ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដីខ្មែរក្រហមព្រមាន មេធាវីរបស់អៀង សារី


ដើម្បីស្តាប់ព័ត៌មាននេះ

សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហមបានចេញលិខិតព្រមានខ្លាំងៗ
នៅថ្ងៃព្រហស្បតិ៍នេះ ដល់ក្រុមមេធាវីការពារក្ដីជនជាប់ចោទអៀង សារី ដោយ
គម្រាមថា នឹងធ្វើការដាក់ពិន័យទៅលើពួកគេ។

សហចៅក្រមស៊ើបអង្កេតលោកម៉ាកសែល ឡឺម៉ុង និងលោកយូ ប៊ុនឡេង បាន
សំអាងនៅក្នុងលិខិតព្រមាននោះថា សហមេធាវីរបស់អតីតរដ្ឋមន្ដ្រីការបរទេស
ខ្មែរក្រហមរូបនេះបានរំលោភលើគោលការណ៍នៃការអនុវត្តនៅក្នុងការបញ្ជូនឯក
សារនិងការរំលោភទៅលើគោលការណ៍នៃការរៀបចំឯកសារ។ ជាងនេះទៅទៀត
សហចៅក្រមស៊ើបអង្កេតទាំងពីរយល់ឃើញថា សហមេធាវីរបស់អៀងសារីបាន
រំលោភលើបម្រាមក្នុងការធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួន និងរំលោភទៅលើបម្រាម
ក្នុងការបញ្ជូនឯកសារមិនត្រឹមត្រូវ ឬបញ្ជូនឯកសារដែលបានដាក់ជូនអង្គបុរេជំនុំ
ជម្រះរួចហើយ។ សហចៅក្រមស៊ើបអង្កេតទាំងពីរក៏បានព្រមានច្បាស់ៗថា ក្រុម
មេធាវីរបស់ជនជាប់ចោទអាចនឹងត្រូវទទួលទណ្ឌកម្មតាមវិធានទី៣៨នៃវិធានផ្ទៃ
ក្នុងរបស់សាលាក្ដីខ្មែរក្រហម។

លោកឡាស អលសិន មន្ដ្រីទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម
បញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះអាចជាការហាមប្រាមសហមេធាវីមិនឲ្យចូលរួម
នៅក្នុងនីតិវិធីរបស់សាលាក្ដី ឬ ក៏អាចបញ្ជូនករណីដែលប្រព្រឹត្តមិនត្រឹមត្រូវនេះ
ទៅកាន់គណៈមេធាវី ដើម្បីឲ្យគណៈមេធាវីធ្វើការដាក់ពិន័យដល់ពួកគេ។ក៏ប៉ុន្ដែ
ប្រសិនបើតុលាការយល់ឃើញថា មានការរំលោភធ្ងន់ធ្ងរនោះ គេអាចនឹងមាន
ការដាក់ទណ្ឌកម្មរហូតដល់បញ្ឈប់ការការពារក្ដីដល់ក្រុមមេធាវីជារឿងរហូត។

«មានន័យថា ក្រុមមេធាវីអាចត្រូវហាមប្រាមមិនឲ្យបង្ហាញមុខនៅសាលាក្ដីខ្មែរ
ក្រហមមួយរយៈពេល ឬអាចរហូត»។

ក្នុងពេលជាមួយគ្នានេះ លោកអាង ឧត្តម សហមេធាវីកម្ពុជារបស់អៀង សារី
យល់ឃើញថា នេះគឺជាការរឹតត្បិតសិទ្ធិសេរីភាពដល់មេធាវីការពារជនជាប់ចោទ
ក៏ប៉ុន្ដែលោកមិនបានព្រួយបារម្ភចំពោះបញ្ហានេះទេ។

«ការព្រមានហ្នឹង គឺគេរឹតត្បិតសិទ្ធិសេរីភាពរបស់យើងហើយ។ ខ្ញុំអត់មានចាប់
អារម្មណ៍ ព្រួយបារម្មណ៍នឹងការព្រមាននេះផង»។

សូមរំឭកថា ការព្រមានរបស់សហចៅក្រមស៊ើបអង្កេតនេះធ្វើឡើងបីថ្ងៃប៉ុណ្ណោះ
ក្រោយបន្ទាប់ពីសហមេធាវីរបស់ អៀង សារី ប្ដឹងទៅសហចៅក្រមស៊ើបអង្កេត
សុំឲ្យបំភ្លឺពីការចោទប្រកាន់អំពីការសំឡុតគម្រាមកំហែងលើសាក្សីដោះបន្ទុកកូន
ក្ដីរបស់ខ្លួន ក្នុងតំណាក់កាលស៊ើបអង្កេត។

នៅក្នុងលិខិតព្រមាននៅថ្ងៃនេះដែរ សហចៅក្រមស៊ើបអង្កេត លោកម៉ាកសែល
ឡឺម៉ុង និងលោក យូ ប៊ុនឡេង បានបញ្ជាឲ្យសហមេធាវីរបស់អៀង សារី អនុវត្ត
តាមគោលការណ៍នៅក្នុងការបញ្ជូនឯកសារនិងអនុវត្តនូវគោលការណ៍នៃការរៀប
ចំឯកសារឲ្យបានត្រឹមត្រូវ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG