ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការឥស្លាមគុយវ៉េតសន្យា ជួយអប់រំដល់កុមារឥស្លាមកម្ពុជា


ប្រធានគណៈប្រតិភូអង្គការវប្បធម៌ឥស្លាមប្រចាំប្រទេសគុយវ៉េត បានសន្យានៅ
ថ្ងៃព្រហស្បតិ៍នេះថា នឹងជួយអប់រំដល់កុមារឥស្លាមកម្ពុជា កុំឲ្យធា្លក់ទៅក្នុងអំពើ
ភេរវកម្មដែលជាសត្រូវដ៏ធំបំផុតរបស់ពិភពលោក ។

ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបគ្នាមួយរវាងលោកយ៉ាម៉ាល់ ហាសៈ និង
លោក ហេង សំរិន ប្រធានរដ្ឋសភា នៅឯអគាររដ្ឋសភាជាតិ ។

ក្រោយពីជំនួបអស់រយៈពេលជិត១ម៉ោង លោក គាំ កុសលនាយកខុទ្ទកាល័យ
របស់លោក ហេង សំរិន បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ថ្នាក់ដឹកនាំអង្គការ
ឥស្លាមរបស់ប្រទេសគុយវ៉ែតបានសន្យាថា នឹងជួយអប់រំដល់កុមារឥស្លាមកម្ពុ-
ជាឲ្យជៀសផុតពីអំពើភេរវកម្ម ។

"លោកមានការបណ្តុះបណ្តាលចំពោះកុមារយើងនោះ គឺអប់រំឲ្យបានត្រឹមត្រូវ
តាមសាសនាឥស្លាម ដើម្បីកុំឲ្យឥស្លាមធ្លាក់ចូលក្នុងអំពើភេរវកម្ម តាមន័យរ-
បស់ឥស្លាម គឺលោកបានមានប្រសាសន៍ជូនសមេ្តចថា ឥស្លាម គឺនិយមសន្តិ
ភាព ឥស្លាមមិនដែលគាំទ្រខាងអំពើភេរវកម្មទេ " ។

លោក គាំ កុសល បានដកស្រង់សម្តីលោក ហេង សំរិន នៅក្នុងជំនួបនោះ មក
ប្រាប់អ្នកកាសែតថា លោកហេង សំរិនបានលើកឡើងថា កម្ពុជាមានការស្វា-
គមន៍ ចំពោះប្រទេសគុយវ៉ែត ដែលបានជួយដល់កុមារឥស្លាមកម្ពុជាក្នុងការ
ប្រយុទ្ឋប្រឆាំង នឹងអំពើភេរវកម្មនេះ ។

លោកយ៉ាម៉ាល់ ហាសៈ ប្រធានគណៈប្រតិភូវប្បធម៌ឥស្លាមប្រចាំប្រទេសគុយ-
វ៉ែត បានមកទស្សនៈកិច្ចប្រទេសកម្ពុជារយៈពេល ៦ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី
១៤ ហើយគ្រោង និង បញ្ចប់នៅថ្ងៃសុក្រ ខាង មុខនេះ ។

នៅក្នុងដំណើទស្សនៈកិច្ចមកកាន់ប្រទេសកម្ពុជា បើតាមការបញ្ជាក់របស់លោ-
ក សុស មហាម៉ាត់ ទីប្រឹក្សារបស់លោក ហេង សំរិន បានបញ្ជាក់ថា លោកយ៉ា-
ម៉ាល់ ហាសៈ បានចិញ្ចឹមកុមារកំព្រាឥស្លាមកម្ពុជាជិត១០០០នាក់ និងបានសា-
ងសង់មណ្ឌលកុមារឥស្លាមកម្ពុជាចំនួន ១០ កន្លែង ដែលមានទីតាំងនៅក្នុងទី-
ក្រុងភ្នំពេញ កោះកុង ខេត្តតាកែវ បាត់ដំបង កំពង់ឆ្នាំង និងខេត្តកំពង់ចាម។

ប្រទេសកម្ពុជា មានពលរដ្ឋខ្មែរឥស្លាម ដែលនៅសេសសល់ក្រោយពីការកាប់
សម្លាប់នៅក្នុងរបបខ្មែរក្រហម រហូតមកដល់បច្ចុប្បន្ននេះ មានជាង ៥០ ម៉ឺន
នាក់ ។

លោកសុស គឹមរី គណៈដឹកនាំជាន់ខ្ពស់ឥស្លាមកម្ពុជា បានបញ្ជាក់ប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះថា ពលរដ្ឋខ្មែរឥស្លាមនៅកម្ពុជា
មានចរិកស្លូតបូត និងស្អប់ខ្ពើមនូវអំពើភេរវកម្ម ។

លោកក៏បានមានប្រសាសន៍ស្វាគមន៍ផងដែរ នូវការសន្យារបស់អង្គការឥស្លាម
ប្រចាំប្រទេសគុយវ៉ែត ដែលមានបំណងចង់ជួយកុមារកម្ពុជាឲ្យជៀសផុតពីអំ-
ពើភេរវកម្ម ។

"ជំហរប្រឆាំងភេរវកម្ម គឺឥស្លាមវាត្រូវតែប្រឆាំងដាច់ខាត ព្រោះភេរវកម្ម វាអត់
មានទេខាងគោលការណ៍សាសនា អត់មានទេ អញ្ចឹងអត់មានចែងយ៉ាងណាៗ
ថា ភេរវកម្មផ្លូវបង្កអីយ៉ាងម៉េច អត់មានទេ គឺដាច់ខាតត្រូវតែប្រឆាំង ពីព្រោះអា
នេះ គេហៅការប្រឆាំងនឹងមនុស្សជាតិ ឥស្លាមអត់មានទេការប្រឆាំងមនុស្ស
ជាតិ" ។

កាលពីឆ្នាំ ២០០៤ ប្រទេសកម្ពុជា បានកាត់ទោសជនជាតិខ្មែរឥស្លាម ១ រូប គឺ
លោកSman Ismael និងជនជាតិថៃឥស្លាមចំនួន២រូប គឺលោក Abdul Azi
Haji Chiming និងMahammad Yalaludin ឲ្យជាប់ពន្ធនាគារម្នាក់អស់មួយ
ជីវិតពីបទប៉ុនប៉ងវាយប្រហារ ដោយអំពើភេរវកម្មនៅស្ថានទូតបស្ចឹមប្រទេស
មួយចំនួនប្រចាំទីក្រុងភ្នំពេញ ។

ក្រុមជនឥស្លាម ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធគារក្នុងប្រទេសកម្ពុជានេះ
ស្ថិតនៅក្នុងក្រុម Jemaah Islamiyah (JI) ក្រុមនេះ មានទំនាក់ទំនងជាមួយ
នឹងក្រុម AL- Qaeda ដែលដឹកនាំដោយលោក អូសម៉ាប៊ីនឡាឌីន៕

XS
SM
MD
LG