ដើម្បីស្តាប់ព័ត៌មាននេះ
ថ្នាំប្រេងចម្រុះពណ៌បៃតង
ក្រហម លឿងត្រូវបានគូរប៉ាត
ក្រវិចក្រវៀនពេញលើ
ផ្ទៃក្រណាត់មួយផ្ទាំងប្រវែងជិត២ម៉ែត្របួនជ្រុងដែលរំលេចជារូបភាពដ៏ស្មុគស្មាញ
ពិបាកយល់។
រូបនេះត្រូវបញ្ឈរសម្រាប់លក់ក្នុងតម្លៃ១២០០ដុល្លារក្នុងបន្ទប់គំនូរ
ឯកជនមួយនៅក្បែរផ្សារថ្មីក្នុងទីក្រុងភ្នំពេញ។
មនុស្សភាគច្រើនមើលមិនយល់អ្វីនៅក្នុងរូបភាពនេះ ក្រៅតែពីស្នាមគំនូរទឹកថ្នាំ
ក្រវេមក្រវាមនោះទេ។
ក៏ប៉ុន្តែសម្រាប់លោកឈឹម
សុធី ដែលជាម្ចាស់ស្នាដៃនេះ
វិញ
វាជារូបគំនូរដ៏ទំនើបមួយដែលមានបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។
«រូបនេះ
មើលមួយភ្លែតអញ្ចឹងអត់ដឹងថា
ជារូបអ្វីទេ។
តែបើយើងសង្កេតពិនិត្យ
មួយៗទៅតាមលក្ខណៈប្លង់
និងត្រេរបស់រូបភាពហ្នឹង
យើងឃើញថា មានសត្វ
ប្រើសបីក្បាល ឃើញក្បាលតិចៗ គ្រាន់តែឃើញលក្ខណៈត្រេហេតុៗ។
វាអត់
បង្ហាញច្បាស់ដែលយើងឃើញភ្លាមៗតែម្តងទេ។
លក្ខណៈរូបភាព អរូបីយ៍ដែល
ហៅថា
Abstract Artហ្នឹង ទាមទារឱ្យយើងប្រើពេលវេលាមើលរូបហ្នឹងឱ្យបាន
យូរ
ដើម្បីស្វែងយល់ថា
តើរូបហ្នឹងវាលេចចេញជាអ្វី
ព្រោះរូបនីមួយៗ វាបង្កប់
អាថ៌កំបាំង។
រូបប្រើសបីក្បាលនេះ
យើងចង់និយាយថា គ្រប់ប្រភេទសត្វទាំង
អស់មិនថា
ប្រើស ឬ ក្តាន់ទេ
ព្រៃឈើក៏កំពុងរង់គ្រោះដោយសារការបំផ្លាញពី
សំណាក់ជនដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យសម្បត្តិធម្មជាតិ
សត្វ យើង
ទាំងគ្នានិងសត្វហ្នឹងខ្វះទីជម្រក
មនុស្សយើងបាត់បរិស្ថានល្អ»។
លោក ឈឹម
សុធី វ័យ៤១ឆ្នាំ គឺជាវិចិត្រករខ្មែរមួយរូប
ដែលគេទទួលស្គាល់ជា
សាធារណៈចំពោះសមត្ថភាពផ្នែកសិល្បៈរបស់លោកក្នុងការគូរគំនូរបែបអរូបីយ៍
នេះ។
គំនូរបែបអរូបីយ៍
ដែលបានលេចរូបរាងនៅអឺរ៉ុបនិងបច្ចឹមប្រទេសក្នុងអំឡុងដើម
សតវត្សន៏ទី១៩នោះគឺជារូបគំនូរដែលភាគច្រើនគេប្រើពណ៌ចម្រុះគ្នាដើម្បីបង្កើត
ជារូបបង្កប់
ឬ រូបភាពដែលពិបាកយល់ ឬ
មិនអាចយល់បានតែម្តង
បើគ្មានការ
ពន្យល់ពីវិចិត្រករនោះ។
លោកឈឹម
សុធីមានប្រសាសន៍ថា
សិល្បៈគំនូរបែបអរូបីយ៍នេះពិតជាទាមទារ
នូវកម្រិតយល់ដឹងខ្ពស់អំពីសិល្បៈនៃគំនូរនេះមែន។
ប៉ុន្តែលោកបញ្ជាក់ថា
គំនូរ
បែបនេះធ្វើឱ្យអ្នកមើលហាត់រៀនប្រើអារម្មណ៍
និងគំនិតដើម្បីអាចយល់អត្ថន័យ
នៃគំនូរបែបនេះបាន។
«លក្ខណៈសិល្បៈបែបអរូបីយ៍ហ្នឹង
កាលណាចំណេះដឹងអត់ដល់ផ្ទាំងគំនូរហ្នឹង
មានការលំបាកមើលបន្តិច
។ ប៉ុន្តែឱ្យមនុស្សយើងរៀន
រៀនសូត្រក្នុងការមើល
បន្តិចម្តងៗ
គង់តែស្វែងយល់អំពីសិល្បៈហ្នឹងទេ។ទោះបីនៅស្រុកគេក៏អញ្ចឹងដែរ
ជួនកាលគេអត់ទាន់ចេះមើលរូបណា
modern ទំនើបខ្លាំងអញ្ចឹង។
ប៉ុន្តែគេហាត់
មើល
ហាត់រៀនព្យាយាមប្រើអារម្មណ៍
ប្រើគំនិតទៅតាមរូបភាពរបស់យើង»។
លោក ឈឹម
សុធី ដែលមានស្រុកកំណើតក្នុងស្រុកល្វាឯម
ខេត្តកណ្តាល
បាន
សិក្សាផ្នែកគំនូរអស់រយៈពេល១០ឆ្នាំ
ហើយលោកទទួលបានបរិញ្ញាប័ត្រផ្នែក
គំនូរពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងទីក្រុងភ្នំពេញនៅឆ្នាំ១៩៩៥។
ក្រោយពីបញ្ចប់ការសិក្សា
លោកឈឹម សុធី
បានចូលបម្រើការងារជាគ្រូបង្ហាត់
ផ្នែកគំនូរនៅតាមអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរហូតដល់ឆ្នាំ១៩៩៨
ជាពេល
ដែលលោកបានចូលបម្រើការងារក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានសិល្បៈសូនរូប
និងសិប្បកម្មនៃក្រសួងវប្បធម៌
ផងដែរនោះ
លោកឈឹម សុធីមានប្រសាសន៍ថា
គំនូរបែបអរូបីយ៍នេះមានតម្លៃ
និងគុណតម្លៃខ្ពស់ដោយសារវាមិនបានបង្ហាញត្រង់ៗឱ្យអ្នកទស្សនាមើលឃើញ
និងដឹងអំពីគំនិតរបស់វិចិត្រករនៃគំនូរនោះភ្លាមៗទេ។
«កាលណារូបភាពដែលពិបាកមើលណាស់
គេកាន់តែចូលចិត្តណាស់
ព្រោះថា
អាហ្នឹងធ្វើឱ្យគេហាត់ប្រើគំនិតរៀនសូត្រ
ដូចរូប Picasso អញ្ចឹង។
រូបគាត់តម្លៃ
រាប់លានដុល្លារដោយសារស្ទីលហ្នឹងមានតែគាត់
ហើយរូបគាត់មានន័យទាក់ទង
នឹងសង្គមសម័យសង្រ្គាមប្រឆាំងនឹងមនុស្សជាតិ។
វាខ្លាំងក្លាណាស់»។
ជាឪពុកនៃកូនប្រុសបីនាក់ និងមានភរិយាជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងទី
ក្រុងភ្នំពេញ
លោកឈឹម
សុធីត្រូវបានសាធារណជនទទួលស្គាល់ជាលើកដំបូង
កាលពីឆ្នាំ២០០១
ចំពោះស្នាដៃគំនូរបុរាណអំពីរឿងរាមកេរ្តិ៍
និង
ពុទ្ធប្រវត្តិដ៏ល្អ
វិចិត្ររបស់លោកដែលមានក្បូរក្បាច់យ៉ាងល្អិតគួរឱ្យចង់គយគន់។
ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
លោកសុធីក៏បានចាប់ផ្តើមងាក
មកគូរគំនូរបែបសម័យទំនើបវិញ
ដោយលោកយល់ថា
គំនូរបុរាណមិនអាចឱ្យ
សិល្បៈគំនូរខ្មែរអាចឈានជើងចូលទៅក្នុងឆាកអន្តរជាតិបាននោះទេ។
«ដើម្បីឱ្យទាន់ស្រុកគេ
ត្រូវតែបកមកគំនូរបែបអរូបីយ៍អស់ហ្នឹងហើយដើម្បីធ្វើការ
ប្រកួតប្រជែងឱ្យទាន់គេ។
បើយើងយកគំនូរបែបបុរាណទៅប្រកួតប្រជែងជាមួយ
គេ
គេប្រើសិល្បៈខ្ពស់ទៅហើយ។
បុរាណនេះគ្រាន់តែជាលក្ខណៈអភិរក្សរបស់
យើង។
បើយើងយកបុរាណទៅប្រឡងប្រណាំងលក្ខណៈអន្តរជាតិ
គេអត់យល់
ទេ។គេអត់សូវយល់ពីបុរាណខ្មែរយើងទេ។អញ្ចឹងយើងលេងអ្វីដែលទំនើបដើម្បី
ដេញតាមស្រុកគេ»។
លោកឈឹម
សុធី
ទទួលបានរង្វាន់ជាច្រើននៅក្នុងការប្រកួតប្រជែងគំនូររួមមាន
រង្វាន់សិល្បៈអាស៊ានឆ្នាំ២០០០នៅប្រទេសសិង្ហបុរីនិងរង្វាន់លេខ១ចំនួនពីរដង
ជាប់គ្នាពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាក្នុងឆ្នាំ២០០៣និង២០០៤ជាដើម។
លោកសុធីក៏បានដាក់បង្ហាញរូបគំនូររបស់លោកនៅតាមវិចិត្រសាលនានាក្នុងទី
ក្រុងភ្នំពេញនិងនៅតាមបណ្តាខេត្តខ្លះ
ព្រមទាំងដាក់បង្ហាញនៅតាមប្រទេសមួយ
ចំនួនទៀតផងដែរ
ដូចជាប្រទេសហ្វីលីពីន
សិង្ហបុរី ថៃ បារាំង
ហើយនិងសហ
រដ្ឋអាមេរិកជាដើម។
ចាប់ពីថ្ងៃទី២៥ខែកុម្ភៈរហូតដល់ថ្ងៃទី៨ខែមេសាឆ្នាំ២០១០នេះ
លោកឈឹមសុធី
ក៏នឹងដាក់តាំងពិព័រណ៍រូបគំនូររបស់លោកដែលមានចំណងជើងថា
"ជម្រៅនៃក្តី
សង្ឃឹម"
នៅវិទ្យាស្ថានរៃយំក្នុងក្រុងភ្នំពេញ
ចាប់ពីម៉ោង៤ដល់៧ល្ងាច។
សាធា-
រណជនអាចចូលទស្សនារូបគំនូរសម័យទំនើបរបស់លោកចំនួន២២ផ្ទាំង
មាន
ទាំងបែបអរូបីយ៍ផងទាំងបែបរូបីយ៍ខ្លះផង៕