Microsoft Office
<!-- IMAGE -->ដើម្បីស្តាប់ព័ត៌មាននេះ
រដ្ឋសភាកម្ពុជាបានចាប់ផ្តើមពិភាក្សាច្បាប់ប្រឆាំងអំពើពុករលួយដែលបានរង់ចាំ
ជាយូរមកហើយនៅក្នុងសម័យប្រជុំវិសាមញ្ញនៅថ្ងៃពុធនេះ
ទោះបីមានសំណើ
ពីក្រុមអ្នកផ្តល់ជំនួយនិងគណបក្សប្រឆាំង
ឱ្យគេមានពេលវេលាច្រើនថែមទៀត
ដើម្បីសិក្សាសេចក្តីព្រាងច្បាប់នេះ។
តំណាងរាស្ត្រគណបក្សសម
រង្ស៊ីបាននិយាយថា
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក
រលួយដែលបានបង្កើតឡើងដោយច្បាប់នេះ
នឹងមិនមានឯករាជ្យនិងអព្យាក្រិត្យ
ខាងនយោបាយ
ហើយថា អង្គភាពប្រឆាំងអំពើពុករលួយនឹងមិនមានអំណាច
ឯករាជ្យទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានរិះគន់អង្គការសង្គមស៊ីវិលនិងតំណាងរាស្ត្រ
គណបក្សជំទាស់
ចំពោះការប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ
ដោយលោកថ្លែង
នៅក្នុងសន្និសីទស្តីពីការផ្សព្វផ្សាយច្បាប់ក្រមព្រហ្មទណ្ឌថា
ក្រុមអ្នករិះគន់អាច
សរសេរច្បាប់ផ្ទាល់របស់ខ្លួន
បើពួកគេឈ្នះឆ្នោតនៅក្នុងឆ្នាំ២០១៣។
ក្រុមអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាស្វាគមន៍ការពិចារណារបស់រដ្ឋសភា
លើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលគេបានរងចាំជាយូរមកហើយ
នេះ។
ប៉ុន្តែក្រុមអង្គការសហប្រជាជាតិនេះបានកត់សម្គាល់ដោយក្តីព្រួយបារម្ភ-
ថា
សម័យប្រជុំវិសាមញ្ញនេះត្រូវបានកោះប្រជុំ
តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី
សេចក្តីព្រាងច្បាប់នេះ ត្រូវបានចែកផ្សព្វផ្សាយជាសាធារណៈដល់សមាជិករដ្ឋ
សភា
ហើយគ្មានសេចក្តីព្រាងព្រាងច្បាប់ត្រូវបានផ្តល់ឱ្យដោយដៃគូសំខាន់ៗ
រួមមាន
អង្គការសង្គមស៊ីវិល
តាំងពីឆ្នាំ២០០៦មក។
លោកយឹម
សុវណ្ណ តំណាងរាស្ត្រគណបក្សសម
រង្ស៊ី បានថ្លែងប្រាប់សម័យប្រជុំ
រដ្ឋសភាពិសេសថា
គណបក្ស សម រង្ស៊ី
មិនអាចទទួលយកសេចក្តីព្រាងច្បាប់
នេះមកពិភាក្សានៅពេលនេះ
ហើយសុំពន្យារពេល៣សប្តាហ៍ទៀត។
«ថ្ងៃនេះ
គណបក្សសម រង្ស៊ី ស្នើសុំឱ្យអង្គសភាទាំងមូល
មេត្តាពិចារណាលើការ
សុំពន្យារពេលការពិភាក្សាសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដ៏មានសារៈ
សំខាន់នេះ។
យើងខ្ញុំយល់ឃើញថា
សេចក្តីព្រាងច្បាប់នេះមានចំណុចខ្វះខាត
ច្រើនណាស់។យើងខ្ញុំស្នើសុំសម្តេចប្រធាន
មេត្តាពិចារណាលើការស្នើសុំពន្យារ
ពេល៣សប្តាហ៍ទៀតដើម្បីទុកពេលវេលាឱ្យអង្គការសង្គមស៊ីវិល
អ្នកជំនាញការ
ជាតិ
អន្តរជាតិនិងតំណាងរាស្ត្រមានពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាសេចក្តី
ព្រាងច្បាប់នេះ
ឱ្យបានល្អិតល្អន់»។
លោកងួន
ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា
បានបញ្ជាក់ថា
យើងមិនអាចធ្វើតាម
សំណើសុំពន្យារពេលពិភាក្សាលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះ
បានទេ
ពីព្រោះគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានសម្រេចតាមសំណូម
ពររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន ដែលបានស្នើសុំមករដ្ឋសភាប្រជុំវិសា-
មញ្ញ។
«សម្តេចប្រធានមិនអាចលើកសំណើនេះជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋ
សភា
ដែលបានសម្រេច១០០ %តាមសំណូមពរ
និងសំណើរបស់លោកនាយក
រដ្ឋមន្ត្រីហ៊ុន
សែនទេ ។ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ជាង១០នាក់
ដែល
បានអនុម័តលើកដៃ១០០%នេះគឺមិនអាចពន្យារពេលតាមសំណូមពរបាននោះ
ទេ»។
សមាជិកសភាចំនួន៨៤រូបនៃសមាជិកវត្តមានចំនួន៩៩រូបបានអនុម័តដល់ជំពួក
ទី២គឺជំពូកទី១ដែលនិយាយអំពីគោលបំណង
គោលដៅ
វិសាលភាពនិងនិយម
ន័យសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះមកពិភាក្សា
និងជំពូកទី២ដែល
និយាយអំពីស្ថាប័នប្រឆាំងអំពើពុករលួយ។
តំណាងរាស្ត្រ៣រូបរបស់គណបក្សសិទ្ធិមនុស្ស
បានធ្វើពហិកាសម័យប្រជុំសភា
ពិសេសនេះ
ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការមិនពន្យារពេលពិភាក្សាសេចក្តី
ព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះ៕