ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិភាគតិចជំរុញឲ្យរដ្ឋាភិបាល ផ្អាកការប្រគល់ដីសម្បទាន


<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

«ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលឲ្យផ្អាកការផ្ដល់សម្បទានប៉ះពាល់ទៅ
លើជនជាតិដើមភាគតិចទាំង១៥ខេត្តក្រុង»។

ពោលដោយសម្លេងអួលដើមក អ្នកស្រីវ៉ែន សាមីន ជនជាតិសួយមកពីខេត្ត
កំពង់ស្ពឺ ដែលជាអ្នកតំណាងម្នាក់របស់ជនជាតិដើមភាគតិច មកពីខេត្តចំនួន
១៥ បានទទូចនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងភ្នំពេញ នៅថ្ងៃពុធ
នេះ ខណៈដែលតំណាងក្រុមជនជាតិមកពីខេត្តផ្សេងទៀតគឺខេត្តកំពង់ធំ រតន
គីរី មណ្ឌលគីរី បានលើកពីផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីដូនតា និង ការ
រកចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃដែលបង្កដោយការប្រគល់ដីសម្បទានដល់
ការវិនិយោគរបស់ក្រុមហ៊ុនឯកជន។

យោងតាមលោក ឈិត សំអាត នាយកប្រតិបត្តិរបស់វេទិកានៃអង្គការមិនមែន
រដ្ឋាភិបាលស្ដីពីកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋា-
ភិបាលកម្ពុជា បានផ្ដល់ដីសម្បទានទៅឲ្យក្រុមហ៊ុនវិនិយោគឯកជន យ៉ាងតិច
ចំនួនមួយលានហិចតា។

អ្នកស្រីវ៉ែន សាមីនដែលជនជាតិសួយរបស់អ្នកស្រីចំនួន៣៥០គ្រួសារបានរង
ការបំពានយកដីធ្លីជាច្រើនរយហិចតាដោយក្រុមហ៊ុនឯកជនមួយឈ្មោះ HLH
ដែលស្និទ្ធជាមួយមន្ដ្រីដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប កាលពីប៉ុន្មានខែ
មុននេះ។ អ្នកស្រីមានប្រសាសន៍ថា ការផ្ដល់ដីសម្បទានកន្លងមកមិនមានការ
ចូលរួមផ្ដល់យោបល់ពីជនជាតិដែលរស់នៅក្នុងតំបន់ជាប់ពាក់ព័ន្ធនោះទេ។

«ការផ្តល់សម្បទានមិនបានពិគ្រោះយោបល់ទៅដល់សហគមន៍មូលដ្ឋានឲ្យ
បានច្បាស់លាស់ មិនបានការឯកភាពពីប្រជាពលរដ្ឋទេ កាលណាតែវិនិយោគ
ហើយអស់ដី អស់ព្រៃ ជម្រកសត្វក៏អស់»។

កាលពីខែកុម្ភៈកន្លងទៅនេះ តំណាងជនជាតិដើមភាគតិចបានប្រគល់របាយ
ការណ៍មួយជូនគណៈកម្មាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកការលុប
បំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ដើម្បីឲ្យគណៈកម្មាធិការនេះបាន
យល់អំពីផលវិបាករបស់ពួកគេ ដែលពួកគេអះអាងថា បានទទួលការរំលោភ
បំពាន និងរើសអើងពីក្រុមអាជ្ញាធរនិងដើម្បីស្នើឲុ្យអង្គការសហប្រជាជាតិជួយ
ធ្វើការតាមដានទៅលើបញ្ហារបស់ពួកគេ។

លោក ឈិត សំអាត នាយកប្រតិបត្តិរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល
ស្ដីពីកម្ពុជាមានប្រសាសន៍ថា ការផ្ដល់សម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯក
ជនបានបង្កឲ្យមានការរំលោភដល់សិទ្ធិជនជាតិដើមជាច្រើន។

«ប៉ះពាល់ទៅដល់ការរំលោភសិទ្ធិមនុស្ស បណ្ដាលមកពីគម្រោងអភិវឌ្ឍន៍មួយ
ចំនួនដែលមិនមានការពិគ្រោះយោបល់ ។ ជាពិសេសប៉ះពាល់ទៅលើសិទ្ធិដីធ្លី
របស់ពួកគាត់ ដូច្នេះរឿងនេះត្រូវតែគិតគូរដោះស្រាយរួមគ្នា»។

ផ្ទុយទៅវិញលោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា
ការវិនិយោគទាំងនោះគឺជាការគិតគូរដើម្បីជាការអភិវឌ្ឈវែងឆ្ងាយមួយដល់ជន
ជាតិដើម ដោយថែរក្សាទុកនូវកន្លែងវប្បធម៌របស់ពួកគេ។

«ទីមួយគឺថែរក្សានូវសម្បតិ្តវប្បធម៌របស់គាត់។យើងទុកកន្លែងណាថា ជាកន្លែង
សក្ការៈ បែងចែកហើយស្រេច ម្នាក់ៗដីប៉ុន្មាន ។ យើងពង្រីកគឺបង្កើតកសិដ្ឋាន
ធំៗ»។

ជាមួយគ្នានេះដែរ លោកអ៊ំ មិច តំណាងជនជាតិភាគតិចកួយមកពីខេត្តកំពង់ធំ
បានស្នើឲ្យរដ្ឋាភិបាល ផ្ដល់ឱកាសដល់ជនជាតិភាគតិច ក្នុងការចូលរួមពិគ្រោះ
យោបល់សម្រាប់ការអភិវឌ្ឈនៅក្នុងតំបន់ដែលពួកគេកំពុងរស់នៅ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG