ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការខេត្តតាកែវបានសម្រេច លើកលែងការចោទប្រកាន់


អស់រយៈពេលចំនួន ១០ ថ្ងៃ ក្រោយពីបានបើកសវនាការជំនុំជម្រះលោក ចេង
ប៊ុនលី ប្រធានចៅក្រមជំនុំជម្រះនៃតុលាការខេត្តតាកែវ បានសម្រេចលើកលែ-
ងការចោទប្រកាន់ទាំងស្រុង ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ចំពោះអ្នកយក
ព័ត៌មានវិទ្យុអាស៊ីសេរី ១ រូប និងប្រជាពលរដ្ឋចំនួន ៤ រូបផ្សេងទៀត ក៏ប៉ុន្តែក្នុង
នោះមាន ១ រូប ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ខែ
និងពិន័យជា ប្រាក់ចំនួន១លានរៀល។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការ
ខេត្តតាកែវ ។

លោក ចេង ប៊ុនលី ប្រធានចៅក្រមជំនុំជម្រះបានធ្វើការប្រកាសសាលក្រមនៅ
ថ្ងៃសុក្រនេះថា ដោយពុំមានភ័ស្តុតាងគ្រប់គ្រាន់ តុលាការបានសម្រេចលើក-
លែងការចោទប្រកាន់លោកសុខ សេរី អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោកជិប
ជាវ និងលោកស្រីឃឹម សារុំ ភ្នាក់ងារនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក
នី សាន់ និងលោកស៊ិប សេត ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ។

ដោយឡែកលោកនី សាន់ ត្រូវបានផ្តន្ទាទោសតាមមាត្រាទី ៥២ នៃច្បាប់ព្រហ្ម-
ទណ្ឌអន្តរកាល ឲ្យជាប់ពន្ធធានាគាររយៈពេល៥ខែ និងពិន័យជាប្រាក់ចំនួន ១
លានរៀល ទៅឲ្យភាគីដើមបណ្តឹង គឺលោក រី ម៉ាត់ ។

បន្ទាប់ពីប្រកាសសាលក្រមលោក សុខ សេរី និងលោក កឹម សុស នាយកវិទ្យុ
អាស៊ីសេរីផ្នែកខេមរៈភាសា ពុំបានធ្វើអត្ថាធិប្បាយណាមួយ ចំពោះការសម្រេច
នៃការប្រកាសសាលក្រមរបស់តុលា ការខេត្តតាកែវនោះទេ ។

"ទេ! ខ្ញុំអត់មានអ៊ីទេ OK សូមទោស "។

លោក មួង សុគន្ធ មេធាវីការពារក្តីលោក សុខ សេរី បានហៅការសម្រេចរបស់
តុលាការថា លោកអាចទទួលយកបាន និងផ្តល់យុត្តិធម៌ចំពោះកូនក្តីរបស់
លោក។

ចំណែកលោកអ៊ំ សំអាតមន្រ្តីផ្នែកស៊ើបអង្គេតនៃអង្គការសិទ្ឋិមនុស្សLICADHO
ដែលបានចូលរួមនៅក្នុងសវនាការតាំងពីដើមរហូតដល់ចប់ បានសាទរចំពោះ
ការសម្រេចរបស់តុលាការផងដែរ ។

លោកអ៊ំ សំអាត បានបញ្ជាក់ថា នេះជាលើកទី ១ ហើយ ដែលអ្នកយកព័ត៌មាន
ត្រូវបានលើកលែងការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងខ-
ណៈពេលដែលអ្នកសារព័ត៌មានមួយចំនួនផ្សេងទៀត កំពុងជាប់ពន្ធនាគារនៅ
ឡើយ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតដូចគ្នានេះដែរ។

" វិទ្យុអាស៊ីសេរី ដែលត្រូវបានគេចោទប្រកាន់អំពីផ្សាយព័ត៌មានមិនពិត ហើយ
ត្រូវបានតុលាការ ធ្វើការលើកលែងបទចោទប្រកាន់នេះចោលទៅវិញ នេះគឺជា
ការមួយចូលរួមចំណែក ដើម្បីផ្តល់សិទ្ធិសេរីភាព ទៅដល់អ្នកសារព័ត៌មានផង
ដែរ "។

កាលពីថ្ងៃទី៩ ដើមខែកុម្ភៈកន្លងទៅនេះ តុលាការខេត្តតាកែវ បានបើកសវនា-
ការជំនុំជម្រះកាត់ទោសអ្នកយកសារព័ត៌មានវិទ្យុអាស៊ីសេរីមួយរូប សកម្មជន
ការពារសិទ្ធិមនុស្សចំនួន ២ រូប និងប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២ រូបផ្សេង
ទៀត តាមបណ្តឹងរបស់លោក រី ម៉ាត់ ប្រធានសហគមន៍ខ្មែរឥស្លាមប្រចាំនៅ
ឃុំកំពង់យោល ស្រុកបូរីជលសារខេត្តតាកែវ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត
និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន ក្រោយពីមានជម្លោះនៅក្នុងសហគមន៍
ខ្មែរឥស្លាមមួយកាលពីឆ្នាំ ២០០៨។

លោក រី ម៉ាត់ បានទទួលរងនូវការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ
នៅក្នុងសហគមន៍ ខ្មែរឥស្លាមនៅស្រុកបូរីជលសារខេត្តតាកែវនេះ៕

XS
SM
MD
LG