ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគមសិទ្ធិមនុស្សអាដហុក ព្រមានប្តឹងទាហានថៃ បាញ់ពលរដ្ឋខ្មែរ


​ ដើម្បីស្តាប់ព័ត៌មាននេះ

អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយដែលមានឈ្មោះថា ADHOC នៅថ្ងៃ
ពុធនេះ បានបង្ហាញភស្ថុតាងបន្ថែមទៀតអំពីករណីបាញ់សម្លាប់ និងធ្វើទារុណ
កម្មមកលើប្រជាពលរដ្ឋខ្មែរស៊ីវិល ពីសំណាក់ទាហានការពារព្រំដែនថៃ ដោយ
បានធ្វើការព្រមានថា បើរដ្ឋាភិបាលក្រុងបាងកកមិនរកយុត្តិធម៌ជូនប្រជាពលរដ្ឋ
នោះទេ។សមាគមនេះនឹងលើកយើងបញ្ហានេះទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
ដែលភាសាអង់គ្លេសហៅថា International Criminal Court។

លោកនី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សADHOCបាន
បញ្ជាក់ប្រាប់នៅក្នុងអង្គសន្និសីទកាសែត នៅថ្ងៃពុធនេះថា កាលពីថ្ងៃទី២៥ខែ
កុម្ភៈកន្លងទៅនេះ លោកបានផ្ញើរបាយការណ៍នេះ ទៅស្ថានទូតថៃប្រចាំទីក្រុង
ភ្នំពេញម្តងរួចទៅហើយ។

លោកបានមានប្រសាសន៍ថា នៅថ្ងៃនេះ លោកនឹងបញ្ជូនសំណុំរឿងទៅរដ្ឋាភិ-
បាលថៃ តាមរយៈស្ថានទូតថៃប្រចាំប្រទេសកម្ពុជាម្តងទៀត ដើម្បីធ្វើការស៊ើប
អង្កេតទៅលើប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារទាហានថៃបាញ់។

លោកបានមានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលថៃនៅតែព្រងើយកន្តើយមិន
ធ្វើការស៊ើបអង្កេតនោះទេ លោកនឹងលើកយកបញ្ហានេះទៅតុលាការព្រហ្មទណ្ឌ
អន្តរជាតិ ។

« រដ្ឋាភិបាលថៃហ្នឹងមានចេតនាពាក់ព័ន្ធដោយប្រយោលចំពោះការបាញ់សម្លាប់
ជនស៊ីវិលកម្ពុជាហ្នឹង ហើយពេលនោះនឹងអាចមានអន្តរាគមន៍ ឬ ក៏មានវិធាន
ការផ្សេងៗ ដែលយើងគិតថា ឈានទៅដល់អន្តរាគមន៍ទៅដល់ថ្នាក់អន្តរជាតិ
ជាពិសេសទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ឬក៏ទៅក្រុមប្រឹក្សាសន្តិសុខអង្គ
ការសហប្រជាតិ» ។

លោកកុយគួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាល
កម្ពុជាមិនជំទាស់ចំពោះសំណើរបស់សមាគមសិទ្ធិមនុស្សADHOCទៅតុលាការ
ព្រហ្មទណ្ឌអន្តរជាតិទេ។

លោកបានមានប្រសាសន៍ថា ក្រសួងការបរទេសធ្លាប់បានធ្វើលិខិតកំណត់ការ
ទូតទៅរដ្ឋាភិបាលថៃ អំពីករណីពលរដ្ឋខ្មែរដែលត្រូវទាហានថៃបាញ់សម្លាប់ ក៏
ប៉ុន្តែរដ្ឋាភិបាលថៃតែងតែបដិសេធថា អត់មានប្រព្រឹត្តិការណ៍នេះកើតឡើងទេ ។

«ឲ្យតែមានបញ្ហាដែលកើតឡើង គឺយើងតែងតែធ្វើជានិច្ច។ កន្លងមកគេតែងតែ
បដិសេធថា គេមិនបានធ្វើអញ្ចេះមួយ អញ្ចេះពីរនោះគឺថា ជាធម្មតាចោរប្រព្រឹត្ត
បទល្មើសតែងតែបដិសេធ ឬក៏មិនទទួលស្គាល់ទង្វើរបស់ខ្លួនទេបាទ»។

លោក Panitan Watanayagorn អ្នកនាំពាក្យរដ្ឋាភិបាលក្រុងបាងកក បាន
បដិសេធពុំធ្វើអត្ថាធិប្បាយទេ ដោយលោកបានបង្វែសំណួរនេះទៅសួរអ្នកនាំ
ពាក្យក្រសួងការបរទេសថៃ ។

លោក Thani Thongthadi អ្នកនាំពាក្យរងក្រសួងការបរទេសថៃ បានថ្លែង
ប្រាប់VOA សម្លេងសហរដ្ឋអាមេរិកតាមទូរស័ព្ទពីទីក្រុងបាងកកមកថា លោក
ពុំទាន់បានឃើញរបាយការណ៍ណាមួយរបស់សមាគមសិទ្ធិមនុស្ស ADHOC
ទេ ។

លោកបានមានប្រសាសន៍ថា កាលពីប៉ុន្មានខែមុន មានប្រជាពលរដ្ឋជាច្រើន
ក្រុម ដែលបានឆ្លងដែនទៅកាប់ឈើដោយខុសច្បាប់នៅក្នុងប្រទេសថៃ ដោយ
មានអាវុធ កាំបិត និងពូថៅមកជាមួយផង ហើយក៏បានធ្វើការវាយតបតជាមួយ
ទាហានការពារព្រំដែនថៃ ។

លោកបានមានប្រសាសន៍ថា ទាហានការពារព្រំដែនថៃពុំបានបាញ់ទៅលើប្រ-
ជាពលរដ្ឋទេ គឺយើងតែងតែចាប់ពួកគេទាំងនោះមកធ្វើការកាត់ទោសទៅតាម
ច្បាប់របស់ប្រទេសថៃ។

ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏លោកចេង ចៀក អាយុ៣២ឆ្នាំ ជនរងគ្រោះ
មួយរូបក្នុងចំណោមជនរងគ្រោះ១៣រូប ដែលបានបង្ហាញមុខនៅអង្គសនិ្នសីទ
កាសែតដែលរៀបចំឡើងដោយសមាគមសិទ្ធិមនុស្សADHOCបាននិយាយថា
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១០នេះ ទាហានការពារព្រំដែនថៃបានបាញ់ឲ្យ
លោករងរបួសត្រង់ជើងនិងខ្នង នៅក្នុងខណៈពេលដែលលោកបានឆ្លងដែនទៅ
កាប់ឈើ ដោយខុសច្បាប់នៅព្រំដែនកម្ពុជា ថៃ នៅក្នុងខេត្តឧត្តរមានជ័យ។

លោកបានមានប្រសាសន៍ថា នៅថ្ងៃកើតហេតុនោះ កូនប្រុសរបស់លោកម្នាក់
ឈ្មោះអឿន អេន បានស្លាប់បាត់បង់ជីវិត រួមជាមួយអ្នកស្រុកម្នាក់ផ្សេងទៀត។

«ទៅដល់យើងអូសឈើចេញពីគល់មកហើយ វាបាញ់ បាញ់ប្រាវ។ ប៉ារ៉ា ពួកថៃ
បាញ់។ គ្នាវា១២នាក់»។

សមាគមសិទ្ធិមនុស្ស ADHOC បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា
នៅក្នុងរយៈពេល២០ខែ កន្លងទៅនេះ យ៉ាងតិចមានប្រជាពលរដ្ឋស៊ីវិលកម្ពុជា
ចំនួន២០នាក់បានទទួលរងរបួស ដោយសារការបាញ់ប្រហារ ការធ្វើទារុណកម្ម
និងការកាប់សម្លាប់ពីសំណាក់ទាហានការពារព្រំដែនថៃ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG