ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាពអឺរ៉ុបផ្តល់ជំនួយប្រឆាំង ភាពក្រីក្រនិងអសន្តិសុខស្បៀង


ដើម្បីស្តាប់ព័ត៌មាននេះ

សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះបានផ្តល់ជំនួយចំនួន២៥លានដុល្លារអាមេ-
រិកដល់គម្រោងថ្មីចំនួន៥ របស់អង្គការមិនមែនរដ្ឋាភិបាលនិងទីភ្នាក់ងារអភិវឌ្ឍន៍
ជាតិសំដៅជំរុញផលិតកម្មកសិកម្មដើម្បីលុបបំបាត់បញ្ហាអសន្តិសុខស្បៀងរបស់
កសិករច្រើនម៉ឺនគ្រួសារ នៅតាមខេត្តមួយចំនួន។

ចំនួនទឹកប្រាក់២៥លានដុល្លារអាមេរិកនេះជួយលើកម្ពស់កម្មវិធីស្បៀងអាហារ
ខណៈដែលប្រទេសកម្ពុជាបានទទួលរងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក។ គម្រោង
ចំនួន៥នេះមានគោលបំណងកាត់បន្ថយគម្លាតរវាងជំនួយជាបន្ទាន់ និងការអភិ-
វឌ្ឍរយៈពេលមធ្យម និងរយៈពេលវែងនៅកម្ពុជា។

លោក Rafael Dochao Moreno ភារៈធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា
បានថ្លែងនៅក្នុងពិធីផ្តល់ជំនួយនេះថា លោករំពឹងលើការប្តេជ្ញាជាបន្តរបស់អស់
លោកដើម្បីធ្វើឱ្យកម្មវិធីស្បៀងរបស់សហភាពអឺរ៉ុបទទួលបានជោគជ័យសម្រាប់
ទាំងអស់គ្នា មិនមែនសម្រាប់តែកសិករក្រីក្រនិងគ្រួសារដែលកំពុងរស់ក្នុងស្ថាន
ភាពអសន្តិសុខស្បៀងនៅក្នុងប្រទេសនេះ ដែលត្រូវតែកែលម្អស្ថានភាពជីវភាព
ដោយពឹងលើការប្រឹងប្រែងរួមរបស់យើងប៉ុណ្នឹងទេ។ប្រជាពលរដ្ឋខ្មែរប្រមាណ
៣០% នៃប្រជាពលរដ្ឋសរុបប្រមាណ១៤លាននាក់ដែលកំពុងរស់នៅក្រោម
បន្ទាត់នៃភាពក្រីក្រត្រូវបានគ្រប់ដណ្តប់ដោយវិបត្តិសេដ្ឋកិច្ចពិភពលោក និង
ម្ហូបអាហារឡើងថ្លៃ។

លោកAjay Markandayតំណាងអង្គការស្បៀងអាហារ និងកសិកម្មFAOប្រចាំ
កម្ពុជា បានថ្លែងថា ជំនួយនេះ កំពុងផ្តល់ការគាំទ្រដល់គម្រោងមួយចំនួន ដើម្បី
កាត់បន្ថយផលប៉ះពាល់លើប្រជាពលរដ្ឋក្រីក្រ ដោយសារការប្រែប្រួលនៃតម្លៃ
ស្បៀង។

«សហភាពអឺរ៉ុបបានសម្រេចអនុវត្តកម្មវិធីដ៏ធំមួយ ស្តីអំពីសន្តិសុខស្បៀង ដែល
យើងជួយប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជាដើម្បីបន្តជំនះ
តម្លៃម្ហូបអាហារនេះ»។

លោកស៊ុន សុខុម អគ្គនាយករងនៃក្រសួងកសិកម្មបានបញ្ជាក់ថា គម្រោងជំនួយ
នេះនឹងផ្តល់ពូជស្រូវ ពូជដំណាំ ជីរគីមី និង ការបណ្តុះបណ្តាល ដើម្បីបញ្ចៀស
អសន្តិសុខស្បៀងនៅក្នុងខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្ត
ព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែងនិងខេត្ត
ស្វាយរៀង។

«គម្រោងការជំរុញផលិតកម្មដំណាំ ការអភិវឌ្ឍវារីវប្បកម្មខ្នាតតូច ការជំរុញការ
កែលម្អប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការបង្កើនអាហារូបត្ថម្ភនិងការបាត់បង់ក្រោយ
ការប្រមូលផល នឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងខែកញ្ញានៅក្នុងព្រះរាជាណាចក្រ
កម្ពុជា»។

ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងបរិស្ថានបានចូលរួមជាមួយកម្មវិធីអភិ-
វឌ្ឍន៍សហប្រជាជាតិ សហភាពអឺរ៉ុប ទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអ៊ែត
និង ប្រទេសហូឡង់ ក្នុងការប្រកាសចាប់ផ្តើមសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ
កម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍
ក្នុងការបន្ធូរបន្ថយការប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ក្រសួងបរិស្ថានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សម្ព័ន្ធភាពប្រែប្រួល
អាកាសធាតុកម្ពុជានេះ គឺជាកម្មវិធីមួយដើម្បីដោះស្រាយផលប៉ះពាល់ដោយការ
ប្រែប្រួលអាកាសធាតុមកលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានិង
ដើម្បីទាញយកឱកាសថ្មីៗទៀតសម្រាប់ការអភិវឌ្ឍបៃតង់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG