ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការខេត្តកំពង់ស្ពឺផ្អាក ការអនុវត្តសាលក្រម


តុលាការខេត្តកំពង់ស្ពឺផ្អាក ការអនុវត្តសាលក្រម
តុលាការខេត្តកំពង់ស្ពឺផ្អាក ការអនុវត្តសាលក្រម

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោកកែវ មុនី ចៅក្រមតុលាការខេត្តកំពង់ស្ពឺ បានមានប្រសាសន៍នៅថ្ងៃសុក្រ
នេះថា តុលាការបានសម្រេចផ្អាកការអនុវត្តសាលក្រម លើដីមានទំនាស់មួយ
កន្លែងនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មួយអន្លើសិន ដើម្បីជៀសវាងការប្រ-
ឈមមុខគ្នាសាជាថ្មីម្តងទៀតរវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច ។

«យើងជៀសវាង ការពារនូវសុវត្ថិភាពកងកម្លាំងយើង និងកុំឲ្យប៉ះទង្គិចជាមួយ
ប្រជាជន»។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ យ៉ាងតិចមានមន្រ្តីប៉ូលិសចំនួន១២នាក់និង
ប្រជាពលរដ្ឋចំនួន១៣នាក់ ដោយរួមានស្រ្តីបុរសនិងកុមារផង បានរងរបួសនៅ
ក្នុងការប៉ះទង្គិចគ្នាមួយឈុតរវាងប្រជាពលរដ្ឋ និងមន្រ្តីប៉ូលិស នៅខេត្តកំពង់
ស្ពឺ ក្នុងរឿងអនុវត្តសាលដីការបស់តុលាការកំពូល លើដីមានទំនាស់មួយកន្លែង
ទំហំប្រមាណ៦៥ហិកតា ដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋចំនួន៨៨គ្រួសារ
នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ។

ការប៉ះអង្គិចគ្នានេះបានកើតមានឡើងនៅពេលដែលប៉ូលិសប្រដាប់ដោយខែល
និងដំបងឆក់ប្រមាណជាង៦០នាក់បានព្យាយាមទៅបំបែកក្រុមប្រជាពលរដ្ឋប្រ-
មាណជិត២០០នាក់ ដែលបានឈរយាមការពារដីរបស់ពួកគេ ហើយប្រជាពល
រដ្ឋបានប្រឆាំងតបតមកវិញដោយបានគប់ដុំថ្ម។

លោកចៅក្រមកែវ មុនីបានមានប្រសាសន៍ថា តុលាការមិនទាន់កំណត់ពេលថា
តើត្រូវអនុវត្តនូវសាលដីកាតុលាការកំពូលសាជាថ្មីម្តងទៀត នៅពេលណានោះ
ទេ ។

លោក ស៊ុន ប៊ុនឈួន តំណាងប្រជាពលរដ្ឋទាំង៨៨គ្រួសារនៅស្រុកឧដុង្គ ខេត្ត
កំពង់ស្ពឺ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតែប្រមូលផ្តុំគ្នា ធ្វើការតវ៉ា
ដដែលបើទោះបីជាការអនុវត្តដីកានេះបានផ្អាកក៏ដោយ។

លោកបានមានប្រសាសន៍ថា នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកស្រុកបានដុតរូបសំ-
ណាកទីងមោងចំនួន៣ដើម្បីតវ៉ាប្រឆាំងជំទាស់ទៅនឹងការសម្រេចរបស់តុលា
ការយ៉ាងអយុត្តិធម៌នេះ។

«គាត់ធ្វើ ដើម្បីបញ្ជាក់ពីទឹកចិត្តរបស់គាត់ដែលស្អប់មន្រ្តីពុករលួយ មន្រ្តីខិល
ខូចហើយតុលាការធ្វើឲ្យប្រជាពលរដ្ឋមានបញ្ហា។ គ្មានយុត្តិធម៌សោះតុលាការ
ស្រុកខ្មែរ បាទ»។

លោកស្រីអ៊ូច បូ មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សADHOCប្រចាំ
ខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា ក្រុមមន្រ្តីសិទ្ធិមនុស្ស នៅតែតាមឃ្លាំមើល
ដំណើរការអនុវត្តសាលក្រមរបស់តុលាការនេះតទៅទៀត ។

«អាហ្នឹង យើងត្រូវតាមទៀត ។ យើងឲ្យតំណាងឲ្យព័ត៌មានមកយើងរហូត បើ
មានករណីអី ដូចហ្នឹងទៀត យើងទៅឃ្លាំមើលទៀត»។

ក្រុមប្រជាពលរដ្ឋចំនួន៨៨គ្រួសារនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានចោទប្រកាន់
ក្រុមហ៊ុន ម៉េង កេតរបស់ចិនតៃវ៉ាន់ថា បានរំលោភយកដីរបស់ពួកគេចំនួន៦៥
ហិកតា ដែលពួកគេកាន់កាប់តាំងពីឆ្នាំ១៩៨០មកម៉្លេះ ។

ក៏ប៉ុន្តែលោកគឺ តារា ប្រធានផ្នែករដ្ឋបាលរបស់ក្រុមម៉េង កេតដែលមានភាគហ៊ុន
នៅក្នុងនោះផងដែរ បាននិយាយថា ក្រុមហ៊ុនរបស់លោកពុំបានរំលោភយកដី
ប្រជាពលរដ្ឋទេ។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនបានទិញប្រជាពលរដ្ឋ
ដោយស្របច្បាប់ហើយប្រជាពលរដ្ឋដែលមកតវ៉ានេះ ពុំមែនជាម្ចាស់កម្មសិទ្ធិដី
ស្រែនោះទេ។លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនមានផ្ទៃដីសរុបចំនួន២២៣
ហិកតា សម្រាប់ធ្វើរោងចក្រក្រដាសនៅស្រុងឧដុង្គ ខេត្តកំពង់ស្ពឺនេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG