ដើម្បីស្តាប់ព័ត៌មាននេះ
សមាជិកសភាសហភាពអឺរ៉ុប
នៅថ្ងៃសុក្រនេះ បានទទូចសុំដល់រដ្ឋាភិបាល
និង
រដ្ឋសភាកម្ពុជា
ឱ្យអនុញ្ញាតឱ្យលោក សម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងវិល
ត្រឡប់មកកាន់កម្ពុជាវិញ
ដើម្បីឱ្យប្រទេសនេះទទួលបានការគាំទ្រពីសហគមន៍
អន្តរជាតិ។
លោកសម
រង្ស៊ីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំអំពីការដកតម្រុយ
បង្គោលព្រំដែនលេខ១៨៥និងការញុះញ៉ង់ឱ្យមានការរើសអើងជាតិសាសន៍កាល
ពីចុងខែមករា។
ឥឡូវនេះលោកសម
រង្សី កំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង
ដើម្បីគេច
ចេញពីការជាប់ពន្ធនាគារ។
លោក
Ivo Belet
សមាជិកសភាអឺរ៉ុប១រូប
ក្នុងចំណោមសមាជិកសភាអឺរ៉ុប៩រូប
បានថ្លែងនៅក្នុងជំនួបរួមជាមួយសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា
គណបក្សសម
រង្ស៊ី គណបក្ស សិទ្ធិមនុស្ស
គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្ស
ជាតិនិយមថា
យើងដឹងថា
ស្ថានភាពនៅកម្ពុជាគឺមានប្រជាធិបតេយ្យច្រើនជាង
នៅក្នុងប្រទេសភូមាយ៉ាងពិតប្រាកដ
ក៏ប៉ុន្តែត្រូវធានានូវតួនាទីរបស់មេដឹកនាំ
គណបក្សប្រឆាំងដែលចង់វិលត្រឡប់មកកម្ពុជាវិញ។
លោកIvo
Belet បានបញ្ជាក់ថា
ការប្រៀបធៀបជាអន្តរជាតិធ្វើឡើងរវាងអ្វីដែល
កំពុងកើតមាននៅកម្ពុជា
និងអ្វីដែលកំពុងកើតមាននៅភូមា។
«រដ្ឋាភិបាលនឹងទទួលបាននូវការជឿទុកចិត្តពីសហគមន៍អន្តរជាតិ
ដោយគ្រាន់
តែអនុញ្ញាតឱ្យលោកសម
រង្ស៊ី វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
ឯកឧត្តម
គឺជាសមាជិករដ្ឋសភា
ស្វះស្វែងរកវិធីចំពោះបេសកកម្មនេះ
ឱ្យវិលត្រឡប់មក
វិញ»។
លោក
ស៊ិក ប៊ុនហុក អនុប្រធានគណៈកម្មការនីតិកម្ម
និង យុត្តិធម៌នៃរដ្ឋសភា
ខាងគណបក្សប្រជាជនកម្ពុជា
បានឆ្លើយតបនៅក្នុងកិច្ចប្រជុំថា
លោកសម រង្ស៊ី
បានប្រព្រឹត្តខុសច្បាប់
និងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដោយផ្ទាល់ខ្លួន
ហើយ
អភ័យឯកសិទ្ធិរដ្ឋសភាមិនការពារបទល្មើសព្រហ្មទណ្ឌរបស់លោកសម
រង្ស៊ីបាន
ទេ។
លោកស៊ិក
ប៊ុនហុក បានបញ្ជាក់ថា
ករណីរបស់លោកសម
រង្ស៊ីជារឿងច្បាប់។
វាមិនមែនជារឿងនយោបាយទេ។
យើងមិនអាចធ្វើអ្វីដែលរំលោភលើបទបញ្ជា
ផ្ទៃក្នុងរបស់រដ្ឋសភាបានទេ។
«ចំពោះបុគ្គលសម
រង្ស៊ី ដែលឯកឧត្តម (Ivo
Belet ) បានលើកថា
តើបញ្ហានេះ
លោកសម
រង្ស៊ីមានលទ្ធភាពចូលមកក្នុងប្រទេសកម្ពុជាបានឬមិនបាន។
នេះគឺ
ជារឿទិដ្ឋភាពច្បាប់សុទ្ធសាធ។
គាត់ (លោកសម
រង្ស៊ី)គឺជាអ្នកប្រព្រឹត្តខុសច្បាប់
និងមិនមែនជាការសម្តែងមតិនៅក្នុងរដ្ឋសភា
ដែលបានការពារដោយអភ័យឯក
សិទ្ធិសភាទេ»។
លោកផៃ
ស៊ីផាន រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី
បានថ្លែងថា
លោកសម
រង្ស៊ីមានសិទ្ធិសេរីភាពវិលត្រឡប់មកកម្ពុជា។រដ្ឋាភិបាល
មិនបានហាមឃាត់លោកមិនឱ្យចូលមកក្នុងប្រទេសកម្ពុជានោះទេ
ប៉ុន្តែលោក
ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
លោកគឹម
សួរភីរិទ្ធ តំណាងរាស្ត្រគណបក្សប្រឆាំង
បានបញ្ជាក់នៅក្នុងកិច្ចប្រជុំ
ថា
លោកសម
រង្ស៊ីបានទៅការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងការពារ
ផលប្រយោជន៍របស់ជាតិ។
លោកគឹម
សួរភីរិទ្ធបានបញ្ជាក់ថា
វាមិនមែនជារឿងព្រហ្មទណ្ឌទេ
ប៉ុន្តែវាជារឿង
នយោបាយ។
«ខ្ញុំជឿជាក់ថា
តាមរយៈការលើកឡើងរបស់សមាជិកសភាសហភាពអឺរ៉ុប១រូប
ដែលស្នើឱ្យមានដំណោះស្រាយនយោបាយឱ្យលោក
សម រង្ស៊ី
មេដឹកនាំគណ
បក្សប្រឆាំងអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់គឺជារឿងសំខាន់ណាស់
ដែលធ្វើឱ្យយើងគិតថា
ដំណើរការប្រជាធិបតេយ្យកាន់តែមានការរីកចម្រើនថែម
ទៀតនៅពេលអនាគត
បើដំណោះស្រាយបែបនេះត្រូវបានធ្វើឡើង»។
សមាជិកគណបក្សប្រឆាំង
រួមមានលោកសម រង្ស៊ី និងលោកស្រី
មួរ សុខហួរ
ត្រូវបានព្យួរអភ័យឯកសិទ្ធិ
និងត្រូវបានកាត់ក្តីឱ្យមានទោសព្រហ្មទណ្ឌ
លោក
ហង្ស
ចក្រា និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក
ដែលគាំទ្រគណបក្សប្រឆាំង
ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ចំពោះការរិះគន់អំពើពុក
រលួយ
របស់ក្រុមមន្ត្រីក្រោមការគ្រប់គ្រងរបស់លោកឧបនាយករដ្ឋមន្ត្រីសុខ
អាន៕