ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជាចោទថា ភ្នាក់ងារអ.ស.ប. ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

  • Michael Lapin

កម្ពុជាចោទថា ភ្នាក់ងារអ.ស.ប. ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃសុក្រនេះ បានចោទប្រកាន់ថា អង្គការសហប្រ-
ជាជាតិជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា យ៉ាងច្បាស់ក្រឡែង
បន្ទាប់ពីក្រុមភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរិះគន់ដំណើរ
ការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ដែលបានអនុម័តដោយរដ្ឋសភា។

ប្រទេសកម្ពុជាត្រូវបានគេរកឃើញពីការបាត់ប្រាក់ចំណូលជាតិរហូតដល់៥០០
លានដុល្លារអាមេរិកក្នុង១ឆ្នាំដោយសារអំពើពុករលួយ និងបានអនុម័តច្បាប់ប្រ-
ឆាំងអំពើពុករលួយ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងរយៈពេល១៥ឆ្នាំ បន្ទាប់ពីច្បាប់
ប្រឆាំងអំពើពុករលួយត្រូវបានស្នើជាលើកដំបូង។ប៉ុន្តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់
ពីសេចក្តីព្រាងច្បាប់នេះត្រូវចែកផ្សាយជាសាធារណៈ គណបក្សប្រឆាំងនិងក្រុម
អង្គការសិទ្ធិមនុស្សក្នុងស្រុកបាននិយាយថា សេចក្តីព្រាងច្បាប់នេះមិនអាចលុប
បំបាត់អំពើពុករលួយបានទេ ដោយសារស្ថាប័នប្រឆាំងអំពើពុករលួយនេះស្ថិត
នៅក្រោមឥទ្ធិពលនយោបាយ ការប្រកាសទ្រព្យសម្បត្តិធ្វើដោយសម្ងាត់ហើយ
វាទាមទារពេលវេលាច្រើនថែមទៀតសម្រាប់ការពិភាក្សា ។ ហើយសេចក្តីថ្លែង
ការណ៍ពីក្រុមភ្នាក់ងារបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានលើកទឹកចិត្ត
ឱ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីធានានូវដំណើរការប្រកបដោយតម្លាភាពនិង
ការចូលរួម។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាល
កម្ពុជាមិនអាចទទួលយកបានទេនូវមេរៀនដែលផ្តល់ដោយបុគ្គលប៉ុន្មាននាក់ជា
សមាជិកក្រុមនេះ។

ក្រសួងការបរទេសកម្ពុជាបានបន្តថា ក្រុមដែលហៅថា ក្រុមអង្គការសហប្រជា-
ជាតិនៅកម្ពុជានេះ មិនត្រូវធ្វើហួសពីអាណត្តិភារកិច្ចរបស់ខ្លួន មកជ្រៀតជ្រែក
យ៉ាងច្បាស់លើកិច្ចការផ្ទៃក្នុងរបស់រដ្ឋមួយ ដែលជាសមាជិកអង្គការសហប្រជា-
ជាតិនោះទេ។ លើសពីនេះទៀត ក្រុមនេះត្រូវចៀសវាងមិនធ្វើខ្លួនដូចជាអ្នកនាំ
ពាក្យរបស់គណបក្សប្រឆាំងឡើយ។

«ក្រសួងការបរទេសយល់ឃើញថា ការធ្វើអត្ថាធិប្បាយនេះហាក់បីដូចជាជ្រៀត
ជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការបំពេញការងារលើសពីអាណត្តិ ភារ
កិច្ចរបស់ខ្លួននោះ រដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបានទេនូវអ្វីដែលគេធ្វើ
អត្ថាធិប្បាយទៅលើដំណើរការនៃការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនៅ
កម្ពុជា»។

ក្រុមភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាមិនទាន់មានប្រតិកម្មឆ្លើយតប
នឹងការចោទប្រកាន់របស់ប្រទេសកម្ពុជានៅឡើងទេ រហូតដល់ល្ងាចនេះ។

សមាជិកសភាគណបក្សសិទ្ធិមនុស បានធ្វើពហិកាសម័យប្រជុំសភាវិសាមញ្ញ
ទាំងស្រុង ហើយសមាជិកគណបក្សសម រង្ស៊ីបានដើរចេញពីសម័យប្រជុំសភា
វិសាមញ្ញកាលពីថ្ងៃព្រហស្បតិ៍ មុនពេលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត
ដោយសមាជិកសភាចំនួន ៨២រូប ពីគណបក្សគ្រប់គ្រងអំណាចរបស់លោក
នាយករដ្ឋមន្ត្រីហ៊ុន សែន។

ក្នុងពេលជាមួយគ្នានេះ លោក John Johnson អ្នកនាំពាក្យស្ថានទូតសហរដ្ឋ
អាមេរិកប្រចាំកម្ពុជាបានថ្លែងថា យើងស្វាគមន៍ការអនុម័តច្បាប់ប្រឆាំងនឹង
អំពើពុករលួយរបស់រដ្ឋសភានិងសង្ឃឹមថា ប្រកាសឱ្យប្រើច្បាប់នេះ។

លោក John Johnson បានបញ្ជាក់យ៉ាងដូច្នេះថា «យើងជឿជាក់ថា ការ
អនុវត្តន៍មាត្រាទាំងអស់នឹងធ្វើច្បាស់លាស់និងលើកកម្ពស់គោលបំណងរបស់
ច្បាប់នេះដើម្បីស៊ើបរកចាប់ឱ្យបាននិងដាក់ទណ្ឌកម្មអំពើពុករលួយស្របតាម
ស្តង់ដាអន្តរជាតិ ហើយតាមវិធីនេះធ្វើឱ្យសកម្មភាពការប្រព្រឹត្តអំពើពុករលួយ
ទាំងអស់រាងចាល ហើយធ្វើឱ្យការវិនិយោគទុនបរទេសរួញរាក្នុងចិត្ត»។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានសរសេរនៅក្នុងសារអេឡិចត្រូនិចយ៉ាងដូច្នេះថា
«ស្ថានទូតជប៉ុនបានចាត់ទុកថា ការវិវឌ្ឍនៃច្បាប់ប្រឆាំងនឹងអំពើពុករលួយនេះ
ជាជំហ៊ានឆ្ពោះទៅរកអភិបាលកិច្ចល្អនៅប្រទេសកម្ពុជា។ យើងសង្ឃឹមថា ការ
ពិភាក្សាប្រកបដោយន័យស្ថាបនាត្រូវបានធ្វើឡើងលើសេចក្តីព្រាងច្បាប់ប្រឆាំង
អំពើពុករលួយនេះនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា»។

សម្ព័ន្ធអង្គការសង្គមស៊ីវិល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើង
មានការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងដែលយើងមិនមានលទ្ធភាពធ្វើឱ្យរដ្ឋ
សភាផ្លាស់ប្តូរសេចក្តីសម្រេចចិត្តដោយត្រូវពន្យារពេលពិភាក្សាលើសេចក្តីព្រាង
ច្បាប់ប្រឆាំងអំពើពុករលួយដ៏មានសារៈសំខាន់មួយនេះ ។ យើងមានការខ្វល់
ខ្វាយចំពោះមាត្រាមួយចំនួននៅក្នុងច្បាប់នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG