ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការដោះលែងពលរដ្ឋចំនួន ៥នាក់ក្នុងរឿងទំនាស់ដីធ្លី


តុលាការដោះលែងពលរដ្ឋចំនួន ៥នាក់ក្នុងរឿងទំនាស់ដីធ្លី
តុលាការដោះលែងពលរដ្ឋចំនួន ៥នាក់ក្នុងរឿងទំនាស់ដីធ្លី

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

បន្ទាប់ពីមានការប្រមូលផ្តុំពីអ្នកភូមិច្រើនរាប់រយនាក់ តុលាការខេត្តកំពង់ស្ពឺនៅ
ថ្ងៃព្រហស្បតិ៍នេះបានសម្រេចដោះលែងប្រជាពលរដ្ឋចំនួន៥នាក់ដែលជាប់ពាក់
ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត។

លោកឃុត សុភាង ព្រះរាជអាជ្ញានៃតុលាការខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តុលា
ការត្រូវការប្រមូលភស្ថុតាងបន្ថែមទៀត មុននឹងសម្រេចធ្វើការចោទប្រកាន់ទៅ
លើជនសង្ស័យ ។

យោងទៅតាមរបាយការណ៍របស់សមាគមសិទ្ធិមនុស្ស ADHOC បានឱ្យដឹងថា
កាលពីថ្ងៃទី ២៦ ខែកុម្ភៈកន្លងទៅនេះ ប្រជាពលរដ្ឋចំនួន១០ភូមិ នៅស្រុកថ្ពង
ខេត្តកំពង់ស្ពឺ បានធ្វើការប្រឆាំងតវ៉ាជំទាស់នឹងក្រុមហ៊ុនចំនួនពីរ គឺ ក្រុមហ៊ុន
កំពង់\ស្ពឺ SUGAR និង ក្រុមហ៊ុនភ្នំពេញ SUGAR របស់លោកឧកញាលី យ៉ុង
ផាត់។

ក្រុមប្រជាពលរដ្ឋបានធ្វើការចោទប្រកាន់ថា ក្រុមហ៊ុនរបស់លោកឧកញាលីយ៉ុង
ផាត់ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចស្បែកខ្លាចំនួនជិត ២ម៉ឺនហិចតា នៅ
ស្រុកថ្ពងខេត្តកំពង់ស្ពឺនេះ បានប៉ះពាល់ដល់ដីស្រែចម្ការរបស់អ្នកស្រុក ដែល
បង្កឲ្យមានការតវ៉ាមួយបានកើតឡើង ទើបបណ្តាលឲ្យក្រុមហ៊ុនរបស់លោកលី
យ៉ុងផាត់នេះ បានធ្វើការចោទប្រកាន់ប្រជាពលរដ្ឋទាំង៦រូបថា បានប្រើប្រាស់
អំពើហិង្សានៅក្នុងអំឡុងពេលតវ៉ានោះ ។

ថ្លែងប្រាប់នៅក្នុងអង្គសនិ្នសីទកាសែតមួយដែលរៀបចំឡើងដោយសមាគមសិទ្ធិ
មនុស្សADHOC នៅខេត្តកំពង់ស្ពឺ លោក ផល វណ្ណៈ ប្រជាពលរដ្ឋនៅភូមិគោក
បានរៀបរាប់ថា ចំពោះការចោទប្រកាន់នេះ លោកពុំបានប្រើបា្រស់អំពើហិង្សា
ទៅលើក្រុមហ៊ុននោះទេ ។

លោកបានមានប្រសាសន៍ទៀតថា លោកគ្រាន់តែចូលរួមដង្ហែជាក្បួនបាតុកម្ម
ជាមួយនិងប្រជាពលរដ្ឋតែប៉ុណ្ណោះ ។

«យុត្តិធម៌នៅកន្លែងណា? ដែលប្រជាពលរដ្ឋការពារដីរបស់គាត់ បែរជាមានការ
កោះហៅពីតុលាការទៅវិញ។ អានេះជាអយុត្តិធម៌បំផុតសម្រាប់ប្រជាពលរដ្ឋ។
ខ្ញុំរងគ្រោះដោយសារបាត់ដី ហើយត្រូវគេចោទពីបទប្រើអំពើហិង្សាទៅលើដីគេ
ហើយដីរបស់ខ្លួនឯសោះ»។

ចំណែកលោកសាន ថូ គ្រូបង្រៀនមួយរូប ដែលត្រូវបានតុលាការកោះអញ្ជើញ
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ បាននិយាយថា លោកក៏ពុំបានធ្វើអ្វីខុសឆ្គងទៅ
លើគ្រឿងចក្ររបស់ក្រុមហ៊ុនដែរ ។

លោកបានមានប្រសាសន៍ថា តុលាការគួរតែពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ មុន
និងសម្រេចធ្វើការចោទប្រកាន់អ្វីមួយនោះ។

«តុលាការមុនធ្វើការចោទប្រកាន់ សូមឲ្យតុលាការមានការពិនិត្យពិចៃ ដើម្បីរក
ការដោះស្រាយ»។

លោក ចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្ស ADHOC
បាននិយាយថា ថ្វីត្បិដតែតុលាការអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំង៦រូបត្រឡប់ទៅ
កាន់លំនៅដ្ឋានវិញយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែព្រួយបារម្ភអំពីសុវត្ថិភាព
នៅថ្ងៃក្រោយទៀត។

លោកបានមានប្រសាសន៍ថា តុលាការគួរតែបញ្ឈប់ការចោទប្រកាន់ទៅលើ
ប្រជាពលរដ្ឋទាំងអស់ដែលមានទំនាស់ជាមួយនឹងក្រុមហ៊ុនរបស់លោកឧកញ៉ា
លី យ៉ុងផាត់។

«សូមឲ្យបញ្ឈប់ការចោទប្រកាន់ទាំងឡាយ ឬក៏ប្តឹងផ្តល់រឿងអ្វីមួយ គឺស្នើសុំឲ្យ
បញ្ឈប់ជាបន្ទាន់ ព្រោះថា ករណីទាំងអស់នេះអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពុង
ព្យាយាមរកមធ្យោបាយដើម្បី ដោះស្រាយរឿងបញ្ហាដីធ្លីនេះហើយ»។

លោកឧកញ៉ាលី យ៉ុងផាត់ ប្រធានក្រុមហ៊ុនភ្នំពេញSUGARបានថ្លែងប្រាប់VOA
សម្លេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទមកថា ប្រជាពលរដ្ឋទាំង៦រូបនេះជាមេ
បះបោរប្រឆាំងនឹងក្រុមហ៊ុន ។

លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកពុំបានរំលោភយកដីរបស់
ប្រជាពលរដ្ឋមកធ្វើជាកម្មសិទ្ធិទេ ។

«អត់មានទេ ដីសម្បទានគេមានគណៈកម្មាធិការត្រួតពិនិត្យស្រួលបួល មិនចាំ
បាច់យកដីស្រែធ្វើអី។ ទោះយកដីស្រែឲ្យក្រុមហ៊ុន ក៏វិនិយោគ ក៏ក្រុមហ៊ុនមិន
ដឹងយកទៅធ្វើម៉េចដែរ បើស្រែសុទ្ធតែទឹក ដាំអំពៅម៉េចកើត?»

លោកកង ហ៊ាន អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយភាគធំ
អត់មានដីជាប់ពាក់នឹងតំបន់មានទំនាស់ទេ។

លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកឧកញ៉ាលីយ៉ុង ផាត់ គោរព
ទៅតាមកិច្ចសន្យារបស់រដ្ឋាភិបាល ពុំបានរំលោភយកដីរបស់ប្រជាកសិករទេ។

«ខ្ញុំឲ្យភ្ជូរឈូសឆាយទៅនេះមិនឲ្យដល់ដីប្រជាពលរដ្ឋទេ ឲ្យទុកចំណីស្រែចំណី
ចម្ការ២៥ ទៅ៣០ម៉ែត្រ ហើយគេអត់មានធ្វើក្បែរដីស្រែគាត់ទេ មិនប៉ះដីស្រែ
គាត់ទេ»។

កុ្រមហ៊ុនភ្នំពេញSUGARរបស់លោកឧកញ៉ាលីយ៉ុង ផាត់បានទទួលដីសម្បទាន
សេដ្ឋកិច្ចពីរដ្ឋាភិបាលសម្រាប់ដាំដើមអំពៅជិត២ម៉ឺនហិចតា ដើម្បីបង្កើតទីតាំង
រោងចក្រស្ករសមួយ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រុមប្រជាពលរដ្ឋបានធ្វើការចោទប្រកាន់ថា ក្រុមហ៊ុននេះពុំគោរពកិច្ចសន្យាទៅ
តាមរដ្ឋាភិបាលទេគឺបានឈូសឆាយចូលដីរបស់អ្នកភូមិនិងដីស្រែរបស់ពួកគេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG