ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅណែនាំអំពីដំណោះស្រាយ ជម្លោះរដ្ឋប្បវេណីក្រៅប្រព័ន្ធតុលាការ


សៀវភៅណែនាំអំពីដំណោះស្រាយ ជម្លោះរដ្ឋប្បវេណីក្រៅប្រព័ន្ធតុលាការ
សៀវភៅណែនាំអំពីដំណោះស្រាយ ជម្លោះរដ្ឋប្បវេណីក្រៅប្រព័ន្ធតុលាការ

Microsoft Office

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិកំពុងរៀបចំចេញផ្សាយសៀវភៅស្តីពី
គណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅមូលដ្ឋាន និង មជ្ឈ-
មណ្ឌលផ្តល់យុត្តិធម៌ដែលពួកគេនិយាយថា នឹងទប់ស្កាត់អ្នកភូមិមិនឱ្យចំណាយ
ប្រាក់ធ្វើដំណើរទៅរកតុលាការ។ក្រសួងយុត្តិធម៌និងក្រសួងមហាផ្ទៃបានបង្កើត
គណៈកម្មាធិការដោះស្រាយទំនាស់ថ្នាក់ឃុំ និង មជ្ឈមណ្ឌលសេវាកម្មយុត្តិធម៌
នៅក្នុងគម្រោងសាកល្បងឆ្នាំ២០០៦ ដើម្បីកែលម្អលទ្ធភាពរបស់ជនក្រីក្រស្ត្រី
និង ជនជាតិដើមភាគតិច ក្នុងការទទួលបានយុត្តិធម៌។

លោក រ័ត្ន ស៊ីណាវ សមាជិកគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលា
ការនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បាននិយាយថា យើងបាន
សម្រុះសម្រួលករណីបណ្តឹងលែងលះ វិវាទដីធ្លី ទំនាស់កិច្ចសន្យា។ យើងមាន
លទ្ធភាពសម្រុះសម្រួលបានរហូតដល់៩០ % នៃទំនាស់។

«បញ្ហាប្រសិទ្ធិភាពនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការមានច្រើនរាប់
រយរឿងដែលយើងបានធ្វើ។ យើងបានធ្វើការសម្រុះសម្រួលបានច្រើន»។

អ្នកស្រីលន ចន្ថា អាយុ ៥១ឆ្នាំ នៅក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់
ធំបានបញ្ជាក់ថា អ្នកស្រីបានទទួលយកការសម្រុះសម្រួលរបស់គណៈកម្មការ
ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការប្រចាំឃុំ ក្នុងករណីលែងលះគ្នា។

អ្នកស្រីបានហៅការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះថា ជាយន្តការដ៏ប្រសើរ
ដោយគ្មានការចំណាយប្រាក់និងពេលវេលាក្នុងការដោះស្រាយករណីលែងលះ
គ្នានេះ។

លោកម៉ៃ សេង អនុប្រធានគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
នៅសង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញបានបញ្ជាក់ថា យើងបានដោះ
ស្រាយ១៥ករណីក្នុងចំណោម១៧ករណីប្រកបដោយលទ្ធផលល្អដែលភាគីបាន
ទទួលយកដោយគ្មានការចំណាយ។

«វាមានប្រសិទ្ធិភាពច្រើនជាងមុន។យើងមានមោនភាពដែលយើងអាចពន្យល់
ភាគីឱ្យយល់ពីហេតុផលច្រើនជាងមុនឆ្ងាយណាស់។ អញ្ចឹង យើងឃើញមាន
របៀបល្អប្រសើរជាងមុនឆ្ងាយណាស់»។

លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
បានថ្លែងថា យើងបានបណ្តុះបណ្តាលសមត្ថភាព និងជំនាញដល់ក្រុមមេដឹកនាំ
មូលដ្ឋាន សម្រាប់កិច្ចការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅតាមមូល
ដ្ឋាន។

«មជ្ឈមណ្ឌលរបស់យើងកំពុងតែអនុវត្តគម្រោងដោះស្រាយទំនាស់ក្រៅប្រព័ន្ធ
តុលាការតាំងពីឆ្នាំ២០០៣ ដោយបណ្តុះបណ្តាលសមត្ថភាព ការយល់ដឹង និង
ជំនាញដល់មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីមូលដ្ឋានមួយចំនួនក្នុងការដោះ
ស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។ក្នុងឃុំ-សង្កាត់និមួយៗ ករណីទំនាស់ក្រៅ
ប្រព័ន្ធតុលាការមានប្រហែល៥០ករណីក្នុង១ឆ្នាំៗ»។

គម្រោងនេះដែលបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអេស្ប៉ាញបានមកដល់ចុង
បញ្ចប់ ហើយវានៅមិនច្បាស់ថា តើមជ្ឈមណ្ឌលដោះស្រាយទំនាស់ក្រៅប្រព័ន្ធ
តុលាការនឹងត្រូវបង្កើតឡើងបន្ថែមទៀត។

ក្រុមមន្ត្រីរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ បាននិយាយថា សៀវភៅ និង
ឯកសារណែនាំនេះអាចជួយមេដឹកនាំនៅមូលដ្ឋានក្នុងការដោះស្រាយទំនាស់
ក្រៅប្រព័ន្ធតុលាការ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG