ដើម្បីស្តាប់ព័ត៌មាននេះ
សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម
ទើបតែបានបញ្ជាក់ឡើងវិញ
កាលពីថ្ងៃព្រហស្បតិ៍ថា
ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត
មានរយៈពេលពីរខែទៀតសម្រាប់ផ្ដល់ព័ត៌មានបំពេញបន្ថែមទៅលើពាក្យបណ្ដឹង
របស់ពួកគេ
គឺជាបណ្ដឹងដែលពួកគេបានដាក់ទៅកាន់អង្គភាពគាំពារជនរងគ្រោះ
របស់សាលាក្ដីខ្មែរក្រហម
ដើម្បីសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី
ហើយដែល
ការទទួលពាក្យបណ្ដឹងបានផុតកំណត់កាលពីថ្ងៃទី២៩
ខែមករាកន្លងទៅ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន
សហចៅក្រមស៊ើបអង្កេតលើកឡើងថា
ជន
រងគ្រោះ
ដែលបានដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុង
សំណុំរឿងលេខ០០២
អាចផ្ដល់ព័ត៌មានបន្ថែមទៅលើបណ្ដឹងរបស់ខ្លួនរហូតទៅ
ដល់ថ្ងៃទី២៩
ខែមេសាឆ្នាំនេះ
ប្រសិនបើដើមបណ្ដឹងទាំងនោះមានមន្ទិល
ថាតើ
បណ្ដឹងរបស់ពួកគេស្ថិតក្នុងដែននៃការស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេត
ឬយ៉ាងណា
និងប្រសិនបើពួកគេមានព័ត៌មានបន្ថែមទៀតនៅជុំវិញបណ្ដឹងរបស់
ពួកគេនោះ។
មានជនរងគ្រោះចំនួន៤០០៤នាក់
បានដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពគាំពារ
ជនរងគ្រោះដើម្បីសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងលេខ០០២
ប្រយោជន៍ដើម្បីអាចចូលរួមក្នុងដំណើរការកាត់ទោសអតីតមេដឹកនាំកំពូលៗនិង
អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមចំនួន៥នាក់
ក្នុងសំណុំរឿងនេះ។
ហើយការចូលរួមជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីនឹងអនុញ្ញាតឲ្យពួកគេធ្វើការទាម
ទារសំណងជួសជុលផ្លូវចិត្តផងដែរ។
ក៏ប៉ុន្ដែ
សហចៅក្រមស៊ើបអង្កេតអាចនឹង
សម្រេចទទួលស្គាល់ជនរងគ្រោះជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីបាន
លុះត្រាតែ
ជនរងគ្រោះទាំងនោះស្ថិតនៅក្នុងតំបន់នៃព្រំដែនស៊ើបអង្កេតរបស់តុលាការនិង
លុះណាតែពួកគេមានព័ត៌មានពេញលេញ
គ្រប់គ្រាន់។
លោកស្រីហេឡែន
ចាវីស ប្រធានអង្គភាពគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរ
ក្រហម
មានប្រសាសន៍ថា
សេចក្ដីប្រកាសរបស់សហចៅក្រមស៊ើបអង្កេតគឺជា
ការរំឭកដល់ភាគីដើមបណ្ដឹងទាំងអស់
ឲ្យប្រើប្រាស់ឱកាសនេះសម្រាប់បង្រ្គប់
ព័ត៌មាននៅក្នុងបណ្ដឹងរបស់ខ្លួនដែលបានដាក់រួចហើយនោះ។
«សហចៅក្រមស៊ើបអង្កេតបានបញ្ជាក់ថា
មានពេលកំណត់រហូតដល់ថ្ងៃ២៩
ខែ
មេសា
អ្នកដែលបានដាក់ពាក្យបណ្ដឹងហើយមានឱកាសដាក់ព័ត៌មានបន្ថែម
ពី
ព្រោះក្រោយពីថ្ងៃ២៩
ខែមេសា អត់មានឱកាសបន្ថែមទៀតទេ
ពីព្រោះជិតដល់
ពេលបិទសំណុំរឿង០០២»។
យ៉ាងណាក៏ដោយ
ការរំឭករបស់សហចៅក្រមស៊ើបអង្កេតធ្វើឡើងបន្ទាប់ពីមន្រ្តី
អង្គការសង្គមស៊ីវិល
និង
ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជា
ដើមបណ្ដឹងរដ្ឋប្បវេណី
ព្រួយបារម្ភនៅក្នុងសិក្ខាសិលាថ្នាក់តំបន់មួយនៅក្នុងខេត្ត
កំពតកាលពីសប្ដាហ៍មុនថា
សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម
នឹងទទួលស្គាល់ជនរងគ្រោះជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីចំនួនតិចតួចប៉ុណ្ណោះ
ចំណោមជនរងគ្រោះសរុបចំនួន៤០០៤នាក់ដែលបានដាក់ពាក្យបណ្ដឹង
ហើយ
បញ្ហានេះនឹងធ្វើឲ្យក្រុមជនរងគ្រោះបាក់ទឹកចិត្ត
និងប៉ះពាល់ដល់ប្រសិទ្ធិភាពនៃ
ការផ្សះផ្សារជាតិ។
ក៏ប៉ុន្ដែមន្ដ្រីផ្លូវការរបស់សាលាក្ដីខ្មែរក្រហម
បានអះអាងនៅពេលបន្ទាប់មកថា
សហចៅក្រមស៊ើបអង្កេតនឹងព្យាយាមទទួលយកជនរងគ្រោះជាដើមបណ្ដឹងរដ្ឋ
ប្បវេណីឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកធន
សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក
ដែលបានសម្ដែង
កង្វល់កាលពីលើកមុន
បានអបអរសាទរចំពោះការបើកឱកាសដល់ជនរងគ្រោះ
បំពេញបន្ថែមព័ត៌មានទៅលើបណ្ដឹងរបស់ពួកគេ
ពីសំណាក់សហចៅក្រមស៊ើប
អង្កេតនោះ។
លោកធន
សារ៉ាយជឿថា ឱកាសនៃការដាក់ព័ត៌មានបន្ថែមនេះ
អាចនឹងជួយធ្វើ
ឲ្យបណ្ដឹងរបស់ជនរងគ្រោះ
មានព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីអាចក្លាយទៅជា
ភាគីដើមបណ្ដឹងរដ្ឋប្បវេណីបាន៕