ដើម្បីស្តាប់ព័ត៌មាននេះ
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន នៅថ្ងៃពុធនេះ
បានចោទប្រកាន់លោកសម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងអំពីការក្បត់ជាតិចំពោះការបង្កើតផែនទីក្លែងក្លាយដើម្បី
វាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា។
លោក
សម រង្ស៊ី ប្រធានគណបក្សប្រឆាំង
បានបង្ហោះផែនទីនៅលើគេហទំព័រ
គណបក្សរបស់លោកដោយអះអាងថា
ជាផែនទីត្រឹមត្រូវដែលចម្លងចេញពីផែន
ទីរបស់ប្រទេសកម្ពុជាតម្កល់នៅអង្គការសហប្រជាជាតិ។
តុលាការខេត្តស្វាយរៀងបានកាត់ទោសកំបាំងមុខឱ្យលោកសម
រង្ស៊ីជាប់ពន្ធនា
គារចំនួន២ឆ្នាំ
ចំពោះការដកបំផ្លាញតម្រុយបង្គោលព្រំដែនលេខ១៨៥
និងការ
ញុះញ៉ង់ធ្វើឱ្យមានការរើសអើងពូជសាសន៍
និងអ្នកភូមិ២នាក់
ឱ្យជាប់ពន្ធនាគារ
ម្នាក់ៗចំនួន១ឆ្នាំ។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា
រាជរដ្ឋាភិបាលមិនអាចអត់ឱនឱ្យទង្វើនេះ
បានទេនិងត្រូវធ្វើសកម្មភាពផ្លូវច្បាប់
កុំថាឡើយមេបក្សប្រឆាំងនិងអ្នកដទៃចេញ
មុខ។
«ករណីផែនទីក្លែងក្លាយ
រាជរដ្ឋាភិបាលត្រូវតែប្តឹងខាងផ្លូវច្បាប់
ពីព្រោះវាជាការ
ក្លែងបន្លំឯកសារសាធារណៈ។បង្គោលព្រំដែនលេខ១៨៦មិនទាន់ធ្វើអ្វីផង
ស្រាប់
តែមាននៅក្នុងផែនទីរបស់គេ។
រាជរដ្ឋាភិបាលត្រូវធ្វើសកម្មភាពផ្លូវច្បាប់
ដើម្បី
ការពារកិត្យានុភាពរបស់រាជរដ្ឋាភិបាល»។
ការប្រឈមមុខដោយអាវុធរវាងប្រទេសកម្ពុជា
និង ប្រទេសថៃនៅតំបន់ជម្លោះ
ព្រំដែនក្បែរ
ប្រាសាទព្រះវិហារ
និងការវាយប្រយុទ្ធគ្នាជាច្រើនលើកបានសម្លាប់
កងទ័ពយ៉ាងតិច៨នាក់ក្នុងរយៈពេល១៩ខែ
បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបាន
ចុះនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក
កាលពីខែកក្កដា ឆ្នាំ២០០៨។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានបញ្ជាក់ថា
ប្រទេសថៃបានឈ្លានពានកម្ពុជា
នៅទិសខាងលិច
ហើយយើងខិតខំការពារទឹកដីរបស់យើងនៅទិសខាងលិច។
នៅទិសខាងកើត
យើងកំពុងស្វែងរកនូវការបោះបង្គោលព្រំដែនជាមួយប្រទេស
វៀតណាម
និងប្រទេសឡាវ។
«នៅពេលយើងជាប់ជំពាក់ជាមួយការឈ្លានពាននៅទិសខាងលិច.....
តើវាមាន
ន័យស្មើនឹងការក្បត់ជាតិទេ
នៅពេលដែលគេបង្កើតរឿងនៅទិសខាងកើត
ក្នុង
ពេលដែលទិសខាងកើតមិនមានរឿងសោះនោះ?
ខ្ញុំចោទថា
ជននេះគឺជាជនក្បត់
ជាតិតែម្តង។
តើនេះជាទោសក្បត់ជាតិទេ?
លោកឯងបានប្រើពាក្យស្នេហាជាតិ
តែលោកឯងកំពុងតែបំផ្លាញជាតិមួយអំពីការហែកកម្លាំងពីទិសខាងលិចមកទិស
ខាងកើត
ដោយបង្កហេតុនៅពេលដែលមិនមានរឿង»។
លោក
សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងប្រទេសបារាំង
បានថ្លែងប្រាប់ក្រុមអ្នក
កាសែតតាមរយៈ tele-video
conference នៅថ្ងៃពុធនេះថា
ផែនទីដែលបាន
បង្ហោះនៅលើគេហទំព័ររបស់លោកមិនមែនជាផែនទីក្លែងក្លាយទេ
ហើយប្រតិកម្ម
របស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនទៅនឹងផែនទីរបស់លោកបែបនេះ
គឺជាការ
ខុសឆ្គង
និងជាការខ្មាសអៀន។
«ផែនទីក្លែងក្លាយយ៉ាងម៉េច?
ផែនទីមានតែមួយ។
បញ្ហាផែនទីនេះគឺយ៉ាងត្រឹម
ត្រូវការពារបូរណភាពទឹកដី។
វាបង្ហាញថា លោកហ៊ុន
សែនប្រហែលបារម្ភនិង
ភ័យស្លន់ស្លោ
(ចំពោះផែនទីនេះ)»។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានព្រមានសហគមន៍អន្តរជាតិ
កុំឱ្យជ្រៀតជ្រែក
ចូលក្នុងករណីនេះនិងស្នើសុំឱ្យក្រុមមន្ត្រីការទូតបរទេសប្រចាំនៅកម្ពុជាយកផែន
ទីនៅគេហទំព័ររបស់គណបក្សប្រឆាំង
ផ្ទៀងផ្ទាត់ជាមួយនឹងផែនទីពិតប្រាកដ។
ប្រទេសកម្ពុជា
និង ប្រទេសថៃ
បានឈ្លោះដណ្តើមគ្នាយកដីទំហំ៤,៦គីឡូម៉ែត្រ
ការ៉េនៅក្បែរប្រាសាទព្រះវិហារ
ហើយប្រទេសកម្ពុជាកំពុងព្យាយាមបោះបង្កោល
ព្រំដែនជាមួយប្រទេសវៀតណាម
និងប្រទេសឡាវ៕