ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសថៃបដិសេធថា ទាហានថៃមិនបានបាញ់     ពលរដ្ឋកម្ពុជាទេ


ដើម្បីស្តាប់ព័ត៌មាននេះ

លោកPanitan Wattanayagorn អ្នកនាំពាក្យរដ្ឋាភិបាលក្រុងបាងកកបានថ្លែង
ប្រាប់VOA សម្លេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទនៅថ្ងៃពុធនេះថា ការលើក
ឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅ
កម្ពុជា គឺពុំត្រឹមត្រូវទេ។

កាលពីថ្ងៃអង្គារម្សិលមិញនេះ សមាគមនសិទ្ធិមនុស្ស Adhoc បានចេញសេចក្តី
ថ្លែងការណ៍មួយដោយបានចោទប្រកាន់ថា នៅក្នុងអំឡុងពេលឆ្នាំ ២០០៩ និង
ដើមឆ្នាំ ២០១០នេះ សមាគមនេះបានរកឃើញថា មានប្រជាពលរដ្ឋកម្ពុជាចំនួន
១០ នាក់ ដែលនៅក្នុងនោះរួមទាំងកុមារាអាយុ៦ឆ្នាំម្នាក់ផងដែរ ត្រូវបានទាហាន
ថៃបាញ់សម្លាប់ដោយចោទប្រកាន់ជនរងគ្រោះទាំងនោះថា បានឆ្លងដែននិងទៅ
កាប់ឈើដោយខុសច្បាប់នៅក្នុងទឹកដីថៃ។ សេក្តីថ្លែងការណ៍របស់សមាគមសិទ្ធិ
មនុស្សAdhoc បានស្តីបន្ទោសទៅលើការបាញ់សម្លាប់នេះថា ជាការរំលោភសិទ្ធិ
មនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់ទាហាថៃ និងអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសថៃ
ធ្វើការស៊ើបអង្កេតជាបន្ទាន់ ដើម្បីចាប់ជនល្មើសទៅផ្តន្ទាទោសតាមច្បាប់។

អ្នកនាំពាក្យរដ្ឋាភិបាលក្រុងបាងកកគឺលោក PanitanWattanayagorn បាន
អះអាងថា ប្រទេសថៃគឺជាប្រទេសគោរពច្បាប់អន្តរជាតិ ហើយយើងមិនជឿថា
ទាហានថៃបានប្រព្រឹត្តការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលគ្មានកំហុសនោះ
ទេ។ លោកបានមានប្រសាសន៍ថា មានប្រជាពលរដ្ឋខ្មែច្រើនរាប់ម៉ឺននាក់ដែល
រស់នៅដោយសុខស្រួលនៅក្នុងប្រទេសថៃ ពុំមានការបាញ់សម្លាប់ ឬក៏មានការ
ចាប់យកមកកាត់ទោសទេ។

«យើងមានច្បាប់អន្តោប្រវេសន្ត ហើយយើងក៏មានច្បាប់ស្តីពីសិទ្ធិមនុស្ស ដែល
យើងត្រូវគោរពផងដែរ។ ខ្ញុំគិតថា បើមានការចាប់ខ្លួន ឬ ក៏ការកាត់ទោសពល
រដ្ឋណាមួយដែលឆ្លងដែនចួលមកប្រទេសថៃ យើងត្រូវតែគោរពតាមច្បាប់អន្តោ
ប្រវេសន្ត»។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កន្លងមក
ប្រទេសថៃពុំដែលទទួលស្គាល់នូវទង្វើរបស់ខ្លួន ដូចជាការបញ្ជូនកងទ័ពមកលើ
ទឹកដីប្រទេសកម្ពុជានោះ ថៃក៏ធ្លាប់បានបដិសេធដែរ។

លោកបានមានប្រសាសន៍ទៀតថា ជនជាតិកម្ពុជាពិតជាត្រូវបានបាញ់សម្លាប់
ដោយទាហានការពារព្រំដែនថៃពិតប្រាកដមែន នៅពេលដែលពួកគេឆ្លងដែន
ទៅកាន់ប្រទេសថៃដោយពុំមានច្បាប់អនុញ្ញាតនោះ។

«យើងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋយើងហ្នឹង ឲ្យឈប់ធ្វើដំណើរទៅប្រទេស
ថៃដោយខុសច្បាប់ និង កុំប្រព្រឹត្តអំពើល្មើសណាមួយ ដែលផ្ទុយនឹងច្បាប់របស់
ប្រទេសគេ ដែលអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាយថាហេតុ បើមិនបាត់បង់
ជីវិត ក៏របួស ឬក៏ជាប់ពន្ធនាគាររយៈពេលយូរដែរ»។

កាលពីថ្ងៃទី ១៩ កុម្ភៈ កន្លងទៅនេះ តុលាការខេត្តសុរិន្ទនៃប្រទេសថៃ បានកាត់
ទោសប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ ដោយគ្មានមេធាវីការពារ ឲ្យជាប់ពន្ធនាគារ
ក្នុងម្នាក់ៗចំនួន២ឆ្នាំ និង៣ខែ ពីបទឆ្លងដែន និង ទៅកាប់ឈើដោយខុសច្បាប់
នៅក្នុងប្រទេសថៃ។

អាជ្ញាធររដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យមានការកាត់ទោសឡើងវិញដោយ
បានចោទប្រកាន់ថា ការកាត់ទោសនេះមិនយុត្តិធម៌ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG