ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការចែកដោយមិនគិតថ្លៃ


សៀវភៅដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការចែកដោយមិនគិតថ្លៃ
សៀវភៅដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការចែកដោយមិនគិតថ្លៃ
Microsoft Office<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ បានចេញផ្សាយ
សៀវភៅណែនាំសម្រាប់ពង្រឹងសមត្ថភាពនិងជំនាញដល់គណៈកម្មាធិការដោះ
ស្រាយទំនាស់ និងមជ្ឈមណ្ឌលសេវាកម្មយុត្តិធម៌មូលដ្ឋាន ក្នុងការដោះស្រាយ
ទំនាស់ប្រកបដោយប្រសិទ្ធិភាព។

ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ បានចាប់ផ្តើមផ្តល់សេវាកម្មសម្រុះសម្រួល
ដោយឥតគិតថ្លៃក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពគ្រប់គ្រងគម្រោងក្រុម
ប្រឹក្សាកំណែទម្រង់ច្បាប់ និង ប្រព័ន្ធតុលាការនៅក្នុងឆ្នាំ២០០៦ ដោយផ្តល់មូល
និធិដោយរដ្ឋាភិបាលអេស្ប៉ាញ។

សៀវភៅណែនាំចំនួននេះបាននិយាយអំពីវិធីសាស្ត្រសម្រុះសម្រួលទំនាស់និង
ប្រតិបត្តិការលើសំណុំរឿងវិវាទ សម្រាប់មណ្ឌលសេវាកម្មយុត្តិធម៌ ថ្នាក់ស្រុក-
ក្រុងនិងគណៈកម្មាធិការដោះស្រាយទំនាស់ថ្នាក់ឃុំ-សង្កាត់។

លោកស្រីDorine van der Keur អ្នកជំនាញការអន្តរជាតិ គម្រោងសិទ្ធិទទួល
បានយុត្តិធម៌របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDPថា អង្គការUNDPបាន
គាំទ្រគម្រោងនេះក្នុងគោលបំណងធ្វើឱ្យល្អប្រសើរនូវសិទ្ធិទទួលបានយុត្តិធម៌។
«នៅពេលនោះ វាច្បាស់ថា ការទាមទាររកយុត្តិធម៌មានទំហំធំធេងជាងប្រព័ន្ធ
យុត្តិធម៌អាចផ្តល់ឱ្យសេវាកម្មនេះ។សេវាកម្មសម្រុះសម្រួលផ្តល់នូវជម្រើសដល់
ប្រជាពលរដ្ឋ ដែលមិនទៅរកតុលាការ ។ សេវាកម្មសម្រុះសម្រួលធ្វើឡើងជា
ពិសេសសំដៅទៅរកជនក្រីក្រ ជនជាតិភាគតិចនិងស្ត្រី ពីព្រោះវាពិបាកណាស់
សម្រាប់ពួកគេ ឱ្យទទួលបានសេវាកម្មយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា»។

លោកស្រីបានបញ្ជាក់ថា ករណីទំនាស់សំខាន់ៗពីរបានកើតឡើងនៅកម្ពុជា គឺ
ករណីទំនាស់ច្បាប់ភូមិបាលចំនួន៣៥%និងករណីអំពើហិង្សា ក្នុងគ្រួសារចំនួន
១៧ % ។ លោកស្រី Dorine van der Keurបានលើកឡើងពីគុណសម្បត្តិនៃ
ការសម្រុះសម្រួលជាងនីតិវិធីតុលាការ ដោយសារចំណេញប្រាក់មិនខ្ចះខ្ចាយ
ពេលវេលាលឿនជាងនីតិវិធីតុលាការរក្សាទំនាក់ទំនងល្អនិងភាគីទទួលខុសត្រូវ
ចំពោះដំណោះស្រាយ។

លោក សុខ បូរ៉ា ប្រធានគម្រោងសិទ្ធិទទួលបានយុត្តិធម៌នៃក្រសួងយុត្តិធម៌បាន
បញ្ជាក់ថា គណៈកម្មាធិការដោះស្រាយទំនាស់មូលដ្ឋានទទួលបានករណីវិវាទ
ក្តៅគគុកជាងគេ ដូចជាជម្លោះដីធ្លី រឿងសុំលែងលះ ជំពាក់ប្រាក់ កិច្ចសន្យា បរិ-
ហារកេរ្តិ៍ គោស៊ីស្រូវ និងជម្លោះបន្តិចបន្តួច។

«សៀវភៅនេះជារូបមន្តដើម្បីអនុវត្តទូទៅ ក្រោយពីសៀវភៅជាសមិទ្ធិផលរបស់
យើងចេញទៅ យើងមានរូបមន្តនិងក្បួនខ្នាតត្រឹមត្រូវ។ យើងនឹងអនុវត្តទៅតាម
អ្វីដែលសំណុំរឿងរបស់ស្រុក និងឃុំ»។

លោកសុខ បូរ៉ាបាននិយាយថា នៅក្នុងឃុំចំនួន៥៦ ក្នុងស្រុកចំនួន២០នៃខេត្ត
ចំនួន៨ យើងទទួលចំនួនវិវាទ៣៥០ករណីនៅក្នុងឆ្នាំ២០០៧ ចំនួនវិវាទ៥៩៧
ករណីនៅក្នុងឆ្នាំ២០០៨ និង១៩៦៣ករណីនៅក្នុងឆ្នាំ២០០៩ ហើយនៅ៣ខែ
ដើមឆ្នាំ២០១០ មានចំនួន៧៣២ករណី។

លោក ផុន ប៊ុនថាល់ ប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ បានថ្លែងថា
ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះបានជួយរដ្ឋាភិបាលក្នុងការកាត់
បន្ថយភាពក្រីក្រតាមរយៈការមិនចំណាយសម្រាប់ទទួលបានយុត្តិធម៌របស់ប្រ-
ជាពលរដ្ឋទូទៅ ជាពិសេសជនក្រីក្រ។

«រហូតមកដល់ថ្ងៃនេះ យើងអាចនិយាយបានដោយមានមោនភាពថា គម្រោង
របស់យើងដែលចាប់អនុវត្តពីឆ្នាំ២០០៦មកដល់ថ្ងៃនេះ យើងបានបង្កើតសមិទ្ធិ
ផលធំៗជាច្រើនសម្រាប់ជាការគិតគូរបស់ថ្នាក់ជាតិ ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាល
ថ្នាក់តំបន់។ យើងបានដើរដល់គោលដៅរបស់យើងហើយ»។

លោកដួង សារិទ្ធ ប្រធានសេវាកម្មដោះស្រាយទំនាស់ប្រចាំឃុំពានី ស្រុកកំពង់
ត្រឡាច ខេត្តកំពង់ឆ្នាំងដែលបានចូលរួមនៅក្នុងពិធីប្រកាសសៀវភៅនេះ បាន
បញ្ជាក់ថា ការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់យើងកំពុងតែ
ពេញចិត្តនិយមក្នុងចំណោមអ្នកភូមិ និងមានប្រសិទ្ធិភាព។

«ក្នុងឆ្នាំ២០០៩ យើងទទួលបានវិវាទចំនួន៣២ករណី តែភាគច្រើនទំនាស់គ្រួ-
សារ និងដីធ្លី។ ក្នុងវិវាទចំនួន៣២ករណីនេះ ខ្ញុំដោះស្រាយបាន៣០ករណី»។

លោកពៅ សៅ អាយុ៥២ឆ្នាំ នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បាន
បញ្ជាក់ថា លោកបានពេញចិត្តនឹងដំណោះស្រាយរបស់គណៈកម្មាធិការដោះ
ស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ពីព្រោះលោកទទួលបានផលចំណេញខាង
ប្រាក់ ពេលវេលា និងការរក្សាទំនាក់ទំនងល្អជាមួយភាគី ក្នុងករណីទំនាស់ដីធ្លី
ជាមួយអ្នកជិតខាង។

លោកស្រី ពាន លី អាយុ៣៥ ឆ្នាំ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
បានហៅការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះថា ជាយន្តកាដោះស្រាយដ៏
ប្រសើរ ខណៈដែលគណៈកម្មាធិការដោះស្រាយទំនាស់ បានសម្រុះសម្រួល
ករណីជម្លោះព្រំរបងផ្ទះរបស់លោកស្រីប្រកបដោយភាពរលូន និង ប្រសិទ្ធិភាព
ដែលភាគីទាំងពីរទទួលយកបាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG