ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនប្រតិកម្មនឹងការ រិះគន់របស់អគ្គលេខាធិការអាស៊ាន


លោកហ៊ុន សែនប្រតិកម្មនឹងការ រិះគន់របស់អគ្គលេខាធិការអាស៊ាន
លោកហ៊ុន សែនប្រតិកម្មនឹងការ រិះគន់របស់អគ្គលេខាធិការអាស៊ាន

Microsoft Office

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានវាយប្រហារទៅលើមន្ត្រីជាន់
ខ្ពស់អាស៊ានដែលជាជនជាតិថៃចំពោះការថ្លែងកត់សម្គាល់រិះគន់ប្រឆាំងនឹងការ
បាញ់គ្រាប់កាំជ្រួច BM 21 រាប់សិបគ្រាប់របស់កងទ័ពកម្ពុជា។

លោកSurin Pitsuwan អគ្គលេខាធិការអាស៊ានត្រូវបានដកស្រង់ដោយទីភ្នាក់
ងារព័ត៌មានBernamaកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាទំនងជាបានផ្តល់សញ្ញា
ដែលមើលឃើញហាក់បីដូចជាមានអស្ថេរភាពនៅក្នុងតំបន់ ហើយយើងមានការ
ព្រួយបារម្ភជាខ្លាំងចំពោះការវិវឌ្ឍន៍បែបនេះ។

ការបាញ់សាកល្បងកាំជ្រួចBM 21ចំនួន២០០គ្រាប់នៅក្នុងខេត្តកំពង់ឆ្នាំងកាល
ពីថ្ងៃទី៤ខែមិនា ដើម្បីបង្ហាញសមត្ថភាពយោធារបស់ប្រទេសកម្ពុជា ខណៈដែល
កងទ័ពពីប្រទេសថៃនិងកម្ពុជាបានប្រមូលផ្តុំគ្នានៅក្នុងតំបន់ជម្លោះក្បែរប្រាសាទ
ព្រះវិហារនិងបានវាយប្រយុទ្ធគ្នាជាច្រើនលើកដែលបានសម្លាប់កងទ័ពយ៉ាងតិច
៨នាក់ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ចីបេតិកភ័ណ្ឌពិភពលោក
របស់អង្គការ Unesco នៅក្នុងខែកក្កដា ឆ្នាំ២០០៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ
យោធិនពិការ នៅក្នុងខេត្តកំពតថា លោក Surin Pitsuwan ជ្រៀតជ្រែកចូល
កិច្ចការផ្ទៃក្នុងកម្ពុជានិងបង្ករឿងហេតុប្រឆាំងនឹងប្រទេសកម្ពុជា។

«ប្រទេសកម្ពុជាគ្រាន់តែបាញ់សាកល្បងកាំជ្រួចBM 21 វាទើសក្បាលអគ្គលេខា
ធិការអាស៊ាន។ លោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រីថៃ មិនមាន
ប្រតិកម្មអ្វីសោះ បែរជាអគ្គលេខាធិការអាស៊ានបង្ហាញពីការព្រួយបារម្ភថា តំបន់
នេះអត់ទាន់មានសន្តិសុខ ដោយកម្ពុជាបាញ់សាកកាំជ្រួច BM 21»។

ការសាកល្បងបាញ់គ្រាប់កាំជ្រួBM 21ពិតនេះបានធ្វើឡើងជាលើកទី១ចាប់តាំង
ពីការបញ្ចូលកងទ័ពពីគ្រប់អតីតភាគីច្បាំងគ្នានៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការ
បញ្ចប់សង្គ្រាមស៊ីវិល។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា លោកSurin Pitsuwan មិនគួរ
ព្រួយបារម្ភនិងកើតទុក្ខមិនសុខចិត្តចំពោះការបាញ់កាំជ្រួចសាកល្បងរបស់កម្ពុជា
នោះទេ។

«ខ្ញុំគិតថា លោកSurinPitsuwan មិនសក្តិសមជាអគ្គលេខាធិការរបស់អាស៊ាន
ទេ។ ខ្ញុំជាប្រមុខរដ្ឋាភិបាល ជាសមាជិកអាស៊ានគិតថា គាត់ធ្វើអត្ថាធិប្បាយនេះ
គាត់មិនសក្តិសមតួនាទីជាអគ្គលេខាធិការអាស៊ានទេ ពីព្រោះតួនាទីអគ្គលេខាធិ
ការអព្យាក្រឹត្យណាស់»។

កាលពីឆ្នាំ២០០៩ សមយុទ្ធយោធាថៃនៅតាមបណ្តោយព្រំដែនជាប់ជាមួយប្រ-
ទេសកម្ពុជាបានបាញ់គ្រាប់ចូលមកក្នុងទឹកដីកម្ពុជា និង បើកយន្តហោះចម្បាំង
រំលោភលើដែនអាកាសកម្ពុជា ហើយមេញ្ជាការយោធាថៃបានសុំអភ័យទោសពី
ប្រទេសកម្ពុជា ដោយបញ្ជាក់ថា ជាការភាន់ច្រឡំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យកងទ័ពរបស់លោកបាញ់ទម្លាក់
យន្តហោះចម្បាំងរបស់ថៃ បើនៅតែរំលោភចូលដែនអាកាសកម្ពុជា ហើយប្រ-
ទេសកម្ពុជាបានព្រមានប្រទេសថៃកុំឱ្យបាញ់ចូលមកក្នុងទឹកដីកម្ពុជានៅក្នុងការ
សមយុទ្ធយោធាក្នុងខែមករា។

លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតផ្លូវ
ការជូនលោក Surin Pitsuwan អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃអាទិត្យ
ដោយលោកជឿជាក់ថា ក្នុងឋានៈជាអគ្គលេខាធិការអាស៊ាន លោកមិនគួរធ្វើ
សេចក្តីថ្លែងការណ៍ខុសឆ្គងដែលនាំឱ្យខូចដល់មុខមាត់ប្រទេសអាស៊ានណា
មួយ ក៏ដូចជាអាស៊ានទាំងមូលឡើយ។

លោកហោ ណាំហុង បានបន្ថែមថា ជាធម្មតានិងជាគោលការណ៍ អគ្គលេខាធិ-
ការអាស៊ានត្រូវតែមានការប្រុងប្រយ័ត្នខ្លះ នៅពេលធ្វើអត្ថាធិប្បាយឬសេចក្តី
ថ្លែងការណ៍អ្វីពាក់ព័ន្ធនឹងប្រទេសអាស៊ានណាមួយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG