ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនកុំចល័តកងទ័ព នៅតាមព្រំដែនថៃ


លោកហ៊ុន សែនកុំចល័តកងទ័ព នៅតាមព្រំដែនថៃ
លោកហ៊ុន សែនកុំចល័តកងទ័ព នៅតាមព្រំដែនថៃ

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានអំពាវនាវដល់កងទ័ពកម្ពុជា
ទាំងអស់ដែលឈរជើងនៅតាមបណ្តោយក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ កុំឲ្យមានការ
ចល័តកងទ័ព នៅក្នុងខណៈពេលប្រទេសថៃកំពុងប្រឈមមុខនឹងរលកបាតុ
កម្មយ៉ាងរីករាលដាលពីសំណាក់ក្រុមអាវក្រហម ដើម្បីទម្លាក់លោកនាយករដ្ឋ
មន្រ្តីថៃ Abhisit Vejjajiva ចេញពីមុខតំណែង ។

«សូមឲ្យបញ្ជាការកងទ័ព នគរបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ដែលទាក់ទង
គ្នាបាន ទាក់ទងគ្នាឲ្យបានល្អ ហើយកម្ពុជាយើងជៀសវាងបានដោយ មិនមាន
ការចាំបាច់ត្រូវការចល័តកម្លាំងទេ គឺនៅរក្សាភាពស្ងប់ស្ងាត់នៅហ្នឹងកន្លែង»។

ក្រុមបាតុករអាវក្រហមច្រើនរាប់ម៉ឺននាក់បានសម្រុកចូលទីក្រុងបាងកកដើម្បី
ទម្លាក់លោក Abhisit Vejjajiva ចេញពីមុខតំណែង និង ទាមទារឲ្យមានការ
រំលាយរដ្ឋសភាដើម្បីបោះឆ្នោតសារជាថ្មី។

ស្ថិតនៅក្នុងសភាពការណ៍ ដែលកំពុងប្រឈមមុខវិបត្តិដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេស
ថៃបែបនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបាននិយាយថា កម្ពុជាសូមបញ្ជាក់
ថា នឹងមិនប្រើប្រាស់ហេតុការណ៍ណាមួយដែលកើតមានឡើងនៅក្នុងប្រទេស
ថៃ ហើយឆ្លៀតធ្វើសកម្មភាពនៅតាមបណ្តោយព្រំដែនទេ។

មានប្រសាសន៍នៅក្នុងពិធីចែកសញ្ញាប័ត្រដល់សិស្សសាកលវិទ្យាល័យក្នុងវិទ្យា
ស្ថានជាតិអប់រំ នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើង
ទៀតថា លោកនឹងមិនអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ធ្វើសកម្ម-
ភាពណាមួយឲ្យមានអស្ថេរភាពនៅតាមបណ្តោយក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃទេ ។

«ព្រោះកាលណាចល័តធ្វើ ប្រទេសថៃជាអ្នកជិតខាងរបស់យើងកំពុងមានបញ្ហា
ធ្ងន់ធ្ងរនៅទីក្រុងបាងកកអាចមានការភាន់ច្រឡំថា យើងត្រៀមរៀបចំដើម្បីវាយ
ដណ្តើមកាន់កាប់នៅកន្លែងនេះ កន្លែងនោះ ក្នុងពេលដែលប្រទេសនោះកំពុង
មានបញ្ហា»។

ប្រទេសកម្ពុជា និងប្រទេសថៃបានដាក់ពង្រាយកងទ័ពនៅតាមបណ្តោយក្រវ៉ាត់
ព្រំដែនជាង៨០០ម៉ែត្រច្រើនរាប់ម៉ឺននាក់ដើម្បីការពារបូរណភាពទឹកដីតែរៀងៗ
ខ្លួន ។

ការដាក់ពង្រាយកងទ័ពនេះបានកើតមានឡើងក្រោយពីអង្គការ UNESCOបាន
ដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាដែលមានអាយុប្រមាណជាង
៩០០ឆ្នាំទៅជាទ្រព្យសម្បត្តិបេតិភណ្ឌពិភពលោក ។

លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា មេបញ្ជាការសមរភូមិមុខទទួល
បន្ទុកតំបន់ព្រះវិហារបាននិយាយថា លោកមិនចល័តកងទ័ពទេ ហើយយើងនិង
ទទួលយកបទបញ្ជាពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

«ខាងខ្ញុំ នៅតែគោរពបទបញ្ជារបស់សម្តេចតេជោ ទោះបីកម្លាំងរបស់កងទ័ពថៃ
មានការបន្ថយ ក៏កម្លាំងរបស់ខ្ញុំមិនទៅមុខដែរ មិនទៅមុខកន្លះមីលីម៉ែត្រក្នុងទឹក
ដីរបស់ថៃទេ គឺតាមបទបញ្ជារបស់សម្តេចតេជោ»។

លោកនាយឧត្តមសេនីយ៍ជា តារា បានមានប្រសាសន៍ទៀតថា នៅពេលដែល
ក្រុងបាងកកកំពុងមានវិបត្តិនោះ សភាពការណ៍នៅតាមបណ្តោយក្រវ៉ាត់ព្រំដែន
នៃប្រទេសទាំងពីរមានសភាពស្ងប់ស្ងាត់ល្អធម្មតាទេ ។

ស្របពេលដែលប្រទេសថៃកំពុងជួបប្រទះរលកបាតុកម្មពីក្រុមបាតុករអាវពណ៌
ក្រហម ដែលគាំទ្រដោយ អតីតនាយករដ្ឋមន្រ្តថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រនោះ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាទាំងអស់ដែល
កំពុងស្នាក់នៅស្របច្បាប់និងមិនស្របច្បាប់ កុំចូលរួមធ្វើបាតុកម្ម ជាមួយក្រុម
បាតុករនៅក្នុងប្រទេសថៃ ។

លោកហ៊ុន សែន បានលើកឡើងថា សិទ្ធិធ្វើបាតុកម្ម ដើម្បីផ្លាស់ប្តូរណាមួយនៅ
ក្នុងប្រទេសថៃគឺជាសិទ្ធិរបស់ពលរដ្ឋថៃ មិនមែនជាសិទ្ធិរបស់ពលរដ្ឋកម្ពុជាទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG