ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមអ្នកតាមឃ្លាំមើលដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមនៅ
តែបន្ដរិះគន់ដល់តម្រូវការទឹកប្រាក់ដ៏ធំសម្បើមរបស់សាលាក្ដីខ្មែរក្រហម
នៅ
ពេលដែលសាលាក្ដីពិសេសនេះកំពុងត្រៀមខ្លួនធ្វើការកាត់ទោសជនសង្ស័យ
នៅក្នុងសំណុំរឿងលេខ០០២នៅដើមឆ្នាំក្រោយនេះ។
ប្រទេសដែលចាប់អារម្មណ៍នឹងសាលាក្ដីខ្មែរក្រហមទើបតែបានយល់ព្រមផ្ដល់
នូវថវិកាចំនួនប្រមាណជា៨៥លានដុល្លារអាមេរិកសម្រាប់ដំណើរការឆ្ពោះទៅរក
ការកាត់ទោសជនជាប់ចោទដែលត្រូវបានចាប់ខ្លួនចំនួន៥នាក់
នៅឆ្នាំ២០១០
និងឆ្នាំ២០១១និងសម្រាប់ដំណើរការនីតិវិធីសម្រាប់ការតាមចាប់ខ្លួនជនសង្ស័យ
ចំនួន៥នាក់ជាបន្ថែមទៀតក្នុងសំណុំរឿងលេខ០០៣
និងលេខ០០៤។
លោកហ្ស៊ង់
មីហ្សែលហ្វីលីពី
អ្នកស្រាវជ្រាវភាសាវិទ្យាជនជាតិបារាំងម្នាក់ដែល
បានតាមដានដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមបានលើកឡើង
ថា
តុលាការពិសេសសម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមត្រូវការ
ចំណាយយ៉ាងច្រើន ។ ក៏ប៉ុន្ដែគេនៅមន្ទិលថា
តើសាលាក្ដីនេះអាចទទួលខុស
ត្រូវផ្នែកនយោបាយតាមរយៈការបកអាក្រាតនៅក្នុងការកាត់ទោសបានដែរឬទេ?
ម្យ៉ាងវិញទៀត
ក្នុងការកាត់ទោស
និងការយកចិត្តទុកដាក់ទៅលើជនជាប់ចោទ
គឺខុសគ្នាស្រឡះទៅនឹងទិដ្ឋភាពជាក់ស្ដែង
ទៅនឹងតុលាការនៅប្រទេសកម្ពុជា។
«ទំនាក់ទំនងតម្លៃនៃដំណើរការយុត្តិធម៌របស់សាលាក្ដីខ្មែរក្រហម និង ប្រព័ន្ធ
យុត្តិធម៌របស់ប្រទេសកម្ពុជា
សូមមើលរបៀបព្យាបាលជំងឺជនជាប់ចោទខ្មែរ
ក្រហមដ៏ចាស់ជរាទាំងនេះ
ពួកគេមានលទ្ធភាពព្យាបាលជំងឺដែលប្រជាពលរដ្ឋ
នៅប្រទេសកម្ពុជានឹងមិនទទួលបានក្នុងរយៈពេល២០០ឆ្នាំទៅមុខទៀតនោះ
ឡើយ»។
លោក ហ្ស៊ង់
មីហ្សែលហ្វីលីពីដែលបានធ្វើការស្រាវជ្រាវភាសាវិទ្យានៅប្រទេស
កម្ពុជាចាប់តាំងពីឆ្នាំ២០០៣មកនោះបានអះអាងថា
លោកបានចោទសួរទៅ
លើប្រជាពលរដ្ឋ នៅក្នុងដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម
បន្ទាប់ពីតុលាការពីសេសត្រូវបានបង្កើតឡើង។
លោកលើកឡើងថា
ប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តាខេត្តនានា
ជាពិសេស
នៅតាមជនបទ
មិនបានយកចិត្តទុកដាក់ទៅលើបញ្ហាកាត់ទោសខ្មែរក្រហមទេ
ពួកគេពុំដែលមានទម្លាប់ជជែកពីភាក្សាគ្នា
ឬធ្វើការតាមដានទៅលើដំណើការ
កាត់ទោសឡើយ
។
ទោះជាយ៉ាងណា
បើយោងទៅតាមរបាយការណ៍អង្កេតរបស់វិទ្យាស្ថានសាធា-
រណៈរដ្ឋអន្តរជាតិ
IRI របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩បង្ហាញថា
៨២%
នៃប្រជាពលរដ្ឋកម្ពុជាចំនួន ១.៦០០នាក់ ដែលត្រូវបានសម្ភាសនៅក្នុងខេត្ត-
ក្រុងចំនួន១២
បានដឹងអំពីដំណើរការកាត់ទោសខ្មែរក្រហម
ដោយឡែក២១%
នៅក្នុងចំណោមប្រជាជនទាំងនោះ
មិនបានដឹងអំពីដំណើរការកាត់ទោសឌុច
ដែលជាអតីតប្រធានគុកទួលស្លែងដែលទើបត្រូវបានកាត់ទោសចប់សព្វគ្រប់
ដោយអង្គជំនុំជម្រះសាលាដំបូងកាលពីខែវិច្ឆិកា
ឆ្នាំ២០០៩នោះទេ ។
លោកហ្ស៊ង់
មីហ្សែលហ្វីលីពីលើកឡើងថា
នៅពេលដែលសាលាក្តីខ្មែរក្រហម
ត្រូវការចំណាយខ្ពស់ជាងសាលាក្តីនៅក្នុងស្រុក
ហើយប្រជាពលរដ្ឋកម្ពុជាមាន
ការចាប់អារម្មណ៍តិចតូច និង ប្រជាពលរដ្ឋ
ដែលបានចូលរួមដាក់បណ្តឹងនៅ
មានចំនួនតិចតូចនៅឡើយ
បើធៀបទៅនឹងចំនួនជនរងគ្រោះសរុបទូទាំងប្រ-
ទេសជិត២លាននាក់នោះ
គេគួរតែបង្វែរថវិកាដ៏ច្រើននេះ
ទៅធ្វើការអភិវឌ្ឍ
វិស័យកសិកម្ម
ទៅលើវិស័យអប់រំ
និងអភិវឌ្ឍន៍ទៅលើវិស័យថាមពលវិញដែល
វិស័យទាំងនេះគឺជាតម្រូវការចាំបាច់របស់ប្រទេសកម្ពុជា
។
អតីតព្រះមហាក្សត្រខ្មែរ
សម្តេចឳនរោត្តមសីហនុនិងលោកនាយករដ្ឋមន្រ្តីហ៊ុន
សែន
ក៏ធ្លាប់បានរិះគន់គម្រោងចាយវាយថិវិកាដ៏ខ្ពស់របស់សាលាក្តីខ្មែរក្រហម
នេះដែរ
។
លោកឡុង
បញ្ញាវុធប្រធានគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជាបាន
ធ្វើការប្រៀបធៀបថា
តុលាការកម្ពុជាមានកម្រិតចំណាយទាបមែនទែន
បើធៀប
ទៅនឹងការចំណាយនៅក្នុងសាលាក្តីខ្មែរក្រហម
។
«បើប្រៀបទៅនឹងប្រព័ន្ធតុលាការខ្មែរយើង
យើងឃើញថា ប្រពន្ឋ័តុលាការ
កម្ពុជាយើងគឺថា
ថវិកាប្រចាំឆ្នាំមានប្រហែល៣លានដុល្លារ
អញ្ចឹងថវិកាហ្នឹង
សម្រាប់ប្រើដោយក្រសួងយុត្តិធម៌ផង
តុលាការខេត្តក្រុងផង សាលាឧទ្ធរណ៍
ផង
និងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមផង។
ចំណែកឯសាលាក្ដីខ្មែរក្រហមយើងវិញត្រូវការថវិកាដល់ទៅ៤០លានក្នុងមួយ
ឆ្នាំនេះជាចំនួនថិវកាមួយដែលមានគម្លាតគ្នាខ្លាំងមែនទែន
និងហើយដែលអ្នក
ខ្លះនិយាយថា
ប្រហែលមកពីស្ដង់ដារហ្នឹងវាខ្ពស់ពេកបានជាសាលាក្ដីត្រូវការ
លុយដល់ទៅ៤០លានដុល្លារក្នុងមួយឆ្នាំ»។
យ៉ាងណាក៏ដោយ
លោកឡាស់ អលសិន
មន្រ្តីទំនាក់ទំនងផ្នែកកិច្ចការច្បាប់
របស់សាលាក្តីខ្មែរក្រហមលើកឡើងថា
គេមិនអាចធ្វើការប្រៀបធៀបចំណាយ
នៅក្នុងសាលាក្តីខ្មែរក្រហមជាមួយនឹងការចំណាយនៅក្នុងប្រព័ន្ធតុលាការនៅ
ក្នុងប្រទេសកម្ពុជានោះទេ
។
«លោកមិនអាចធ្វើការប្រៀបធៀបការចំណាយរបស់សាលាក្តីខ្មែរក្រហមជាមួយ
នឹងការចំណាយរបស់តុលាការធម្មតានៅក្នុងប្រទេសកម្ពុជានោះទេ ។ ដំបូង
បំផុតគឺថា
សាលាក្តីខ្មែរក្រហមមានការងារច្រើនជាងតុលាការធម្មតានៅក្នុង
ប្រទេសកម្ពុជា ។ ឧទាហរណ៍កម្រិតនៃការចូលរួមរបស់ជនរងគ្រោះ
និង ទីពីរ
យើងមានកម្មវិធីអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ
ដឹកជញ្ជូនប្រជាពលរដ្ឋមក
ពីគ្រប់ទិសទីរបស់ប្រទេសឲ្យពួកគេមកទស្សនាដំណើរការកាត់ទោសដែលកត្តា
នេះមិនមានទេនៅក្នុងតុលាការនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត១/៣នៃ
បុគ្គលិករបស់សាលាក្តីខ្មែរក្រហមគឺជាបុគ្គលិកអន្តរជាតិ
ដែលត្រូវការប្រាក់ខែ
ក្នុងកម្រិតបុគ្គលិកអន្តរជាតិ»។
សាលាក្តីខ្មែរក្រហមត្រូវគេរំពឹងថា
អាចនឹងកាត់ទោសជនសង្ស័យសរុបចំនួន
១០នាក់ដែលចែកចេញជា៤សំណុំរឿងផ្សេងៗគ្នា។ សំណុំរឿងទី១គឺឌុចអតីត
ប្រធានគុកទួលស្លែងដែលជាប់សង្ស័យនៅក្នុងការធ្វើទារុណកម្មនិងការសម្លាប់
អ្នកទោសយ៉ាងតិច ១២.៣៨០នាក់ ។
សំណុំរឿងទី២ដែលអាចបើកសវនាការ
នៅដើមឆ្នាំក្រោយមានជនសង្ស័យ
រាប់ទាំងឌុចផងដែរ សរុបចំនួន៥នាក់
រីឯ
៤នាក់ផ្សេងទៀតគឺនួន
ជា ខៀវ សំផន អៀង សារីនិងភរិយារបស់គាត់គឺអៀង
ធីរិទ្ធ។
ដោយឡែកសំណុំរឿងទី៣
អាចមានជនសង្ស័យចំនួន២នាក់
រីឯសំណុំរឿងទី
៤អាចមានជនសង្ស័យចំនួន៣នាក់ដែលសហចៅក្រមស៊ើបអង្កេតកំពុងតែ
បំពេញកិច្ចការរបស់ខ្លួននៅឡើយ។
លោកឡាស់
អលសិន មានប្រសាសន៍ថា
ភាពស្មុគស្មាញនៅការរៀបចំសំណុំ
រឿងទាក់ទងទៅនឹងឧក្រិដ្ឋកម្ម
ដែលបានកើតឡើងរយៈពេល៣០ឆ្នាំមកហើយ
នោះ តម្រូវឲ្យមានធនធានថវិកាច្រើន សម្រាប់ធានាដល់ប្រតិបត្តិការណ៍នៃ
សាលាក្តី
។
បើតាមគម្រោង
សាលាក្តីខ្មែរក្រហមនឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា៤២
លានដុលា្លរសហរដ្ឋអាមេរិកនៅឆ្នំា២០១០និងថិវកាចំនួន៤៣លានដុល្លាសហ
រដ្ឋអាមេរិកទៀតនឹងត្រូវធ្វើការចាយវាយសម្រាប់ឆ្នាំ២០១១។បើសិនគេគណនា
ជាមធ្យមភាគប្រចាំថ្ងៃគឺថា សាលាក្តីខ្មែរក្រហមអាចនឹងធ្វើការចំណាយប្រមាណ
ជាង១១ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ
ឬស្មើនឹងតម្លៃរថយន្តដ៏ទំនើបមួយនៅ
ក្នុងប្រទេសកម្ពុជា។
បើយោងទៅតាមលោកឡាស់អលសិន
សាលាក្តីពិសេសដែលគាំទ្រដោយអង្គ
ការសហប្រជាជាតិនេះ
ត្រូវចំណាយជាច្រើនទៅលើប្រាក់ខែបុគ្គលិកធម្មតារហូត
ទៅដល់សហចៅក្រមនិងព្រះរាជអាជ្ញាកម្ពុជារាប់ចាប់តាំងពី២៥០ដុល្លារសម្រាប់
បុគ្គលិកធម្មតា
រហូតទៅដល់៥.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់
ព្រះរាជអាជ្ញា
និងសហចៅក្រម។
ភាគីកម្ពុជាមានបុគ្គលិកសរុបជាង៣០០នាក់
រីឯបុគ្គលិកខាងភាគីអន្តរជាតិមាន
ចំនួនប្រមាណ
១/៣
នៃចំនួនបុគ្គលិកកម្ពុជាសរុប
គឺបុគ្គលិកអន្តរជាតិមានចំនួន
ប្រមាណជាង១០០នាក់
ហើយប្រាក់ខែរបស់បុគ្គលិកបរទេសទាបបំផុតគឺចំនួន
១.០០០ដុល្លារក្នុងមួយខែ។
សាលាក្តីខ្មែរក្រហម
ថ្វីត្បិតតែត្រូវការមូលធនដ៏ច្រើនសម្រាប់ធ្វើប្រតិបត្តិការ
របស់ខ្លួន ប៉ុន្តែសាលាក្តីនេះត្រូវគេជឿថា
នឹងជួយដើរតួនាទីការពង្រឹងផ្សះផ្សារ
ជាតិ
ដំណាលគ្នានឹងដំណើរការកាត់ទោសដែរ
។
សាលាក្តីនេះនឹងពាំនាំមកជូន
ប្រទេសកម្ពុជានូវយុត្តិធម៌តាមស្តង់ដាអន្តរជាតិសម្រាប់ជនរងគ្រោះ
ហើយនឹង
ក្លាយជាគម្រូប្រព័ន្ធយុត្តិធម៌មួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែចំណោទ
នៅត្រង់ថា
តើបន្ទាប់ពីសាលាក្តីខ្មែរក្រហមអស់អាណត្តិរបស់ខ្លួននៅក្នុងពេល
ប៉ុន្មានឆ្នាំទៀតខាងមុខនេះ
តើប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា
ដែលទទួល
រងការរិះគន់ជាច្រើនឆ្នាំមកហើយនោះ
អាចនឹងស្រង់យកបទពិសោធន៍នៃប្រព័ន្ធ
យុត្តិធម៌ដែលឯករាជ្យនេះមកអនុវត្តបានត្រឹមកម្រឹតណា?