ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ជាង​២០០​គ្រួសារ​បាត់​បង់​លំនៅដ្ឋាន​ដោយ​សារ​អគ្គីភ័យ


ពលរដ្ឋ​ជាង​២០០​គ្រួសារ​បាត់​បង់​លំនៅដ្ឋាន​ដោយ​សារ​អគ្គីភ័យ
ពលរដ្ឋ​ជាង​២០០​គ្រួសារ​បាត់​បង់​លំនៅដ្ឋាន​ដោយ​សារ​អគ្គីភ័យ

គំនរផេះផង់បាននៅសេសសល់រាយប៉ាយពាសពេញដី ក្រោយពីគ្រោះអគ្គីភ័យ
មួយបានកើតឡើងកាលពីយប់ថ្ងៃច័ន្ទកណ្តាលទីក្រុងភ្នំពេញដែលបានបណ្តាល
ឲ្យប្រជាជនជាង២០០គ្រួសារ បានបាត់បង់លំនៅដ្ឋានក្នុងរយៈពេលមួយពព្រិច
ភ្នែកតែប៉ុណ្ណោះ។

មន្រ្តីប៉ូលិស និងអាជ្ញាធរមូលដ្ឋានបាននិយាយថា កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ
នេះ នៅវេលាម៉ោង៦និង៣០នាទី មានគ្រោះថ្នាក់អគ្គីភ័យមួយបានឆាបឆេះ នៅ
ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកដែលបានបណ្តាលឲ្យផ្ទះចំនួន១៥៨ខ្នងផ្ទះ
និងកុដិព្រះសង្ឃចំនួន៨កុដិបានឆេះខ្ទេចខ្ទីអស់។ប៉ុន្តែមន្រ្តីប៉ូលិសពុំបានបញ្ជាក់
ពិតប្រាកដអំពីមូលហេតុដែលបានបណ្តាលឲ្យភ្លើងឆេះនេះទេ។

ក្រុមប្រជាពលរដ្ឋដែលបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុ VOA សម្លេងសហរដ្ឋ
អាមេរិក បាននិយាយថា មូលហេតុដែលបណ្តាលឲ្យភ្លើងឆេះនេះ គឺកើតចេញពី
ផ្ទះមួយ ក្រោយពីមានជម្លោះគ្នារវាងចៅ និងជីដូន។

រហូតមកដល់ពេលនេះ លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ ពុំទាន់បានវាយ
តម្លៃការខូចខាត ថាតើត្រូវខាតបង់ថវិកាអស់ប៉ុន្មានទេ ។ ក៏ប៉ុន្តែជំនួយសង្គ្រោះ
បន្ទាន់របស់កាកបាទក្រហមកម្ពុជាបានដឹកជញ្ជូន មានម្ហូបអាហារ ទឹក និង
សម្ភារៈផ្សេងៗ ផ្តល់ជូនដល់ជនរងគ្រោះភ្លាមៗផងដែរ ។

«ចំនួនគ្រួសារ ក្តាប់មិនទាន់បានផង ធ្វើម៉េចវាយតម្លៃកើត។ បញ្ហាបន្ទាន់គឺយើង
ដោះស្រាយស្បៀងឲ្យគាត់សិន»។

បន្ទាប់ពីភ្លើងឆេះប្រជាពលរដ្ឋរងគ្រោះជាង២០០គ្រួសារគ្មានទីជម្រក អ្នកខ្លះជ្រក
ក្រោមដើមឈើ អ្នកខ្លះស្នាក់នៅបណ្តោះអាសន្នក្នុងចេតិយវត្តនាគវ័ន្តនិងចងតង់
កៅស៊ូសម្រាប់ស្នាក់នៅតែប៉ុណ្ណោះ ។

លោកផាត់ យឿ អាយុ ៣៥ឆ្នាំ និងកំពុងតែកាន់កន្ទេលកញ្ចាស់មួយ ដែលសល់
ពីភ្លើងឆេះកាលពីយប់ថ្ងៃច័ន្ទ ភ្នែកសម្លឹងរកកន្លែងអង្គុយជាមួយនិងកូនតូចៗ៣
នាក់ បាននិយាយ លោកបានបាត់បង់នូវអ្វីៗទាំងអស់ ដែលសរុបទឹកប្រាក់ជាង
៣០០០ដុល្លារសហរដ្ឋអាមេរិក ។

លោកបានបញ្ជាក់ទៀតថា លោកគ្មានកន្លែងស្នាក់នៅទេ ។ លោកចង់ឲ្យរដ្ឋាភិ
បាលផ្តល់ទីជម្រកបណ្តោះអាសន្នសម្រាប់ក្រុមគ្រួសារពួកគេ ។

«នៅ...ឥឡូវកំពុងដើរចុះដើរឡើង...អត់...មានកន្ទេល...មានតែកន្ទេលចាស់
មួយ»។

លោកមឿង សុផល អាយុ២៤ឆ្នាំ ជនរងគ្រោះមួយរូបផ្សេងទៀតបាននិយាយថា
លោកបានបាត់បង់ផ្ទះចំនួនពីរខ្នងដោយសារភ្លើងឆេះ ។

លោកបានមានប្រសាសន៍ទៀតថា លោកចង់ឲ្យរដ្ឋាភិបាលផ្តល់ជំនួយសង្រ្គោះ
បន្ទាន់ដល់ជនរងគ្រោះ ។

«បាទ!ខ្ញុំចង់សំណូមពរឲ្យគេសុំជួយ ដូចជាឧត្ថម្ភ ដូចជាលុយមកជួយសាងសង់
ផ្ទះវិញ»។

លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ នៅពេលដែលសួរសំណួរ ថាតើវិធាន
ការរបស់សាលាក្រុងភ្នំពេញនិងរៀបចំយ៉ាងណាចំពោះប្រជាពលរដ្ឋ ក្រោយពី
មានភ្លើងឆេះនោះ។

លោកកែប ជុតិមា បានបញ្ជាក់តាមសំនៀងដើម យ៉ាងដូច្នេះថា ៖

«ខាងយោបល់ VOA មានយោបល់របៀបម៉េច។ ខ្ញុំចង់បានយោបល់ខាង VOA
ដែរ បើវាជាន់កគ្នាអញ្ចឹង» ។

ទីតាំងដែលមានភ្លើងឆេះនេះនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ផ្ទះរបស់
ប្រជាពលរដ្ឋភាគច្រើនបានសាងសង់នៅតាមបណ្តោយផ្លូវរដ្ឋភ្លើង ហើយពុំមាន
ផ្លូវគមនាគមន៍គ្រប់គ្រាន់ទេ។

លោកវីរៈសេនីយ៍ទោ នេត វ៉ាន់ថា នាយកការិយាល័យបង្ការ និង ពន្លត់អគ្គីភ័យ
រាជធានីភ្នំពេញ បាននិយាយថា យើងបានប្រើរថយន្តពន្តត់អគ្គីភ័យ ចំនួន២៦
គ្រឿង ក៏ប៉ុន្តែពុំអាចជួយសង្គ្រោះផ្ទះដែលកំពុងឆាប់ឆេះបានទេ ដោយសារតែ
ផ្លូវគមនាគមន៍មានលក្ខណៈតូចចង្អៀតពេក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG