីរំពឹងថា
ការធ្វើបុណ្យនេះពិតជាបានទទួលបុណ្យកុសល
ទោះបីជាប្រាក់
ដែលយកមកធ្វើបុណ្យនេះបានមកពីការលក់ខ្លួនក៏ដោយ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក
និងកាមរោគបានឲ្យដឹងថា
នៅក្នុងប្រទេសកម្ពុជា
ស្រ្តីរកស៊ីផ្លូវវភេទមានចំនួន
៣.៤១៩៣នាក់ដែលភាគច្រើនមានអាយុចន្លោះពី១៨ឆ្នាំដល់៣០ឆ្នាំ
ហើយនៅ
ក្នុងនោះមានស្រ្តីជិត៣.០០០នាក់បានប្រកបរបរនេះដោយផ្ទាល់
ហើយក្រៅពី
នេះបានប្រព្រឹត្តដោយប្រយោល
ដូចជាបម្រើក្នុងហាងម៉ាស្សា
ខារ៉ាអូខេ ជាអ្នក
បម្រើស្រាបៀរ
និង ធ្វើការក្នុងភោជនីយដ្ឋានជាដើម។
ក៏ប៉ុន្តែការប្រកបរបរផ្លូវ
ភេទនៅប្រទេសកម្ពុជាគឺជាមុខរបរខុសច្បាប់។
យោងទៅតាមព្រះតេជគុណប៉ាង
សុដារ
ព្រះចៅអធិការវត្តភ្នំពេញថ្មីនៅក្នុងខេត្ត
កំពង់ចាមបានមានសង្ឈដីកាថា
របររកស៊ីផ្លូវភេទជាមុខរបរខុសឆ្គងមួយក្នុងព្រះ
ពុទ្ធសាសនា
ក៏ប៉ុន្តែព្រះតេជគុណបានមានសង្ឃដីកាបញ្ជាក់ថា
ការរួបរួមគ្នាធ្វើ
បុណ្យរបស់ស្រ្តីទាំងនេះគឺជាកុសលផលបុណ្យមួយ។
លោកស្រី
ស៊ី ឌីហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី
បានអបអរសាទរចំពោះ
ការធ្វើបុណ្យនេះ
ដោយលោកស្រីបានចាត់ទុកថា
ជាសកម្មភាពមួយដ៏ល្អរបស់
ស្រ្តីប្រកបរបរផ្លូវភេទក្នុងការជួយជំរុញកូនៗរបស់ខ្លួនឲ្យបានរៀនសូត្រ
និងមាន
ការជួយទ្រទ្រង់
ដល់គោរពព្រះពុទ្ធសាសនា ។
«ចំណុចនេះខ្ញុំយល់ឃើញថា
ជាចំណុចល្អទេ
ពីព្រោះវាអត់មានធ្វើអីប៉ះពាល់
ទៅដល់សង្គមទេមានតែការជួយដល់ទាំងពុទ្ធចក្រនិងអាណាចក្រ
ការធ្វើបុណ្យ
ទោះជាអ្នកណា
ឲ្យតែគេមានចិត្តសទ្ធាជ្រះថ្លា
មិនមានអីជាអាក្រក់នោះទេគឺថា
ធម៌អាថ៌អាចបំភ្លឺផ្លូវជូនគាត់ផងឲ្យប្រព្រឹត្តតែអំពើល្អ
ហើយយើងក៏អបអរសាទរ
គាត់ផងដែរ
។ គាត់ចេះធ្វើផ្លូវត្រូវបាន
ពីព្រោះគាត់ចេះទៅកសាងវត្ត
គាត់ចេះ
យកលុយឲ្យកូនគាត់ទៅរៀន»។
ជាមួយគ្នានេះដែរ
លោកគឹម សំបូរ មេភូមិទួលគោក
ដែលបានចូលរួមក្នុងពិធី
បុណ្យនោះ
បានមានប្រសាសន៍ថា ពិធីបុណ្យនេះ
គឺជាការបង្ហាញឆន្ទៈគោរព
ស្រឡាញ់នូវព្រះពុទ្ធសាសនានិងសាមគ្គីភាពដ៏រឹងមាំ
របស់អ្នកប្រកបរបរផ្លូវភេទ
និងអ្នកបម្រើសេវាកំសាន្ត
ដែលជាប្រជាជនងាយរងគ្រោះ
និង ទទួលរងនូវការ
រើសអើងពីសង្គម៕