<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
លោកផៃ
ស៊ីផាន អ្នកនាំពាក្យ
និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី
បាន
មានប្រសាសន៍
នៅថ្ងៃសុក្រនេះថា
ការរិះគន់របស់សហរដ្ឋអាមេរិកចំពោះស្ថាន
ភាពសិទ្ធិមនុស្សនៅកម្ពុជាគឺជាការលើកឡើងមិនគ្រប់ជ្រុងជ្រោយទាំងអត្ថន័យ
និងគុណភាព
។
«លើកឡើងមិនគ្រប់ជ្រុងជ្រោយ
ទីមួយទាំងអត្ថន័យ ទាំងគុណភាព
ដោយសារ
យកប្រទេសយើងប្រៀបធៀបជាមួយប្រទេសដទៃទៀត»
។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ
សហរដ្ឋអាមេរិក
បានចេញរបាយការណ៍ស្តី
អំពីបញ្ហាសិទ្ធិមនុស្សជាសកល
ដែលក្នុងនោះ
សហរដ្ឋអាមេរិកបានរិះគន់បញ្ហា
សិទ្ធិមនុស្សនៅកម្ពុជា
ក៏ដូចជាបណ្តាឆ្នាំមុនៗដែរគឺនៅឆ្នាំ២០០៩នេះកម្ពុជាស្ថិត
នៅលំដាប់ថ្នាក់អន់ថយនៅឡើយខាងការគោរពសិទ្ធិមនុស្ស
។
ការរិះគន់របស់សហរដ្ឋអាមេរិកនេះបាននិយាយសំដៅទៅលើការសម្លាប់ក្រៅ
ច្បាប់ធ្វើឡើងដោយមន្រ្តីសន្តិសុខ
ការធ្វើទារុណកម្មអ្នកជាប់ឃុំឃាំងយកចម្លើយ
ការចាប់ខ្លួនតាមអំពើចិត្តដោយមិនស្របច្បាប់
ការឃុំខ្លួនហួសពេលកំណត់
ការ
បណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន
ការរិតត្បិតសេរីភាពប្រមូលផ្តុំនិងសេរី-
ភាពផ្នែកបញ្ចេញមតិ
និង ការរិតបន្តឹងបញ្ហាប្រព័ន្ធផ្សព្វផ្សាយ
តាមរយៈបណ្តឹង
បរិហារកេរ្តិ៍
និងផ្សព្វផ្សាយព័ត៌មានមិនពិត
។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
ក៏នៅក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក
បានទទួលស្គាល់ផងដែរថា
មិនមានការសម្លាប់ណាមួយត្រូវបានរាយការណ៍ថា
បានកើតមានឡើងដោយរដ្ឋាភិបាល
ឬ ក៏ភ្នាក់ងាររដ្ឋាភិបាល
ដោយហេតុផល
នយោបាយទេ
។
លោកផៃ
ស៊ីផានបានមានប្រសាសន៍ថា
កម្ពុជាទើបតែបានចាកចេញពីសង្គ្រាម
ស៊ីវិលអស់រយៈពេលជាង១០ឆ្នាំប៉ុណ្ណោះ
គឺមិនអាចធ្វើការប្រៀបធៀបជាមួយ
បណ្តាប្រទេសផ្សេងទៀតបានទេ
។
«ការយល់ដឹងនៃប្រទេសយើងជាមួយប្រទេសដទៃដើម្បីការចាត់ថ្នាក់
អាហ្នឹង
ជាការអយុត្តិធម៌
ហើយមិនសមរម្យក្នុងការធ្វើរបាយការណ៍ដែលមានលក្ខណៈ
ជាគុណភាពតាមលក្ខណៈវិទ្យាសាស្រ្តនោះឡើយ»
។
លោកយឹម
សុវណ្ណ អ្នកនាំពាក្យ
និងជាអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង
បាន
និយាយថា
ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ដូចដែលបានលើកឡើងនៅក្នុង
របាយការណ៍របស់សហរដ្ឋអាមេរិកពិតប្រាកដមែន
។
លោកបានមានប្រសាសន៍ថា
យើងមានការព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិ
មនុស្សនៅកម្ពុជា
ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទៅដែលជាឧបសគ្គក្នុងការ
កសាង
និងអភិវឌ្ឍន៍ប្រទេស ។
«បើរដ្ឋាភិបាលមិនប្តូរជំហរកែលម្អមុខមាត់របស់ប្រទេសជាតិយើងទាក់ទងនឹង
បញ្ហាសិទ្ធិមនុស្សនេះទេ
គឺស្ថិតនៅក្នុងស្ថានភាពឯកោហើយ»។
ចំណែកលោកអំ
សំអាត មន្រ្តីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស
LICADHO
វិញ បានមានប្រសាសន៍ថា
ការបណ្តេញមនុស្សចេញពីទីប្រជុំជន
ការបាញ់
សម្លាប់ក្រៅច្បាប់នៅតែកើតមាននៅឡើយនៅក្នុងប្រទេសកម្ពុជា។
លោកអំ
សំអាត បានមានប្រសាសន៍ថា
បញ្ហាទាំងនេះ
គឺដោយសារតែកម្ពុជា
ការអនុវត្តច្បាប់នៅមានភាពធូររលុងនៅឡើយ
។
«ដោយសារតែមានទម្លាប់អ្នកមានអំណាចឬអ្នកមានបក្ខពួកហ្នឹងតែងតែប្រព្រឹត្ត
នូវបទល្មើសទាំងអស់នោះ
ហើយមិនត្រូវបានយកទៅផ្តន្ទាទោសទៅតាមផ្លូវ
ច្បាប់»។
នៅក្នុងរបាយការណ៍ស្តីអំពីបញ្ហាស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០០៩របស់សមាគម
សិទ្ធិមនុស្ស
ADHOC បានលើកឡើងថា
មានករណីឃាដកម្មដោយសមត្ថកិច្ច
ចំនួន៣០ករណីត្រូវបានកើតឡើង
ហើយនៅក្នុងនោះ មាន១៨ករណីបង្កឡើង
ដោយនគរបាល
៨ករណីជនប្រព្រឹត្តជាយោធា
និង៤ករណីទៀតជនប្រព្រឹត្តមិន
ស្គាស់អត្តសញ្ញាណ៕