ដើម្បីស្តាប់ព័ត៌មាននេះ
គណៈកម្មាធិការអចិន្ដ្រៃយ៍របស់រដ្ឋសភានៃប្រទេសកម្ពុជា
បានសម្រេចប្រគល់
អភ័យឯកសិទ្ធិដល់តំណាងរាស្រ្ដគណបក្សជំទាស់សមរង្ស៊ី មណ្ឌលក្រុងភ្នំពេញ
គឺលោកហូ
វ៉ាន់វិញហើយ នៅថ្ងៃសុក្រនេះ
បន្ទាប់ពីលោកត្រូវព្យួរអភ័យឯកសិទ្ធិ
ក្រោមបណ្ដឹងរបស់មន្រ្តីយោធាខ្មែរមួយក្រុម។
លោកឈាង
វុន
ប្រធានគណៈកម្មការកិច្ចការបរទេសនិងជាសមាជិកគណៈកម្មា
ធិការអចិន្ដ្រៃយ៍របស់រដ្ឋសភា
បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីររដ្ឋសភាជាតិ
ក្រុងភ្នំពេញថា
ការប្រគល់អភ័យឯកសិទ្ធិតំណាងរាស្ដ្រទៅលោក
ហូ វ៉ាន់
វិញ
ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍របស់រដ្ឋសភា
កាលពីព្រឹកមិញ
នេះ
ក្រោយពីមានសំណើពីរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌។
«នៅក្នុងកិច្ចប្រជុំនោះ
ដោយសារមានការស្នើសុំពីក្រសួងយុត្តិធម៌
ហើយដោយ
តុលាការបានកាត់ថា
ឯកឧត្តមហូ វ៉ាន់គ្មានទោសពៃអ្វីទេនោះ
គណៈកម្មាធិការ
អចិន្ដ្រៃយ៍
យោងមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ
បានប្រគល់អភ័យឯកសិទ្ធិជូន
ឯកឧត្តមហូ
វ៉ាន់ វិញ»។
លោក ហូ
វ៉ាន់
តំណាងរាស្ដ្រគណបក្សជំទាស់ត្រូវព្យួរអភ័យឯកសិទ្ធិតំណាង
រាស្ដ្រកាលពីខែមេសា
ឆ្នាំ២០០៩
បន្ទាប់ពីមានបណ្ដឹងពីមន្ដ្រីយោធាខ្មែរចំនួន២២
រូបពីបទផ្សាយព័ត៌មានមិនពិត
ក្រោយពីលោកបានចោទសួរអំពីសញ្ញាប័ត្រនៃ
មន្ដ្រីយោធាទាំងនោះដែលប្រគល់ដោយប្រទេសវៀតណាម។
កាលពីខែកញ្ញាកន្លងទៅ
តុលាការក្រុងភ្នំពេញបានលើកលែងការចោទប្រកាន់
លើរូបលោក
។
លោកហូ
វ៉ាន់មានប្រសាសន៍ថា
លោកបានទទួលដំណឹងអំពីការប្រគល់អភ័យ
ឯកសិទ្ធិដល់រូបលោកវិញតាមរយៈលិខិតជូនដំណឹងមួយច្បាប់ពីរដ្ឋសភា
ហើយ
លោកមានការសប្បាយរីករាយចំពោះដំណឹងនេះ។
ក៏ប៉ុន្ដែតំណាងរាស្ដ្រគណបក្សជំទាស់រូបនេះយល់ឃើញថា
ការប្រគល់អភ័យ
ឯកសិទ្ធិមកលើរូបលោកមានការយឺតយ៉ាវ
និងខុសលក្ខន្ដិកតំណាងរាស្ដ្រ។
លក្ខន្ដិកតំណាងរាស្ដ្រ
ត្រង់មាត្រាទី១៦ចែងថា
តំណាងរាស្ដ្រនឹងទទួលអភ័យ
ឯកសិទ្ធិរបស់ខ្លួនវិញជាស្វ័យប្រវត្តិ
បន្ទាប់ពីត្រូវបានតុលាការលើកលែងទោស
ហើយប្រការនេះដែលធ្វើឲ្យលោកគិតថា
លោកទទួលរងគ្រោះទៅដល់ពីរដង។
«ខ្ញុំឃើញថា
ការដកហ្នឹងរហ័ស ហើយអត់ឲ្យដឹងមុនទេ។
ប៉ុន្ដែចំណែកឯការ
ប្រគល់វិញគឺមានការយឺតយ៉ាវណាស់។
ខ្លួនខ្ញុំយល់ថា
យើងរងគ្រោះម្ដងហើយ
នៅពេលដែលដកអភ័យឯកសិទ្ធិ
ហើយដល់ពេលយើងទទួលបានអភ័យឯក
សិទ្ធិយឺតយ៉ាវនេះ
ក៏ជាការរងគ្រោះម្ដងទៀតដែរ»
។
យ៉ាងណាក៏ដោយ លោកនី
ចរិយា
ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារ
សិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា
ការប្រគល់អភ័យឯកសិទ្ធិតំណាងរាស្រ្ដ
ដល់លោកហូ
វ៉ាន់ឡើងវិញនេះនឹងអនុញ្ញាតឲ្យលោកហូ
វ៉ាន់មានឱកាសបំពេញ
ការងាររបស់ខ្លួនបានពេញលេញ។
«ខ្ញុំគិតថា
វាជាសញ្ញាល្អដែរសម្រាប់នីតិបញ្ញត្តិទាំងអស់
ជាពិសេសសម្រាប់
សមាជិកសភាមកពីគណបក្សមិនកាន់អំណាចហ្នឹងដើម្បីឲ្យមានលទ្ធភាពក្នុង
ការបំពេញកិច្ចការពេញលេញឡើងវិញក្នុងនាមជាតំណាងរាស្ដ្រ»។
សូមបញ្ជាក់ថា
រហូតមកទល់ពេលនេះនៅមានតំណាងរាស្រ្ដគណបក្សសម រង្ស៊ី
ដែលជាគណបក្សជំទាស់ចំនួនពីររូបទៀត
ដែលអភ័យឯកសិទ្ធិរបស់ពួកគេត្រូវ
បានព្យួរ
ក្នុងនោះមានលោកសម រង្ស៊ី
ដែលត្រូវតុលាការខេត្តស្វាយរៀងផ្ដន្ទា
ទោសឲ្យជាប់ពន្ធនាគារចំនួន
២ឆ្នាំ
ក្រោមការចោទប្រកាន់ទាក់ទងទៅនឹងការ
បំផ្លាញតម្រុយបង្គោលព្រំដែនរវាងប្រទេសកម្ពុជា
និង វៀតណាម និង
តំណាង
រាស្រ្ដគណបក្សជំទាស់ម្នាក់ទៀតគឺលោកស្រីមូរ
សុខហួរដែលត្រូវព្យួរអភ័យឯក
សិទ្ធិ
ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ដ្រីហ៊ុនសែន៕