ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.ជំរុញវិស័យបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យា


អ.ស.ប.ជំរុញវិស័យបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យា
អ.ស.ប.ជំរុញវិស័យបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យា

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ងួន ស្រីណែត កំពុងត្រៀមរៀបចំខ្លួនចេញទៅសាលារៀនដែលស្ថិតនៅចម្ងាយ
ប្រមាណជាង១០គីឡូម៉ែត្រពីផ្ទះរបស់នាងក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតា
សេក ជាយក្រុងភ្នំពេញ។

និស្សិតវ័យ២២ឆ្នាំរូបនេះបានប្រាប់ឱ្យដឹងថា ថ្វីត្បិតតែនាងកំពុងរៀនថ្នាក់បរិញ្ញា
ប័ត្រក្នុងឆ្នាំទី៣ទៅហើយក៏ដោយ ក៏នាងនៅមិនទាន់ចេះប្រើប្រាស់អ៊ីនធើណិត
នៅឡើយ ដោយសារតែនៅសាលារៀននិងក្នុងតំបន់ដែលនាងរស់នៅ អត់មាន
អ៊ីនធើណិតប្រើប្រាស់។

«ពេលត្រូវការគ្រូឱ្យស្រាវជ្រាវមេរៀនអីអញ្ចឹង វាពិបាកដែរ អត់ចេះរកមេរៀន។
រកឯកសារអីហ្នឹង ច្រើនតែពឹងមិត្តភក្តិឱ្យជួយរកឱ្យ ព្រោះខ្ញុំអត់ចេះ»។

បញ្ហានេះមិនមែនកើតឡើងចំពោះតែស្រីណែតទេ តែសិស្ស និស្សិតនៅក្នុងខ័ណ្ឌ
ឫស្សីកែវ នៅត្រើយខាងកើតទន្លេសាបជាច្រើនផ្សេងទៀត ក៏ប្រឈមនឹងកង្វះ
អ៊ីនធើណិតប្រើប្រាស់ដែរ។

អវត្តមាននៃប្រភពអ៊ីនធើណិតនេះបានធ្វើឱ្យការសិក្សារបស់ពួកគេមិនបានជឿន
លៀននោះទេ។

របាយការណ៍អភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាឆ្នាំ២០១០របស់សហ
ភាពទូរគមនាគមន៍អន្តរជាតិ ឬ International Telecommunication Union
ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅនេះ បានបង្ហាញថា ប្រទេសកម្ពុជា
ស្ថិតនៅក្នុងដំណាក់កាលទើបចាប់ផ្តើមនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍
ព័ត៌មានវិទ្យា ឬហៅកាត់ថា ICTនេះ ពោលគឺការទទួលបានបច្ចេកវិទ្យា ICT នៅ
កម្ពុជានៅមានកម្រិតទាបនៅឡើយ។ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ទី
១២០ក្នុងចំណោមប្រទេសចំនួន១៥៩នៅក្នុងការអភិវឌ្ឈវិស័យ ICT នេះ។បច្ចេក
វិទ្យាគមនាគមន៍ព័ត៌មានវិទ្យាឬ Information Communication Technology
ដែលហៅកាត់ថា ICTនេះ សំដៅដល់ការប្រើប្រាស់ទូរស័ព្ទចល័តឌីជីថល កំព្យូ-
ទ័រនិងឧបករណ៍សម្រាប់ទំនាក់ទំនងផ្សេងៗទៀត ដូចជាប្រព័ន្ធអ៊ីនធើណិតជា
ដើម។

ក្នុងខណៈដែលមានកង្វះខាតក្នុងការទទួលបានបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន
វិទ្យា ឬICT នៅកម្ពុជានេះ ស្ថាប័នបណ្តុះបណ្តាលមួយរបស់អង្គការសហប្រជា
ជាតិបានបើកសិក្ខាសាលាសម្រាប់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាសម្រាប់
រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០១០នេះ ដើម្បីជួយដល់មន្ត្រីទាំង
នោះក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យ ICTនេះឱ្យសមស្របតាម
លក្ខខណ្ឌជាក់លាក់នៅកម្ពុជា។

លោកស្រីHyeun-Suk Rhee នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលICTសម្រាប់
ការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់
ថា APCICT បានមានប្រសាសន៍កាលពីថ្ងៃអង្គារនៅក្នុងពិធីបើកវគ្គសិក្សាមួល
ដ្ឋាន ICT នៅក្នុងទីក្រុងភ្នំពេញថា វគ្គសិក្សា ICT សម្រាប់មន្ត្រីរដ្ឋាភិបាលនេះគឺ
ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើងដល់ស្ថានភាពប្រើប្រាស់
ICT សម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសជំរុញឱ្យមានការវិនិយោគនិង
ទេសចរណ៍បន្ថែមទៀតតាមរយៈការស្វែងយល់ពីកម្ពុជាក្នុងប្រព័ន្ធទិន្នន័យគ្រប់
ជ្រុងជ្រោយនៅលើបណ្តាញអ៊ីនធើណិត។

«មន្ត្រីរដ្ឋាភិបាលជាទូទៅគឺជាអ្នកធ្វើការសម្រេចចិត្តដែលអនុម័តទៅលើគម្រោង
នានានិងជាអ្នកដែលដឹកនាំគេក្នុងការអនុវត្តគម្រោងទាំងនោះ។ ដូច្នេះវគ្គសិក្សា
នេះគឺដើម្បីឱ្យពួកគេយល់ពីប្រភេទICTនានាដែលអាចប្រើប្រាស់បាន និងយល់
ថាតើគោលនយោបាយបែបណា ដែលសំខាន់ក្នុងការប្រើដើម្បីជួយប្រជាពលរដ្ឋ
ឱ្យបានច្រើនថែមទៀត ឱ្យទទួលបាននូវបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា
ហើយជួយពួកគេកសាងសមត្ថភាពក្នុងការអភិវឌ្ឈ និង ប្រើប្រាស់ ICT នេះ។
ដូច្នេះមន្រ្តីទាំងនេះចាំបាច់ត្រូវតែយល់ពីគោលគំនិតទាំងនេះ»។

ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជាមានចំនួនជាង៤លាននាក់គិតមក
ត្រឹមឆ្នាំ២០០៩ ប៉ុន្តែចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាមានចំនួនជាង៤
ម៉ឺននាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជនសរុបប្រមាណ១៤លាននាក់ នេះផ្អែក
តាមអាជ្ញាធរជាតិទទួលបន្ទុកអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា
ហៅកាត់ថា NiDA។

NiDAទើបនឹងបង្កើតនិងដាក់ឱ្យប្រើប្រាស់គម្រោងប្រព័ន្ធរដ្ឋបាលព័ត៌មានវិទ្យា
ខេត្តក្រុងនៅក្នុងខេត្តចំនួន១០ក្នុងចំណោមខេត្តទាំង២៤របស់កម្ពុជា ដើម្បីលើក
កម្ពស់ការផ្តល់ព័ត៌មាន និងសេវាកម្មសាធារណៈជូនដល់ប្រជាពលរដ្ឋ។ ដូច្នេះ
មានន័យថា ព័ត៌មានពីបណ្តាខេត្តក្រុងជាច្រើនទៀតមិនទាន់ត្រូវបានចែកចាយ
ដល់សាធារណជន ជាលក្ខណៈទូលំទូលាយ ដោយឆ្លងកាត់បច្ចេកវិទ្យាទំនើប
នោះទេ។

លោកភូ លីវុឌ្ឍ អគ្គលេខាធិការអាជ្ញាធរជាតិ NiDAបានមានប្រសាសន៍ថា វគ្គ
សិក្សាមូលដ្ឋានICT ដែលរៀបចំដោយអង្គការសហប្រជាជាតិនេះ នឹងជួយដល់
អ្នកជំនាញកម្ពុជាមានមូលដ្ឋានក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌
មានវិទ្យានេះនៅក្នុងប្រទេសជាបន្ថែមទៀត។

«នេះគឺជាការហ្វឹកហ្វឺនដល់មន្រ្តីជាន់ខ្ពស់លើកដំបូងទៅលើកម្មវិធីដែលរៀបចំ
ដោយ UNAPCICT ហើយការងារនេះ យកបទពិសោធន៍ល្អៗពីបណ្តាប្រទេស
កំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា ថាតើគេធ្វើយ៉ាងមិចបានជោគជ័យ ហើយចងក្រង
ជាឯកសារមករៀបចំឱ្យយើងនៅពេលនេះ»។

សូមបញ្ជាក់ថា មន្ត្រីផ្នែកព័ត៌មានវិទ្យាមកពីបណ្តាក្រសួងនិងស្ថាប័នរបស់រដ្ឋាភិ
បាលជាង៥០នាក់បានចូលរួមនៅក្នុងវគ្គសិក្សាមូលដ្ឋានICTនេះ។

លោកស្រី Hyeun-Suk Rhee នាយកAPCICT បានមានប្រសាសន៍ថា ថ្វីត្បិត
រដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការបង្កើនការប្រើប្រាស់
ICTក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងរយៈពេលមួយទសវត្សចុង
ក្រោយនេះមែន ប៉ុន្តែអ្នកស្រីបន្ថែមថា ឱកាសទទួលបានការប្រើប្រាស់បច្ចេក
វិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា (ICT) គួរត្រូវបានពង្រីកបន្ថែមទៀតសម្រាប់
បង្កើនការអភិវឌ្ឍរបស់កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG