ដើម្បីស្តាប់ព័ត៌មាននេះMicrosoft Office
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន នៅថ្ងៃព្រហស្បតិ៍នេះ
បានស្នើសុំឱ្យលោកឧប
នាយករដ្ឋមន្ត្រីចិន ជួយលើកទឹកចិត្តអ្នកវិនិយោគចិនច្រើនឡើងថែមទៀតចូល
មកវិនិយោគនៅក្នុងប្រទេសកម្ពុជា
ដើម្បីជំរុញការអភិវឌ្ឍនិងការនាំចេញ។
លោក អៀង
សុផលឡែត អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន
បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា
ការវិនិយោគរបស់ប្រទេសចិន
នៅក្នុងប្រទេសកម្ពុជា គឺជាកត្តាដ៏រឹងមាំមួយ សម្រាប់ជំរុញការអភិវឌ្ឍប្រទេស
កម្ពុជា។
«លោកឧបនាយករដ្ឋមន្ត្រីចិនសូមគាំទ្រទាំងស្រុងក្នុងការជំរុញអ្នកវិនិយោគនិង
ក្រុមហ៊ុនចិនដែលមានឈ្មោះល្បីៗ
ដើម្បីមកវិនិយោគនៅក្នុងព្រះរាជាណាចក្រ
កម្ពុជា»។
ប្រទេសកម្ពុជានិងប្រទេសចិនបានរក្សានូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែ
ផ្កាក្នុងវិស័យនយោបាយ
សេដ្ឋកិច្ច ពាណិជ្ជកម្ម
វប្បធម៌និងការផ្លាស់ប្តូររវាងប្រ-
ជាពលរដ្ឋនៃប្រទេសទាំង២
ព្រមទាំងកិច្ចសហប្រតិបត្តិការលើកិច្ចការងារតំបន់
និងអន្តរជាតិ។
ក្រោយពីជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រីសុខ
អាន និង លោកឧបនាយករដ្ឋ
មន្ត្រីHui
Liangyu មកនោះ
លោកឯក ថា នាយករងនៃនាយកដ្ឋានព័ត៌មាន
ប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់ VOAថា
ក្រុមមេដឹកនាំកម្ពុជាបាន
អំពាវនាវឱ្យមានការវិនិយោគទុនចិនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែ
ច្រើនឡើងថែមទៀតដើម្បីរួមចំណែកដល់ការអភិវឌ្ឍ
និងជំរុញការនាំចេញ។
«យើងត្រូវការឱ្យមានអ្នកវិនិយោគចិនមកវិនិយោគនៅប្រទេសកម្ពុជា ឱ្យបាន
ច្រើន
ដើម្បីជំរុញការនាំចេញឱ្យបានសន្ធឹក
កាន់តែកើនឡើងទៀត។
ក្នុងជំនួប
ជាមួយលោកឧបនាយករដ្ឋមន្ត្រីសុខ
អាននោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ចិនលោកHui Liangyuបានមានប្រសាសន៍ច្បាស់ណាស់ថា
លោកនឹងជំរុញ
លើកទឹកចិត្តឱ្យអ្នកវិនិយោគទុននិងអ្នកទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជា
បន្ថែមទៀត»។
ប្រទេសកម្ពុជានិងប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ
បានចុះហត្ថលេខាលើអនុ-
ស្សរណៈយោគយល់គ្នាចំនួន៣សំដៅជំរុញការវិនិយោគមកកាន់ប្រទេសកម្ពុជា
និង ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា ច្រើនឡើងថែមទៀត
ចូលទៅក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រីចិន Hui
Liangyu ដែលបានមកដល់ប្រទេសកម្ពុជា
កាលពីថ្ងៃពុធ
សម្រាប់ដំណើរទស្សនកិច្ច
៣ថ្ងៃ
បានធ្វើជាអធិបតីនៅក្នុងពិធី
ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកកសិកម្ម ។ កិច្ចព្រមព្រៀង
លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងទូរគមនាគមន៍កម្ពុជានិងក្រុមហ៊ុនបច្ចេក
វិទ្យា Hua
Wei របស់ប្រទេសចិន
ព្រមទាំងកិច្ចព្រមព្រៀងផ្តល់ឧបករណ៍
និង
សេវាកម្មរវាងក្រុមហ៊ុនទូរស័ព្ទCAM GSM (Mobitel)និងក្រុមហ៊ុនបច្ចេកវិទ្យា
Hua
Wei របស់ប្រទេសចិន។
ទីក្រុងប៉េកាំងបានផ្តល់ឱ្យប្រទេសកម្ពុជានូវទំនិញចំនួន៤១៨ប្រភេទសម្រាប់នាំ
ចេញទៅកាន់ទីផ្សារប្រទេសចិនដោយអនុគ្រោះពន្ធបំផុត។
លោក
Hui
Liangyu បានបញ្ជាក់ថា
លោកបានមើលឃើញថា
ប្រទេសកម្ពុជា
មានសក្តានុពលខ្ពស់សម្រាប់ផលិតផលកសិកម្មដែលផ្តល់ឱ្យនូវបរិយាកាសល្អ
និងដីមានជីរជាតិ
ជាពិសេសលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យ
កសិកម្ម។
ប្រទេសកម្ពុជាបានផលិតស្រូវបានចំនួន៧.២៨៦លានតោន
នៅឆ្នាំ២០០៩-
២០១០និងនៅសល់អង្ករចំនួន៣,១លានតោនសម្រាប់ការនាំចេញ
បើយោង
តាមរបាយការណ៍របស់ក្រសួងកសិកម្ម។
ប្រទេសកម្ពុជាបាននាំចូលផលិតផលពីប្រទេសចិន ចំនួន ៩៣៣,៤៣លាន
ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៨។ ប្រទេសកម្ពុជាបាននាំចេញផលិតផលទៅ
កាន់ប្រទេសចិនប្រមាណ១២,៩៣
លានដុល្លារអាមេរិកនៅក្នុងរយៈពេលដូច
គ្នានេះ។
ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាបានធ្លាក់ចុះមកត្រឹម៣៤៩,១៥លាន
ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៩ គឺចុះពីចំនួន
៤.៤៨០លានដុល្លារអាមេរិកនៅ
ក្នុងឆ្នាំ២០០៨ ដោយសារផលប៉ះពាល់បណ្តាលមកពីវិបត្តិហិរញ្ញវត្ថុអន្តរជាតិ។
តួលេខវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា
ប្រទេសចិន
បានវិនិយោគទឹកប្រាក់ច្រើនជាង៦.៥១១លានដុល្លារអាមេរិកនៅក្នុងប្រទេស
កម្ពុជាចាប់ពីឆ្នាំ១៩៩៤
ដល់ឆ្នាំ ២០០៩ ។
នៅក្នុងខែធ្នូឆ្នាំ២០០៩
ប្រទេសចិនបានផ្តល់ជំនួយ១.២០០លានដុល្លារអាមេរិក
ដល់ប្រទេសកម្ពុជា
នៅពេលលោកអនុប្រធានាធិបតីចិន
Xi
Jinping បានមក
ទស្សនកិច្ចនៅកម្ពុជា៕