ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

២០១០ជាឆ្នាំយុទ្ធនាការប្រឆាំងការ ជួញដូរផ្លូវភេទនិងល្បែងស៊ីសង


២០១០ជាឆ្នាំយុទ្ធនាការប្រឆាំងការ ជួញដូរផ្លូវភេទនិងល្បែងស៊ីសង
២០១០ជាឆ្នាំយុទ្ធនាការប្រឆាំងការ ជួញដូរផ្លូវភេទនិងល្បែងស៊ីសង
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសយកឆ្នាំ២០១០
ជាឆ្នាំនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបង្រ្កាបបនល្បែងគ្រប់ប្រភេទ
ដើម្បីជៀសវាងការខូចខាតដល់សណ្តាប់ធ្នាប់សង្គម។

ក៏ប៉ុន្តែក្រុមមន្រ្តីគណបក្សប្រឆាំង និងមន្រ្តីសង្គមស៊ីវិល បានទាមទារឲ្យរដ្ឋាភិ-
បាលកម្ពុជាចាប់ខ្លួនអ្នកនៅពីក្រោយខ្នងនៃទង្វើទាំងនេះយកមកកាត់ទោសតាម
ច្បាប់។

«យកឆ្នាំ២០១០ឲ្យក្លាយជាឆ្នាំយុទ្ធនាការបំផ្លាញចោលបនស្រីនិងបនល្បែងខុស
ច្បាប់»។

មានប្រសាសន៍នៅក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិដែលបានប្រារព្ធធ្វើឡើង
មុន៤ថ្ងៃ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
បានលើកឡើងថា រាល់ការជួញដូរស្រ្តីមិនគ្រាន់តែជាការឈឺចាប់របស់ស្រ្តីតែ
មា្នក់ឯង គ្រួសារតែមួយឬក៏សហគមន៍តែមួយនោះទេ។បញ្ហានេះគឺជាសោកនាដ-
កម្មរបស់សង្គម និងសេដ្ឋកិច្ចជាតិទាំងមូល។

«ស្រ្តីដែលរងគ្រោះត្រូវគេជួញដូរ ឬចាប់រំលោភ មិនមែនគ្រាន់តែជាការឈឺចាប់
សម្រាប់ស្រ្តីរូបនេះ ឬ គ្រួសាររូបនេះទេ ក៏ប៉ុន្តែវាជាការឈឺចាប់នៃសង្គម ដែល
យើងមិនត្រូវបណ្តែតបណ្តោយ ហើយត្រូវតែបើកយុទ្ធនាការកម្ចាត់តែម្តង»។

នៅក្នុងប្រទេសកម្ពុជាមានប្រជាពលរដ្ឋចាប់ពីអាយុ០ឆ្នាំ រហូតដល់២៤ឆ្នាំ មាន
ចំនួន៥៦% និងពីអាយុ១០ឆ្នាំរហូតដល់២៤ឆ្នាំមានចំនួន៣៤,៨% នៃប្រជាជន
សរុប ហើយចំនួន៦០% នៃយុវវ័យគឺជាកម្លាំងពលកម្មបម្រើការងារនៅក្នុងវិស័យ
កសិកម្មផ្សេងៗ ហើយក្រៅពីនេះគឺជានិស្សិត សិស្ស ហើយមួយចំនួនជាកម្មករ
កម្មការិនីនៅតាមបណ្តារោងចក្រ និងបម្រើការងារនៅក្នុងសេវាកម្មនានា។

យោងតាមការស្រាវជ្រាវរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិដែល
ហៅកាត់ថា UNDP កាលពីខែធ្នូ ឆ្នាំ២០០៩ បានបង្ហាញឲ្យដឹងថា បញ្ហាកង្វះការ
ងារ សកម្មភាពអសកម្មបណ្តាលមកពីសុរា គ្រឿងញៀន សកម្មភាពមនុស្ស
ទំនើង ពុំមានសីលធម៌ ពុំស្គាល់តម្លៃក្នុងគ្រួសារ ជាហេតុធ្វើ ជំរុញឲ្យយុវវ័យក្លាយ
ទៅជាបន្ទុកដ៏ធ្ងន់ធ្ងរដល់គ្រួសារ សហគមន៍ និងសង្គមជាតិ ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍នៅក្នុង
ពិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិថា ការស៊ើបអង្កេតរយៈពេល១៥ឆ្នាំចុងក្រោយ
នេះបានបង្ហាញឲ្យឃើញថា អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាទៅលើស្រ្តី និង
កុមារ ជាទូទៅនៅមានកម្រិតខ្ពស់នៅឡើយ។

លោកស្រីបានមានប្រសាសន៍ទៀតថា បញ្ហានេះបានបំពុលបរិយាកាសសង្គម
ធ្វើឱ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ និង បរិស្ថានមិនល្អសម្រាប់ក្មេងជំនាន់
ក្រោយ។

លោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង និងជាអតីតរដ្ឋមន្រ្តី
ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា មូលហេតុដែលបណ្តាលឲ្យមានការ
ជួញដូរស្រ្តី និងកុមារនៅកម្ពុជាឈរលើកត្តាធំៗ៣ គឺកត្តាអនុវត្តច្បាប់ ភាពក្រីក្រ
និងបញ្ហាគ្រប់គ្រងថិវកាជាតិ ជៀសវាងកុំឲ្យមានអំពើពុករលួយ។

«បើសិនជាសម្តេចនាយកលោកចង់តែបំបាត់រឿងហ្នឹង ក្នុងការជួញដូរស្រ្តី និង
កុមារ គាត់ត្រូវមើលនៅឆ្ងាយពីហ្នឹងទៅទៀត គឺយើងត្រូវតែបន្តឹងនូវការលក់ដូរ
សុរា លក់ដូរប៊ីយែរ គ្រឿងញៀន និងគ្រឿងដែលជាមានថាមពលអាក្រក់ដល់
វិញ្ញាណរបស់យើង» ៕

ចំណែកលោកស្រីលឹម មុនី អនុប្រធានផ្នែកស្រ្តីនៃសមាគមសិទ្ធិមនុស្សADHOC
វិញបាន បញ្ជាក់ថា សកម្មភាពជួញដូរនៅប្រទេសកម្ពុជា បានប្រែក្លាយពីផ្ទះបន
មកជាការបម្រើជាសេវាកម្មកោសខ្យល់ ខារ៉ាអូខេ ឬក៏ភោជនីយដ្ឋានជាដើម។

លោកស្រីបានបញ្ជាក់ទៀតថា បើអាជ្ញាធររដ្ឋាភិបាលមានឆន្ទៈចង់លុបបំបាត់
លោកស្រីជឿថា និងអាចបំបាត់បាន។យោងតាមរបាយការណ៍សមាគមសិទ្ធិ
មនុស្សADHOC បានបញ្ជាក់ថា នៅឆ្នំា២០០៩មានករណីជួញដូរស្រ្តីនិងកុមារី
ចំនួន៥២ករណី ក្នុងនោះមាន៣៥ករណីជាករណីជួញដូរស្រ្តី និងកុមារ ហើយ
១៧ករណីជាការជួញដូរកម្លាំងពលកម្ម។

សហរដ្ឋអាមេរិកធ្លាប់បានដាក់ចំណាត់ថ្នាក់នៃការជួញដូរមនុស្សនៅក្នុងប្រទេស
កម្ពុជាស្ថិតនៅក្នុងលំដាប់ទី២ ក៏ប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើលនៅឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG