ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាកម្ពុជាគ្រោងពិភាក្សាច្បាប់ប្រឆាំង អំពើពុករលួយនៅសប្តាហ៍ក្រោយ


<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

រដ្ឋសភានៃប្រទេសកម្ពុជានឹងពិភាក្សាច្បាប់ប្រឆាំងអំពើពុករលួយដែលបានទន្ទឹង
រង់ចាំអស់រយៈពេល១៥ឆ្នាំនោះ នៅសប្តាហ៍ក្រោយនេះ ខណៈដែលតំណាងគណ
បក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភចំពោះចំណុចអវិជ្ជ
មានមួយចំនួនក្នុងច្បាប់នេះ។

សេចក្តីព្រាងច្បាប់បានបញ្ជូនមកដល់រដ្ឋសភាកាលពីសប្តាហ៍មុន បន្ទាប់ពីសេចក្តី
ស្នើច្បាប់ប្រឆាំងអំពើពុករលួយរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងទៅជូនរដ្ឋ
សភានៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីពិភាក្សានិងអនុម័ត។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានបញ្ជាក់ក្នុងសេចក្តីថ្លែង
ការណ៍ថា រដ្ឋសភានឹងធ្វើការប្រជុំជាវិសាមញ្ញនៅថ្ងៃទី១០ខែមិនាដើម្បីពិភាក្សា
និងអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ។

លោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា ការ
ប្រញាប់ប្រញាល់ពិភាក្សាច្បាប់ប្រឆាំងអំពើពុករលួយនេះ គឺជារឿងចម្លែកណាស់
សម្រាប់យើងដោយច្បាប់នេះបានមកដល់តែ១៤ថ្ងៃប៉ុណ្ណោះ។

ក្រុមប្រទេសផ្តល់ជំនួយអន្តរជាតិបានជំរុញឱ្យប្រទេសកម្ពុជាអនុម័តច្បាប់ប្រឆាំង
អំពើពុករលួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរ
ជាតិរបស់សហរដ្ឋអាមេរិក USAID បានរកឃើញនៅក្នុងឆ្នាំ ២០០៤ថា ប្រទេស
កម្ពុជា បានបាត់បង់ប្រាក់រហូតដល់៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយ
សារអំពើពុករលួយ។

ការពិភាក្សាច្បាប់ប្រឆាំងអំពើពុករលួយនេះបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេ-
រិកបានបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដល់ក្រុមមន្ត្រីរដ្ឋា
ភិបាលនៅក្នុងខែកុម្ភៈ។

សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះដែលមាន៩ជំពូកនិង៥៧មាត្រានេះ
បានអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅក្នុង
ប្រទេសកម្ពុជា ។ សេចក្តីព្រាងច្បាប់នេះបានបង្ហាញពីក្របខ័ណ្ឌការងារសម្រាប់
ស្ថាប័នប្រឆាំងនឹងអំពើពុករលួយដែលមានអង្គការ២ដាច់ដោយឡែកពីគ្នាដើម្បី
ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង
អង្គភាពប្រឆាំងអំពើពុករលួយ។

សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន១១នាក់ ត្រូវបានតែងតាំង
ដែល១រូបដោយព្រះមហាក្សត្រ ១រូបដោយព្រឹទ្ធសភា ១រូបដោយរដ្ឋសភានិ ង៨
រូបដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង មានតួនាទីពិគ្រោះយោបល់ និង
ផ្តល់អនុសាសន៍លើការងារប្រឆាំងអំពើពុករលួយ។

អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចតាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ និង
សិក្សាស្រាវជ្រាវរកបទល្មើសនៃអំពើពុករលួយនៅតាមក្រសួង ស្ថាប័ន អង្គភាព
សាធារណៈ និង ឯកជនទាំងអស់ ព្រមទាំងអនុវត្តច្បាប់រៀបចំយុទ្ធសាស្ត្រ និង
គោលនយោបាយក្នុងប្រយុទ្ធប្រឆាំងអំពើពុករលួយ ទទួលពាក្យបណ្តឹង ពិនិត្យ
ពាក្យបណ្តឹង និងដឹកនាំការងារទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ។

ប្រធានក្រុមប្រឹក្សានេះមានឋានៈស្មើតំណែងឧបនាយករដ្ឋមន្ត្រី ហើយប្រធាន
អង្គភាពប្រឆាំងអំពើពុករលួយមានឋានៈស្មើតំណែងទេសរដ្ឋមន្ត្រី។

សេចក្តីព្រាងច្បាប់នេះបានតម្រូវឱ្យសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល មន្ត្រី
រាជការ កងកម្លាំងប្រដាប់អាវុធ សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬ
អនុក្រឹត្យហើយនិងប្រកាស មន្ត្រីតុលាការនិងថ្នាក់ដឹកនាំនៃអង្គការសង្គមស៊ីវិល
ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល។

សេចក្តីព្រាងច្បាប់នេះបានកំណត់ថា សំណុំឯកសារផ្ទាល់ខ្លួនម្នាក់នៃអ្នកប្រកាស
ទ្រព្យសម្បត្តិនិងបំណុលត្រូវទុកជាការសម្ងាត់ខ្ពស់បំផុត ។ ប៉ុន្តែអង្គភាពប្រឆាំង
អំពើពុករលួយអាចមានសិទ្ធិបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិនេះដើម្បីបុព្វ
ហេតុនៃការស៊ើបអង្កេតតាមការចាំបាច់។

សេចក្តីព្រាងច្បាប់នេះបានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ
ចំពោះបទល្មើសពុករលួយ។

សេចក្តីព្រាងច្បាប់នេះបានប្រគល់អំណាចឱ្យតុលាការរឹបអូសយកផលនៃអំពើ
ពុករលួយទាំងអស់ រួមមានទ្រព្យសម្បត្តិ សម្ភារៈ និងឧបករណ៍ទាំងអស់ ហើយ
ទុកជាសម្បត្តិរដ្ឋនៅពេល ដែលបុគ្គលណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើស
ពុករលួយ។

លោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានបញ្ជាក់ថា
ច្បាប់នេះនឹងមិនមានប្រសិទ្ធិភាពទេ បើការជ្រើសតាំងសមាជិកក្រុមប្រឹក្សា
ប្រឆាំងអំពើពុករលួយភាគច្រើនត្រូវបានតែងតាំងដោយលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ហើយវានឹងមិនមានផលប្រយោជន៍អ្វីទេ បើសិនឯកសារប្រកាស
ទ្រព្យសម្បត្តិត្រូវបានរក្សាទុកជាការសម្ងាត់នោះ។

«ច្បាប់នេះនឹងក្លាយទៅជាច្បាប់ដែលគ្រាន់តែឱ្យមន្ត្រីមានសមត្ថកិច្ចប្រើប្រាស់
ដើម្បីគាបសង្កត់ទៅលើក្រុមអ្នកជំនួញ និង ក្រុមអ្នកនយោបាយ ដែលមិនត្រូវ
រូវជាមួយគណបក្សកាន់អំណាច»។

លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស ADHOC បានបញ្ជាក់ថា យើង
មានការព្រួយបារម្ភអំពីសមាជិកក្រុមប្រឹក្សាប្រឆាំងនឹងអំពើពុករលួយ គឺ ជាអ្នក
នយោបាយនិងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានអំណាចធំក្នុងការ
ប្រយុទ្ធប្រឆាំងអំពើពុករលួយមានឋានៈជាទេសរដ្ឋមន្ត្រី ហើយការប្រកាសទ្រព្យ
សម្បត្តិនេះមិនត្រូវធ្វើឡើងជាសម្ងាត់ទេ។

«គណៈកម្មការនេះមិនមែនជាគណៈកម្មការមួយឯករាជ្យទេ គេហៅថា political
appointee មានន័យថា ការតែងតាំងដោយនយោបាយ ដោយគ្មានដំណើរការ
ជ្រើសរើសអ្នកឯករាជ្យទេ ។ អ្នកដែលមិនមែនជាគ្នាខ្លួនឯង និង អ្នកក្រៅនឹងត្រូវ
ទទួលរងនូវការធ្វើទុក្ខបុកម្នេញ ដោយយកបញ្ហាពុករលួយមកចោទប្រកាន់» ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសេចក្តីថ្លែងហេតុរបស់សេចក្តី
ព្រាងច្បាប់ប្រឆាំងអំពើពុករលួយជូនរដ្ឋសភានៅថ្ងៃទី ២៤ ខែ កុម្ភៈថា អំពើពុក
រលួយគឺជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹងនីតិរដ្ឋ ប្រជាធិបតេយ្យ
ស្ថេរភាពសង្គម និងភាពក្រីក្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុក
រលួយជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់រដ្ឋរបស់រាជរដ្ឋាភិបាលដើម្បីឱ្យមានអភិ
បាលកិច្ចល្អពង្រឹងនីតិរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និង ការកាត់
បន្ថយភាពក្រីក្រ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG