<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
នៅក្រោមកំដៅថ្ងៃដ៏ក្ដៅ អតីតកុមារាក្រោមអំណាចអង្គការរបស់ពួកខ្មែរក្រហម
បានបើកសម្ពោធការសាងសង់ផ្លូវមួយកំណាត់ កាលពីថ្ងៃច័ន្ទ ដែលលោកដាក់
ឈ្មោះថា ជាផ្លូវផ្សះផ្សារដើម្បីឧទ្ទិសទៅដល់ការស្លាប់របស់សមាជិកក្រុមគ្រួសារ
របស់លោកនិងការស្លាប់របស់ប្រជាជនកម្ពុជាដទៃទៀតនៅក្នុងភូមិកណ្ដាល ឃុំ
ព្រះនេត្រព្រះ របស់ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាមជ្ឈមណ្ឌលប្រមូលផ្ដុំនូវ
ឯកសារឧក្រិដ្ឋកម្មនៅសម័យខ្មែរក្រហមដ៏ធំនៅក្នុងប្រទេសកម្ពុជា លោក ឆាំង
យុ ដែលកាលនោះមានអាយុប្រមាណ១៥ឆ្នាំ បានស្គាល់ការឈឺចាប់ជាលើក
ដំបូងក្នុងជីវិតកុមារភាពរបស់លោក នៅក្នុងភូមិដ៏ខ្លោចផ្សារនេះ ដែលស្ថិតនៅ
ចម្ងាយប្រមាណ៤០០គម ភាគពាយ័ព្យទីក្រុងភ្នំពេញ។
សមាជិកគ្រួសាររបស់លោក រួមមានបងស្រីបង្កើត បងថ្លៃប្រុស ឪពុកមានិងប្អូន
ជីដូនមួយ សរុបទាំងអស់ចំនួន១៩នាក់បានស្លាប់នៅទីនោះដោយការធ្វើទារុណ
កម្ម ការបង្អត់អាហារ ធ្វើការដោយបង្ខំ និងការសម្លាប់ចោលក្រោមការគ្រប់គ្រង
របស់ពួកខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោកឆាំង យុ មានប្រសាសន៍ក្រោយពីពិធីបើកសម្ពោធន៍ការសាងសង់ផ្លូវផ្សះ
ផ្សារថា ទាំងអតីតកម្មាភិបាលខ្មែរក្រហមទាំងប្រជាពលរដ្ឋសាមញ្ញក្រោមបង្គាប់
ខ្មែរក្រហមកំពុងតែរស់នៅចម្រុះគ្នានៅក្នុងភូមិកណ្ដាលនេះ។ ដូច្នេះពួកគេនឹង
ប្រើប្រាស់ផ្លូវផ្សះផ្សារនេះរួមទាំងអស់គ្នាដើម្បីជានិមិត្តរូបនៃការធានាខាងផ្លូវចិត្ត
នឹងគ្នាឡើងវិញ។
«ផ្លូវផ្សះផ្សារនេះគឺធ្វើឡើងគឺដើម្បីឲ្យប្រជាជននៅក្នុងភូមិនេះដែលថា ជាងពាក់
កណ្ដាលសុទ្ធសឹងតែអ្នកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ពាក់កណ្ដាលទៀតសុទ្ធ
សឹងជាអ្នកបានជួយជីវិតយើង។ អញ្ចឹងយើងចង់ឲ្យផ្លូវនេះជាផ្លូវផ្សះផ្សារនៅក្នុង
ភូមិ នៅក្នុងសហគមន៍ នៅក្នុងស្រុក នៅក្នុងខេត្តរបស់យើង»។
ផ្លូវផ្សះផ្សារនេះមានប្រវែង២១៦ម ស្ថិតនៅចម្ងាយជិត៣០គមពីទីរួមខេត្តបន្ទាយ
មានជ័យ ហើយនឹងត្រូវចំណាយអស់នូវទឹកប្រាក់ជាង៣.០០០ដុល្លារអាមេរិក គឺ
ជាកំណាត់ផ្លូវដ៏មានសារៈសំខាន់ ដែលបើកច្រកចេញពីភូមិកណ្ដាលឆ្ពោះទៅ
កាន់វាលស្រែ ដីចម្ការ និងបឹងធម្មជាតិដ៏ធំមួយនៅក្បែរនោះ ដែលប្រជាពលរដ្ឋ
នៅក្នុងឃុំទាំងមូលធ្វើការនេសាទត្រី សម្រាប់ជាមុខរបរបន្ទាប់បន្សំក្រៅពីរបរធ្វើ
ស្រែចម្ការ។ ម្យ៉ាងវិញទៀត ផ្លូវនេះដែលត្រូវអ្នកភូមិបោះបង់ចោលនៅរដូវវស្សា
ដោយសារតែទឹកលិចខ្លាំង ហើយប្រជាពលរដ្ឋ អ្នកភូមិត្រូវធ្វើដំណើរ និង ដឹក
ទំនិញកសិផលនានា ដោយត្រូវឆ្លងកាត់វត្តមួយនៅជាប់ផ្លូវនេះគឺវត្តពោធិកែវ
ព្រះនេត្រព្រះ។
ពិធីសម្ពោធន៍ការដ្ឋានការសាងសង់ផ្លូវដ៏ខ្លីនេះធ្វើឡើងដំណាលគ្នានឹងការប្រារព្ធ
ទិវាសិទ្ធិនារីដែរ។ អតីតកម្មាភិបាលខ្មែរក្រហម និងអតីតជនរងគ្រោះបានចូល
រួមពិធីនេះរួមគ្នា។
លោក សំបូរ វណ្ណារ៉ា សាស្ដ្រាចារ្យប្រវត្តិវិទ្យានៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រ
ដែលបានបាត់បង់សមាជិកគ្រួសាររបស់លោកចំនួន២៤នាក់នៅក្នុងឃុំព្រះនេត្រ
ព្រះនេះ បានរំឭកនូវទិដ្ឋភាព ដែលពួកមេខ្មែរក្រហមបានបញ្ជាឲ្យចាប់ស្ដ្រីម្នាក់
និងបុរសម្នាក់ដែលស្រឡាញ់គ្នានៅភូមិនៃផ្លូវផ្សះផ្សារនេះយកទៅសម្លាប់ចោល។
ជនរងគ្រោះទាំងពីរត្រូវចោទប្រកាន់ថា បានប្រព្រឹត្តិខុសសីលធម៌។
«ជនរងគ្រោះឈ្មោះនារីពៅ និងបុរសម្នាក់ មិត្ដសឿម ត្រូវបានគេសម្លាប់នៅទី
នេះ ។ ខ្ញុំមានក្រុមគ្រួ សាររបស់ខ្ញុំសរុបចំនួន ២៤ រូបត្រូវបានស្លាប់នៅទីនេះ។
ខ្ញុំសុំឲ្យក្ដីសង្ឃឹមទាំងនេះ នៅមានបន្ដទៀតនិងសុំឲ្យចេតនានៃការផ្សះផ្សារជាតិ
សូមមានជានិរន្ដសម្រាប់ប្រជាជនខ្មែរយើងជាពិសេសបំផុតនៅ នឹងព្រះនេត្រ
ព្រះនេះ»។
លោក ហុង ហ៊ុយ មេឃុំព្រះនេត្រព្រះ មានរៀបរាប់ថា មានប្រជាពលរដ្ឋយ៉ាង
តិចចំនួន ៥០០០ នាក់ បានស្លាប់ និងត្រូវបានសម្លាប់ចោលនៅក្នុងឃុំរបស់
លោក នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ របស់ពួកខ្មែរក្រហម។ ក្នុងនោះ
មានអ្នកភូមិកណ្ដាល និងភូមិត្រពាំងវែង យ៉ាងហោចណាសចំនួន៣០០នាក់
បានស្លាប់ និងត្រូវបានសម្លាប់។
លោកហុង ហ៊ុយ បន្ថែមថា អតីតប្រធានកងសម័យខ្មែរក្រហម អតីតកងឈ្លប
អតីតប្រធានកង ឈ្លប ដែលជាអ្នកមានអំណាថ្នាក់មូលដ្ឋាន កំពុងរស់នៅក្នុង
ភូមិកណ្ដាលនិងរស់នៅក្នុងឃុំព្រះ នេត្រព្រះរបស់លោក ជាមួយប្រជាជនទូទៅ
ដែរ។ ហើយពួកគេ នឹងប្រើប្រាស់ផ្លូវផ្សះផ្សារនេះរួមគ្នា។
«ផ្លូវផ្សះផ្សារនេះមានន័យថា អ្វីដែលជាកំហឹងពីសម័យប៉ុល ពតគឺថា ដើម្បីកុំ
ឲ្យមានកំហឹង ឲ្យចេះសាមគ្គីគ្នា កសាងប្រទេសជាតិ កសាងសហគមន៍យើង
ទៅវិញ»។
សូមបញ្ជាក់ថា ផ្លូវផ្សះផ្សារមួយកំណាត់ដ៏ខ្លីនេះនឹងភ្ជាប់ជាមួយនឹងផ្លួវនៅខាង
ក្រៅភូមិកណ្ដាល ដែលសាងសង់ដោយអង្គការក្រៅរដ្ឋាភិបាលមួយ។ ព្រះតេជ
គុណ គង់ ស ព្រះចៅអធិការវត្តពោធិកែវព្រះនេត្រព្រះ មានសង្ឃដីកាថា ក្រុម
ឈ្មួញនឹងឈប់ដឹកសត្វជ្រូក មាន់ទាឆ្លងកាត់វត្តអារាមដែលជាកន្លែងស្ងប់ស្ងាត់
តទៅទៀត នៅពេលដែលផ្លូវថ្មីនឹងត្រូវសាងសង់រួចរាល់មុនរដូវវស្សាមកដល់។
លោកGREGORY F. Lawless លេខាទីមួយអមស្ថានទូតអាមេរិកប្រចាំទីក្រុង
ភ្នំពេញមានប្រសាសន៍ថា ផ្លូវផ្នល់ផ្សះផ្សារនេះជានិមិត្តរូបនៃការផ្សារភ្ជាប់គ្នារវាង
ប្រជាពលរដ្ឋសហរដ្ឋអាមេរិកនិងប្រជាពលរដ្ឋកម្ពុជា។
«ផ្លូវថ្នល់នេះជាគម្រូនៃទំនាក់ទំនងផ្ទាល់រវាងប្រជាពលរដ្ឋកម្ពុជានិងប្រជាពល
រដ្ឋអាមេរិកាំង គឺលោក ឆាំង យុ»។
មានប្រជាពលរដ្ឋកម្ពុជាសរុបទូទាំងប្រទេសចំនួនជាង១,៧លាននាក់បានស្លាប់
បាត់បង់ជីវិតនៅក្នុងរបបពួកខ្មែរក្រហមកាន់កាប់អំណាច។ ទើបតែមានជនជាប់
ចោទចំនួន៥នាក់ប៉ុណ្ណោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ដោយសាលាក្ដីខ្មែរ
ក្រហម។ បើតាមគម្រោង សាលាក្ដីខ្មែរក្រហមនឹងត្រូវចាប់ខ្លួនជនសង្ស័យចំនួន
៥នាក់ថ្មីជាបន្ថែមទៀតក្នុងពេលខាងមុខ។ក៏ប៉ុន្ដែបើយោងតាមច្បាប់របស់សាលា
ក្ដីខ្មែរក្រហម ជនដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ និងចាប់ខ្លួននោះ គឺ
ជាជនដែលទទួលខុសត្រូវខ្ពស់បំផុត និងជាមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជា
ធិបតេយ្យរបស់ប៉ុល ពត។
ដំណាលគ្នានឹងដំណើរការឆ្ពោះទៅរកការកាត់ទោសនេះ អង្គកាសង្គមស៊ីវិលនិង
សាលាក្ដីខ្មែរក្រហម បានព្យាយាមបណ្ដុះគំនិតផ្សះផ្សារ និង អនុគ្រោះគ្នាក្នុង
ចំណោមប្រជាពលរដ្ឋកម្ពុជា។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា អតីតកម្មា
ភិបាលខ្មែរក្រហមថ្នាក់ក្រោម នៅក្នុងភូមិកណ្ដាល ឃុំព្រះនេត្រព្រះ ខេត្តបន្ទាយ
មានជ័យដែលទទួលបាននូវកំណាត់ផ្លូវផ្សះផ្សារនេះ បានគាំទ្រឲ្យមានតុលាការ
សម្រាប់កាត់ទោសអតីតមេដឹកនាំខ្មែរក្រហម និង បានបង្ហាញពីចេតនាឲ្យមាន
ការផ្សះផ្សារជាលក្ខណៈទូលំទូលាយ៕