ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាបាញ់សាកល្បង កាំជ្រួច២០០គ្រាប់


កម្ពុជាបាញ់សាកល្បង កាំជ្រួច២០០គ្រាប់
កម្ពុជាបាញ់សាកល្បង កាំជ្រួច២០០គ្រាប់
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ប្រៀបដូចជាគ្រាប់រន្ទះដែលជះពន្លឺ និង សម្លេងខ្លាំងៗសន្ធាប់គ្រាប់កាំជ្រួចហ្វូង
ចំនួន២០០គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្ដបំពាក់ទៅដោយកាំជ្រួចចំនួន១៥
គ្រឿងដែលគេបញ្ឈរនៅជាយកម្ពោតព្រៃក្នុងការធ្វើសមយុទ្ធយោធាកាលពីព្រឹក
ថ្ងៃព្រហស្បតិ៍ នៅព្រលានយន្ដហោះ ដែលគេបោះបង់ចោល នៅក្នុងខេត្តកំពង់
ឆ្នាំង។ ចម្ងាយប្រមាណជាង១០០គមភាគខាងជើងទីក្រុងភ្នំពេញ។

រថយន្ដបំពាក់កាំជ្រួចហ្វូង ឬគេស្គាល់ថា BM 21ពណ៌ត្រេអ៊ីចំនួន ៥ ផលិតនៅ
ប្រទេសចិននិងរថយន្ដចំនួន១០គ្រឿងផ្សេងទៀតផលិតនៅអតីតសហភាពសូវៀត
ត្រូវគេតំរៀបបែរក្បាលឆ្ពោះទៅកាន់ទិសខាងលិច និងតម្លើងចុងកាណុង ដែល
ត្រួតលើគ្នាជាបួនជួរឆ្ពោះទៅកាន់គោលដៅចំនួនបីកន្លែង ដែលស្ថិតនៅចម្ងាយ
រៀងគ្នាគឺ២០គម ៣០គម និងចម្ងាយ៤០គម។

បន្ទាប់ពីការបាញ់ចេញចំនួនបីលើកអស់រយៈពេលប្រមាណ៣០នាទី លោក ទៀ
បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិបានប្រាប់ក្រុមអ្នកយក
ព័ត៌មានថា កាំជ្រួចបានបុកទម្លុះចំគោលដៅប្រកបដោយជោគជ័យ។

«ត្រូវបានបញ្ជាក់ច្បាស់ហើយ គឺចំគោលដៅទាំងអស់»។

លោកទៀ បាញ់មានប្រសាសន៍ថា ការបាញ់ចំគោលដៅនេះ ដោយសារសមត្ថ
ភាពនៃកងទ័ព និង ដោយសារប្រសិទ្ធិភាពនៃសម្ភារៈសឹកផងដែរ ។ យោងតាម
លោកទៀ បាញ់បានឲ្យដឹងថា គ្រាប់កាំជ្រួចហ្វូងនេះមានរង់ប្រតិបត្តិការក្នុងរយៈ
ចម្ងាយ៤០គម។ ការសមយុទ្ធកាលពីព្រឹកមិញនេះ ត្រូវបាញ់សំដៅទៅរកគោល
ដៅដែលមានទំហំ៤០០មបួនជ្រុង។

នេះគឺជាការធ្វើសមយុទ្ធបាញ់គ្រាប់កាំជ្រួចពិតទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុង
ប្រទេសកម្ពុជា បន្ទាប់ពីមានការចូលលុកលុយរបស់កងទ័ពថៃ ចូលក្នុងតំបន់
ប្រាសាទព្រះវិហារអស់រយៈពេលជិត ២ឆ្នាំកន្លងមក។ ការចូលលុកលុយ ដែល
បណ្ដាលឲ្យមានការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរ និងបណ្ដាលឲ្យមាន
ការប្រឈមដាក់គ្នារហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណា ថ្លែងនៅក្នុងពិធីផ្លូវការមួយឧទ្ទិសដល់ទិវានារីអន្ដរជាតិ៨មិនា
ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះដែរ លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន
មានប្រសាសន៍ថា ការធ្វើសមយុទ្ធនេះមិនមែនជាការបង្ហាញសាច់ដុំរបស់កងទ័ព
កម្ពុជានោះទេ។

«សូមជម្រាបផងដែរថា នេះមិនមែនជាការបង្ហាញសាច់ដុំយោធាណាមួយនោះ
ទេ។ ក៏ប៉ុន្ដែនេះគឺជាសមយុទ្ធធម្មតា និងត្រៀមរៀបចំខ្លួនការពារជាតិ ក្នុងករណី
មានការឈ្លានពាន»។

លោកហ៊ុន សែនបានបញ្ជាក់បន្ថែមថា ក្រុមអ្នកជំនាញនឹងធ្វើការត្រួតពិនិត្យនៅ
ចំណុចគោលដៅបាញ់កាំជ្រួចហ្វូងទាំងនេះដើម្បីធ្វើការវាយតម្លៃអំពីកម្រិតបាញ់
និងប្រសិទ្ធិភាពបំផ្លាញរបស់សព្វាវុធនេះ។

ប្រទេសកម្ពុជាបានចាប់ផ្ដើមប្រើប្រាស់កាំជ្រួចហ្វូង ឬបេអឹម២១នេះ ចាប់តាំងពី
ទសវត្សរ៍៨០មកម៉្លេះ ហើយកាំជ្រួចទាំងនេះត្រូវប្រើប្រាស់សម្រាប់ធ្វើការប្រយុទ្ធ
ទប់ទល់ជាមួយនឹងកងទ័ពតស៊ូក្នុងព្រៃរបស់ពួកខ្មែរក្រហម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG