ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវីធីចែកចាយម្ជុលសឺរ៉ាំង មិនបានទទួលអាជ្ញាប័ណ្ណបន្ត


លោក នាក់ យុទ្ធា ប្រធាននាយកដ្ឋាននិតិកម្ម អប់រំ និងស្តារនិតិសម្បទានៃអា-
ជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍នៅថ្ងៃអង្គារនេះថា អាជ្ញា-
ធរបានសម្រេចមិនបន្តអាជ្ញាប័ណ្ណឲ្យអង្គការកសាង សម្រាប់កម្មវីធីចែកចាយ
ម្ជុលសឺរ៉ាំងដល់អ្នកចាក់គ្រឿងញៀនតទៀតទេ។

កម្មវិធីម្ជុលសឺរ៉ាំងនេះ គឺជាកម្មវិធីសំខាន់បំផុតមួយរបស់អង្គការកសាងក្នុងការ
ចូលរួមចំណែកកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកចាក់គ្រឿង
ញៀននៅក្នុងប្រទេសកម្ពុជា។

លោកនាក់ យុទ្ធាបញ្ជាក់ថា មូលហេតុនៃការឈប់ផ្តល់អាជ្ញាប័ណ្ណបន្តទៀតដល់
កម្មវិធីនេះ គឺដោយសារអង្គការនោះមិនបានសហការជាមួយអាជ្ញាធរឱ្យបានល្អ
និងមិនបានធ្វើតាមគោលការណ៍ដែលអាជ្ញាធរបានកំណត់។

“រហូតមកដល់ពេលនេះគាត់អត់ព្រមកែ គាត់មានកំហុសច្រើន ហើយគាត់អត់
បានកែសម្រួលសោះ ហើយគាត់អត់បានមកជួបអាជ្ញាធរនិយាយគ្នាទេ គឺគាត់
ទៅអំពាវនាវទៅសហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ឱ្យមកគាបសង្កត់រដ្ឋាភិបា-
លផ្តល់ឱ្យគាត់វិញ គឺជារឿងមួយមិនត្រឹមត្រូវ ព្រោះយើងធ្វើការជាមួយគាត់ហេ-
តុអ្វីគាត់មិននិយាយជាមួយយើង ហើយឱ្យអ្នកដទៃមកនិយាយហើយ ឱ្យយើង
ផ្តល់ឱ្យគាត់ អញ្ចឹងជារឿងមួយដែលមិនត្រឹមត្រូវ "។

អង្គការកសាងបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៤
។ អង្គការនេះផ្តល់សេវាព្យាបាល ថែទាំសុខភាព និងផ្តល់ជម្រកស្នាក់នៅប-
ណ្តោះអាសន្ន សម្រាប់អ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា រួមទាំងផ្តល់សេវា
ចែកចាយម្ជុលសឺរ៉ាំងដល់អ្នកចាក់គ្រឿនញៀនផងដែរ។

អង្គការនេះត្រូវបន្តអាជ្ញាប័ណ្ណសម្រាប់កម្មវិធីចែកចាយម្ជុលនិងសឺរ៉ាំងថ្មីៗ ដល់
អ្នកចាក់គ្រឿងញៀននៅដើមឆ្នាំ២០១០នេះ បន្ទាប់ពីអាជ្ញាប័ណ្ណចាស់របស់ខ្លួន
ត្រូវផុតសុពលភាពនៅត្រឹមដំណាច់ឆ្នាំ២០០៩កន្លងទៅនេះ។

លោកនាក់ យុទ្ធាប្រធាននាយកដ្ឋាននិតិកម្ម អប់រំនិងស្តារនិតិសម្បទានៃអាជ្ញា-
ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ការសម្រេចរបស់អាជ្ញា-
ធរក្នុងការមិនបន្តអាជ្ញាប័ណ្ណដល់កម្មវិធីម្ជុលសឺរ៉ាំងរបស់អង្គការកសាងនេះ គឺ
ផ្អែកលើចំណុចអវិជ្ជមានចំនួន៥របស់អង្គការនេះ។

ចំណុចដែលលោកនាក់ យុទ្ធាលើកឡើងនោះរួមមានការបង្កភាពរញ៉េរញ៉ៃនៅ
ក្នុងសហគមន៏ ការបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ចំពោះអ្នកចាក់គ្រឿង
ញៀន ដែលចូលមកទទួលសេវានៅក្នុងមណ្ឌលរបស់ខ្លួន កង្វះគោលការណ៍
ច្បាស់លាស់ក្នុងការដុតកម្ទេចម្ជុលសឺរ៉ាំង ដែលប្រើប្រាស់រួចហើយ កង្វះការ
បញ្ជ្រៀបសារអប់រំអំពីគ្រោះថ្នាក់នៃការចាក់គ្រឿងញៀនដល់អ្នក ដែលទទួល
ម្ជុលសឺរ៉ាំងថ្មី និងកង្វះយន្តការការពារបុគ្គលិកខ្លួនឯងពីគ្រោះថ្នាក់ជាយថាហេ-
តុដែលអាចបង្កមកពីការមុតម្ជុល ដែលអ្នកចាក់គ្រឿងញៀនប្រើប្រាស់ហើយ។

លោកតាំង ភឿក និងលោកស្រីHolly Bradford នាយកនិងទីប្រឹក្សាបច្ចេកទេ-
សរបស់អង្គការកសាង មិនអាចទាក់ទងសុំការបំភ្លឺណាមួយបានទេនៅថ្ងៃអង្គារ
នេះ។

តែទោះជាយ៉ាងនេះក្តី អ្នកស្រីម៉ប់ សុម៉ាយ៉ានាយិការនៃអង្គការមិត្តសំឡាញ់មាន
ប្រសាសន៍ថាអ្នកស្រីមានការព្រួយបារម្ភចំពោះលទ្ធភាពនៃការកើនឡើងនូវការ
ឆ្លងមេរោគអេដស៍ក្នុងចំណោមអ្នកចាក់គ្រឿងញៀននៅកម្ពុជា បន្ទាប់ពីកម្មវិធី
ចែកចាយម្ជុលសឺរ៉ាំងរបស់អង្គការកសាង មិនត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យបន្តស-
កម្មភាពរបស់ខ្លួនតទៅទៀតនោះ។

អ្នកស្រីម៉ប់ សុម៉ាយ៉ា មានប្រសាសន៍ថា អង្គការរបស់អ្នកស្រីតែមួយមិនអាចទ-
ទួលបន្ទុកដោះស្រាយ ចំពោះការទប់ស្កាត់ការឆ្លងមេរោគអេដស៏ក្នុងចំណោម
អ្នកប្រើប្រាស់គ្រឿងញៀនដោយការចាក់នឹង ម្ជុលសឺរ៉ាំងនេះបានទេ ដោយសារ
តែកង្វះខាតធនធានមនុស្សនិងថវិការ។

“អង្គការមិត្តសំឡាញ់ម្នាក់ឯងមិនអាចធ្វើគ្របដណ្តប់តែម្នាក់ឯងទេ អញ្ចឹងយើ-
ងមានការលំបាកដែរ ដោយសារតែអង្គការខ្ញុំហ្នឹងមានកំណត់បុគ្គលិក អញ្ចឹង
កាលណាបន្ថែមអតិថិជនរបស់ខាងកសាងមកទៀត ខ្លាចណាយើងធ្វើការងារ
របស់យើងទៅវាមិនមានប្រសិទ្ធិភាព ព្រោះពេលណាអតិថិជនច្រើន ពេកយើង
បម្រើសេវាមិនបានល្អ អញ្ចឹងបើមានខាងអង្គការកសាងមួយទៀត គាត់ជួយ
មួយចំនែកណាខាងរបស់គាត់ទៅ អាហ្នឹងវាងាយស្រួលខាងអង្គការយើងដែរ”។

សូមបញ្ជាក់ថា អង្គការកសាង គឺជាអង្គការមួយក្នុងចំណោមអង្គការតែពីរគត់
ក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាចែកចាយម្ជុលសឺរ៉ាំងដល់អ្នកប្រើប្រាស់គ្រឿ-
ងញៀនដោយការចាក់នឹងម្ជុលសឺរាំងនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការ
ឆ្លងមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា។

រហូតមកដល់បច្ចុប្បន្ន អង្គការនេះបានផ្តល់សេវាដល់អ្នកចាក់គ្រឿងញៀនចំនួ-
នជាង១ពាន់១រយនាក់ ហើយក្នុងចំណោមអ្នកចាក់គ្រឿងញៀនសរុបប្រមាណ
២ពាន់នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងខណៈពេលដែល របាយការណ៍របស់អ-
ង្គការ UNAIDS បានបញ្ជាក់ថា អត្រាឆ្លងមេរោគអេដស៏ក្នុងចំណោមអ្នកចាក់
គ្រឿងញៀននៅក្នុងប្រទេសនេះ គឺមានរហូតដល់ជាង២៤% ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOAសម្លេងសហរដ្ឋអាមេរិក។

XS
SM
MD
LG