ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាគ្រោងបណ្តឹងថៃអំពី ការឈ្លានពានទឹកដីកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃពុធនេះ បានព្រមានប្តឹងប្រឆាំងនឹងការ
ឈ្លានពានរបស់ប្រទេសថៃនៅតាមតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ ទៅក្រុម
ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើការចរចាទ្វេភាគីទទួលបរាជ័យ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងនៅឯពិធីបិទមហោស្របសិល្បៈល្ខោន
នាដកម្មខ្មែរលើកទី១២ថា ប្រទេសកម្ពុជាបានបញ្ចប់សេចក្តីព្រាងពាក្យបណ្តឹង
រួចជាស្រេចហើយ កាលពីម្សិលមិញ សម្រាប់បញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គ
ការសហប្រជាជាតិ ដើម្បីប្តឹងប្រឆាំងនឹងប្រទេសថៃ ចំពោះការឈ្លានពានទឹកដី
កម្ពុជានៅក្បែរប្រាសាទព្រះវិហារ បើមានការចាំបាច់។

«បើវាដល់ចិត្តហើយ យើងនឹងរុញលិខិតនេះទៅអង្គការសហប្រជាជាតិ ពីព្រោះ
យើងគ្រាន់តែផ្អាកការប្តឹងទៅអង្គការសហប្រជាជាតិដើម្បីការចរចាទ្វេភាគី។ តែ
ការចរចាមិនទាន់បានបញ្ចប់នៅឡើយទេ។ប្រទេសថៃបានបន្សល់ទុកកងទ័ព១០
នាក់ នៅវត្តកែវសិក្ខាគីរីស្វារៈ។ យើងចង់ឱ្យសភាពការណ៍ទាំងអស់វិលទៅរក
មុនថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០៨។ បើមិនអញ្ចឹងទេ យើងនឹងមិនបញ្ចប់បញ្ហានេះ
ត្រឹមនេះទេ ហើយក៏មិនបញ្ចប់ត្រឹមការចរចាទ្វេភាគីដែលមិនបានការនោះដែរ»។
លោកPanitan Watanayagorn អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងថា យើងមិន
ធ្វើអត្ថាធិប្បាយទៅលើជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ជូន
បណ្តឹងទៅកាន់អង្គការអន្តរជាតិទេ ហើយការធ្វើបែបនោះ គឺជាសិទ្ធិរបស់លោក
នាយករដ្ឋមន្ត្រីហ៊ុន សែន។

លោក Panitan Watanayagorn បានបញ្ជាក់ថា «យើងមិនមានកងទ័ពរបស់
យើងនៅក្នុងទឹកដីកម្ពុជាទេ ប៉ុន្តែយើងមាន ដូចដែលបានព្រមព្រៀងដោយភាគី
កម្ពុជានោះ។ យើងមានកងទ័ពនៅក្នុងតំបន់ដែលយើងបានព្រមព្រៀងគ្នារវាង
ប្រទេសថៃនិងប្រទេសកម្ពុជា»។

ប្រទេសកម្ពុជា និងប្រទេសថៃបានអះអាងថា ដីទំហំ៤,៦គីឡូម៉ែក្រការ៉េនៅក្បែរ
ប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់ខ្លួនរៀងៗខ្លួន។

កងទ័ពពីប្រទេសកម្ពុជានិងប្រទេសថៃបានប្រមូលផ្តុំគ្នានៅតំបន់ក្បែរប្រាសាទព្រះ
វិហារ និងបានវាយប្រយុទ្ធគ្នាជាច្រើនលើកដែលបានសម្លាប់កងទ័ពយ៉ាងតិច ៨
នាក់ ក្នុងរយៈពេល២០ខែ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិក-
ភ័ណ្ឌពិភពលោករបស់អង្គការ Unesco នៅក្នុង ខែកក្កដា ឆ្នាំ២០០៨។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា យើងត្រូវតែការពារទឹកដីរបស់
យើងឱ្យបាន និងគ្មានតំបន់ជម្លោះលើដីទំហំ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទ
ទេ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានរិះគន់រដ្ឋាភិបាលក្រុងបាងកកបច្ចុប្បន្ន
អំពីការប្រកាសដីទំហំ៤,៦គីឡូម៉ែត្រការ៉េ នៅក្បែរប្រាសាទ ជាតំបន់ជម្លោះ។

ជម្លោះការទូតរវាងប្រទេសកម្ពុជានិងប្រទេសថៃបានធ្លាក់ដល់កម្រិតធ្ងន់ធ្ងរបំផុត
បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ត្រូវបានតែងតាំង
ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG