ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ី គ្រោងដាក់ភស្តុតាង បន្ថែមពាក់ព័ន្ធបញ្ហាព្រំដែន


លោកសម រង្ស៊ី គ្រោងដាក់ភស្តុតាង បន្ថែមពាក់ព័ន្ធបញ្ហាព្រំដែន
លោកសម រង្ស៊ី គ្រោងដាក់ភស្តុតាង បន្ថែមពាក់ព័ន្ធបញ្ហាព្រំដែន
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានបញ្ជាក់នៅថ្ងៃអង្គារ៍នេះថា លោក
គ្រោងនឹងដាក់បង្ហាញឯកសារថ្មីមួយទៀតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេស
កម្ពុជានិងប្រទេសវៀតណាម នៅចុងខែមិនានេះ ស្របពេលដែលតុលាការក្រុង
ភ្នំពេញសម្រេចចោទប្រកាន់លោកជាផ្លូវការពីបទផ្សព្វផ្សាយព័ត៌មានមិនពិតនិង
ក្លែងឯកសារសារធារណៈតាមប្រព័ន្ធអ៊ីនធើណិត។

តុលាការក្រុងភ្នំពេញ កាលពីសប្តាហ៍មុននេះ បានសម្រេចចោទប្រកាន់លោក
សម រង្ស៊ី ជាផ្ឡូវការមួយករណីទៀតពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែង
ឯកសារសាធារណៈតាមប្រព័ន្ធអ៊ីនធើណិត នេះបើតាមការបញ្ជាក់របស់លោក
សុខរឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ។

ការចោទប្រកាន់លោក សម រង្ស៊ីមួយករណីទៀតនេះគឺស្របពេលទៅនឹងបណ្តឹង
របស់លោកគី តិច មេធាវីរបស់រដ្ឋាភិបាល ដែលបានប្តឹងលោកសម រង្ស៊ី ពីបទ
ផ្សព្វផ្សាយព័ត៌មានមិនពិត និង ក្លែងឯកសារសាធារណៈតាមប្រព័ន្ធអ៊ីនធើណិត
ក្រោយពីលោកសម រង្ស៊ី កាលពីលើកមុន បានបង្ហាញឯកសារមួយដែលបាន
បង្ហាញឲ្យឃើញថា ប្រទេសវៀតណាមបានរំលោភបូរណៈភាពទឹកដីប្រទេស
កម្ពុជា ។

ថ្លែងប្រាប់VOA សម្លេងសហរដ្ឋអាមេរិកពីប្រទេសបារំាងតាមរយៈទូរស័ព្ទ លោក
សម រង្ស៊ីបានបញ្ជាក់ថា ឯកសារថ្មីដែលលោកគ្រោងនឹងដាក់បង្ហាញនេះ គឺជា
ឯកសារផែនទីមួយឈុត ដែលតម្កល់ទុកនៅក្នុងប្រទេសបារាំងតាំងពីឆ្នាំ១៩២០
និងផែនទីដែលប្រទេសបារាំងទើបតែធ្វើនៅក្នុងពេលថ្មីៗបន្ថែមទៀតនេះ ។

«ពេលថ្មីៗនេះថែមទៀត គេមានបច្ចេកទេសថ្មី ដែលផ្អែកលើផ្កាយរណប ផ្អែក
លើប្រព័ន្ធកុំព្យូទ័រ ហើយគេអាចឃើញ ឆ្លុះវាស់វែង បញ្ជាក់កាន់តែច្បាស់ថែម
ទៀតថា ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កន្លែងដែលខ្ញុំទៅ
ដកបង្កោលព្រំដែន កន្លែងហ្នឹងគឺស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជា»។

លោកសម រង្ស៊ី បានបញ្ជាក់ទៀតថា ភស្ថុតាងបន្ថែមនេះ លោកបានយកពីវិទ្យា
ស្ថានជាតិផ្នែកភូមិសាស្រ្តរបស់ប្រទេសបារាំងនិងមកពីស្ថាប័នបច្ចេកទេសវិទ្យា
សាស្រ្តស្រាវជ្រាវរបស់ប្រទេសស្វីស ហើយលោកគ្រោងនឹងដាក់បញ្ជូលឯកសារ
ទាំងនេះ នៅចុងខែមិនានេះ ។

«យើងបូកបញ្ចូលបច្ចេកទេសទាំងអស់ហ្នឹងទៅ យើងរៀបចំទៅ ឃើញយ៉ាង
ច្បាស់ ឃើញកន្លែងដែលខ្ញុំដកបង្គោលនិងឃើញវត្ត ឃើញផ្លូវថ្នល់ ឃើញដីស្រែ
ប្រជាពលរដ្ឋ ឃើញខាងខ្មែរផង ឃើញខាងយួនផង។ចំណុចដែលខ្ញុំដកបង្គោល
នេះគឺច្បាស់នៅខាងខ្មែរនៅក្នុងទឹកដីខ្មែរ»។

លោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការជាតិដោះស្រាយវិវាទព្រំដែនរបស់រដ្ឋា
ភិបាលបានស្វាគមន៍ភស្ថុតាងថ្មីនេះ ។

លោកវ៉ា គឹមហុងបានមានប្រសាសន៍ថា ផែនទីរបស់លោកសម រង្ស៊ីដែលគ្រោង
និងដាក់បង្ហាញនេះគ្មានសារៈសំខាន់ទេ ពីព្រោះជាផែនទីចាស់ពុំទាន់សម័យ។

«អ្វីដែលគេធ្វើសព្វថ្ងៃ គេធ្វើនៅផែនទីដែលបោះពុម្ភ នៅពេលយើងបានឯករាជ្យ
ឬមុនឆ្នាំយើងបានឯករាជ្យនៅឆ្នាំ១៩៥៣ អាហ្នឹង ជាខ្សែព្រំដែនដែលតាមគោល
ការណ៍ច្បាប់អន្តរជាតិ។ បើលោកចង់បានយកផែនទីតាំងពីកូសាំងស៊ីនរបស់ដី
ខ្មែរ ឬ ស្អីណាហ្នឹង យកមកក៏អត់បានការដែរ។ អាហ្នឹងជាគោលការណ៍គឺផែន
ទី ដែលព្រះករុណាលោកយកទៅដាក់នៅឆ្នាំ១៩៦៤» ។

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ត្រូវបានតុលាការខេត្តស្វាយរៀង
កាលពីថ្ងៃទី២៧ ខែមករា កាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ
និងពិន័យជាប្រាក់ជាង៦០លានរៀលពីបទធ្វើឲ្យខូចខាតដោយចេតនានូវតម្រុយ
បង្គោលព្រំដែនលេខ១៨៥ រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម និងញុះ
ញង់ឲ្យមានការរើសអើងជាតិសាសន៍។

លោកសម រង្ស៊ី បានហៅការដកតម្រុយបង្គោលព្រំដែននេះ គឺជាព្រំដែនឈ្លាន
ពានពីប្រទេសវៀតណាម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG