ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនជំរុញឱ្យទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន


លោកហ៊ុន សែនជំរុញឱ្យទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន
លោកហ៊ុន សែនជំរុញឱ្យទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន

ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយរដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃពុធ បានជំរុញឲ្យអាជ្ញាធរខ្មែរចូលរួម
ទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់ថ្នាំញៀនស្រវឹងនៅក្នុងប្រទេសកម្ពុជា
ដើម្បីផលប្រយោជន៍សង្គមជាតិ និង ជួយដល់យុវជនកម្ពុជាឲ្យជៀសផុតពីការ
ប្រើប្រាស់ថ្នាំញៀនស្រវឹង ។

«ស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងអនុវត្តច្បាប់ ទាំងនគរបាល ក៏ដូច
ជាទាំងអាវុធហត្ថ ត្រូវធ្វើការឲ្យបានច្រើនថែមទៀត និងចាប់អារម្មណ៍ខ្ពស់»។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿង
ញៀនឆ្នាំ ២០០៩ និង ទិសដៅឆ្នាំ២០១០របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និង
គ្រឿងញៀន។ លោកនាយរដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ថា ការចែកចាយថ្នាំ
ញៀនជាលក្ខណៈទ្រង់ទ្រាយតូចៗ ធ្វើឲ្យប៉ះពាល់ដល់ស្រទាប់យុវជន។

លោកហ៊ុន សែនមានប្រសាសន៍ទៀតថា ក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជ
កម្ម និងក្រសួងសុខាភិបាល គួរតែបង្កើនធ្វើការអប់រំទប់ស្កាត់ការប្រើប្រាស់ថ្នាំ
ញៀនស្រវឹង តាមរយៈផ្សព្វផ្សាយតាមដបទឹកសុទ្ធ និងផលិតផលផ្សេងៗទៀត
ឬ ក៏ផ្ញើសារអប់រំតាមប្រព័ន្ធទូរស័ព្ទទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋ និង យុវជន
យល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។

«ចំណុចនេះមិនត្រូវមើលស្រាលទេ ហើយចំណុចទាំងអស់នេះ វាពាក់ព័ន្ធនៅ
ហ្នឹងមូលដ្ឋានផ្ទាល់។យើងខិតខំធ្វើទៅមើលដើម្បីឲ្យគេហៅថា សហគមន៍របស់
យើងគ្មានគ្រឿងញៀន»។

លោកហ៊ុន សែនបានមានប្រសាសន៍ទៀតថា ការប្រយុទ្ធប្រឆាំងការប្រើប្រាស់
ថ្នាំញៀននេះគួរតែធ្វើឱ្យដូចភ្លៀងរលឹម និងបង្កើនការផ្សព្វផ្សាយ អប់រំតាមរយៈ
បុណ្យជាតិធំៗ ដូចជាបុណ្យជាតិអ៊ុំទូក បុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំជាដើម។

យោងតាមរបាយការណ៍ឆ្នាំ២០០៩ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿង
ញៀនបានឲ្យដឹងថា ការបង្រ្កាបបទល្មើសថ្នាំញៀនមានចំនួន៣០៩ករណី ឃាត់
ខ្លួនជនល្មើសចំនួន៦១៥នាក់ ក្នុងនោះមានស្រ្តីចំនួន២២១នាក់ បញ្ជូនទៅតុលា
ការចំនួន៦១៥នាក់ និង ឃាត់ខ្លួនជនជាតិខ្មែរចំនួន៥០៤នាក់ ជនជាតិបរទេស
ចំនួន១១១នាក់ ។

របាយការណ៍ដដែលបានបញ្ជាក់ថា វត្ថុតាងដែលអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿង
ញៀនចាប់បាន រួមមានមេតំហ្វេតាមីនជាង១លានគ្រាប់ ហេរ៉ូអ៊ីនជាង២ម៉ឺនក្រាម
និងកញ្ឆាក្រៀមជាង៣ម៉ឺនក្រាម ។ នៅក្នុងប្រទេសកម្ពុជាមានមជ្ឈមណ្ឌលស្តារ
នីតិសម្បទានិងបង្សាបគ្រឿង១៤កន្លែង នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តា
ខេត្តមួយចំនួន ក៏ប៉ុន្តែមជ្ឈមណ្ឌលនេះធ្លាប់បានរងការរិះគន់ពីអង្គការ Human
Right Watch ថា បានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ការចោទប្រកាន់របស់អង្គការ Human Right Watch នេះត្រូវបានមន្រ្តីរដ្ឋាភិ-
បាលបដិសេធថា ជាការអះអាងមិនពិត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG