លោកអ៊ុំ ដារាវុធ ទីប្រឹក្សាព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានបញ្ជាក់ថា ព្រះ
ករុណាសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានយាងចាកចេញពីប្រទេស
កម្ពុជាហើយ នៅព្រឹកថ្ងៃច័ន្ទនេះ ដើម្បីទៅត្រួតពិនិត្យព្រះរាជសុខភាពនៅក្នុងទី
ក្រុងប៉េកាំងប្រទេសចិនប្រជាមានិត និងយាងទៅទទួលជាសមាជិកភាពបណ្ឌិត
សភានៅក្នុងប្រទេសបារាំង ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែ មិនា ខាងមុខនេះ ។
«យាងនោះ ដែលជាផ្លូវការខាងសាធារណរដ្ឋបារាំងសេស ថ្ងៃទី ១២ ខែ មិនា
និងលោក នឹងទទួលមហាកិត្តិយសដែលយាងតែងតាំងលើកទី១របស់ព្រះអង្គ
តែងតាំងនៅក្នុង Academy French»។
ទៅចូលរួមបដិសណ្ឋារកិច្ច ដំណើរយាងចាកចេញពីប្រទេសកម្ពុជា នៅព្រលាន
យន្តហោះអន្តរជាតិភ្នំពេញ មានលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោកហេង
សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់
សំខាន់ៗរបស់រដ្ឋាភិបាលមួយចំនួនទៀត ។
លោកអ៊ុំ ដារាវុធ បានមានប្រសាសន៍ថា បន្ទាប់ពីព្រះមហាក្សត្របានយាងទៅ
ជួបព្រះភ័ក្រ្តព្រះមាតា និងព្រះបិតារបស់ព្រះអង្គនៅក្នុងទីក្រុងប៉េកាំងនោះ ព្រះ
ករុណាសមេ្តចព្រះបរមនាថនរោត្តមសីហមុនីគ្រោងយាងចាកចេញទៅប្រទេស
បារាំង ដើម្បីទទួលសមាជិភាពបណ្ឌិតសភានៅទីនោះ ។
លោកខៀវ កាញ្ញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា នេះ
គឺជាមហាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលព្រះមហាក្សត្រត្រូវបានជ្រើសរើស
ជាសមាជិកបណ្ឌិតសភានៅក្នុងប្រទេសបារាំង។
«នេះគឺជាមហាកិត្តិយសមួយរបស់ប្រទេសខ្មែរណាស់។ យើងក៏មានការរីករាយ
ហើយមានការសូមថ្លែងអំណរព្រះរាជគុណដែលព្រះករុណាលោកបានប្រឹងប្រែង
ជាការលើកស្ទួយដល់កិត្តិនាមរបស់ប្រទេសកម្ពុជាយើងមួយទៀតបាទ!»។
លោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងវិញ បាននិយាយថា
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ កម្ពុជាមានមោទនភាពណាស់ដែលព្រះមហាក្សត្រ
កម្ពុជាបានទទួលមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បែបនេះ។
«យើងទាំងអស់គ្នា សូមថ្វាយព្រះពរ សូមឲ្យព្រះអង្គមានព្រះសុខភាពមាំមួន
និងបរិបូរណ៌ ដើម្បីដឹកនាំនាវាកម្ពុជាយើងឆ្ពោះទៅមានសុមភង្គល និងភាពរុង
រឿងពិតប្រាកដ»។
ចំណែកលោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស ADHOC វិញ បាន
លើកឡើងថា កម្ពុជានឹងមានការទទួលស្គាល់ជាអន្តរជាតិថែមទៀត នៅពេល
ដែលព្រះមហាក្សត្រខ្មែរទទួលបានតំណែងជាសមាជិកភាពបណ្ឌិតសភានៅ
ក្នុងប្រទេសបារំាង ។
«ជួយឲ្យមានការទទួលស្គាល់ ឲ្យមានការគំាទ្រ ឲ្យមានការដែលមានភាពល្បី-
ល្បាញមកដល់ប្រទេសយើង និងកាន់តែទូលំទូលាយថែមទៀត នៅក្នុងក្រប
ខ័ណ្ឌនៃពិភពលោក ក៏ដូចនៅក្នុងក្របខ័ណ្ឌប្រទេសដែលនិយាយភាសាបារំាង
ហ្នឹង បាទ»។
បណ្ឌិតសភារបស់ប្រទេសបារំាង ត្រូវបានបង្កើតឡើងដោយលោក Cardinal-
Richelieu តាំងពីឆ្នាំ ១៩៣៥ ដែលរហូតមកដល់ពេលនេះ មានសមាជិកចំនួន
៤០រូប ដែលសុទ្ធសឹងជាឥស្សរជនល្បីៗនៅលើពិភពលោក ដែលរួមមានអ្នក
និពន្ធ អ្នកវិទ្យាសាស្រ្ត និងអ្នកអក្សរសាស្រ្តជាដើម។
ការសម្រចបញ្ចូលសមាជិកភាពរបស់ព្រះមហាក្សត្រខ្មែរនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការបោះឆ្នោតមួយតាំងពីឆ្នាំ ២០០៧ កន្លងទៅនេះ៕