ដើម្បីស្តាប់ព័ត៌មាននេះ
តុលាការយោធាប្រទេសកម្ពុជា នៅថ្ងៃសុក្រនេះ បានកាត់ទោសអតីតទាហាន
ថៃម្នាក់ ឱ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ចំពោះការដាក់គ្រាប់បែក នៅក្បែរទីតាំង
បន្ទាយកងទ័ពកម្ពុជា នៅក្នុងអតីត តំបន់ឧទ្ទាមខ្មែរក្រហមដ៏រឹងមាំ នៅអន្លង់វែង
ជាប់ព្រំដែនជាមួយប្រទេសថៃ។
ជនជាតិថៃឈ្មោះសុផាត់ វង្សប្រាក់ណាន អាយុ៣៩ឆ្នាំ បានចូលមកដាក់គ្រាប់
បែកឱ្យផ្ទុះនៅក្នុងទឹកដីកម្ពុជាលើកទី១នៅថ្ងៃទី២០ខែមករា ឆ្នាំ២០០៩ នៅតាម
ដងផ្លូវសាធារណៈ ដែលមានមនុស្សធ្វើដំណើរច្រើន និង នៅក្បែរទីតាំងកងទ័ព
នៅតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ។ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស
ទេ។
ក្រុមអាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនជាតិថៃរូបនេះនៅថ្ងែទី២៧ខែកុម្ភៈឆ្នាំ២០០៩
បន្ទាប់ពីអាជ្ញាធរកម្ពុជាបានរកឃើញមីន១គ្រាប់ដែលផលិតនៅប្រទេសចិន និង
ឧបករណ៍ផ្សេងៗទៀតសម្រាប់ធ្វើឱ្យមីនផ្ទុះនៅជាប់នឹងខ្លួនរបស់គាត់។
លោកចៅក្រមប៉ោក ប៉ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការយោធា បានប្រ-
កាសសាលក្រមថា យើងបានសម្រេចកាត់ទោសឱ្យជនជាតិថៃរូបនេះជាប់ពន្ធ
នាគារចំនួន២០ឆ្នាំពីបទប៉ុនប៉ងដាក់គ្រឿងផ្ទុះបង្កឱ្យមានភាពចលាចល។ តុលា
ការយោធាបានកាត់ទោសជនជាតិថៃនេះតាមមាត្រា៧៥នៃច្បាប់ភេរវកម្មដែល
បានកំណត់ផ្តន្ទាទោសជាប់ពន្ធនាគារពី២០ឆ្នាំ ដល់៣០ឆ្នាំ ឬអស់មួយជីវិត បើ
តុលាការរកឃើញទោសកំហុសនោះ។
លោក សំ សុខគង់ មេធាវីរបស់ជនត្រូវចោទ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវ
តុលាការបានកាត់ទោសឱ្យគាត់ជាប់ពន្ធនាគារតែរយៈពេល២០ឆ្នាំទេ។ វាបាន
ន័យថា ទោសនេះត្រូវបានគេហៅថា ទោសអប្បបរមា ឬទោសទាបបំផុតហើយ
បើយើងយោងលើចម្លើយសារភាព និងភស្តុតាងដែលគេរឹបអូសបាននេះ។យើង
ឃើញថា យើងអាចទទួលយកបាននូវការដាក់ទោសនេះ ដោយសារទោសនេះ
មានលក្ខណៈបន្ធូរបន្ថយដល់កម្រិតអប្បបរមា ឬកម្រិតទាបបំផុត»។
លោកសំ សុខគង់ បានបញ្ជាក់ថា លោកមិនទាន់បានស៊ើបអង្កេតករណីនេះស៊ី
ជម្រៅដោយសារបញ្ហាជម្លោះព្រំដែន និងជម្លោះការទូតរវាងប្រទេសកម្ពុជា និង
ប្រទេសថៃ។
«ខ្ញុំគិតថា រឿងក្តីនេះគឺជារឿងក្តីមួយពិបាក ដោយសារមានលក្ខណៈអន្តរជាតិ
ហើយក្នុងនាមខ្ញុំជាមេធាវី ខ្ញុំពិបាកក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់
គាត់ និងអាជ្ញាធរថៃ ឬរដ្ឋាភិបាលថៃ ដែលគ្មានទំនាក់ទំនងជាមួយជនត្រូវចោទ
សោះហើយបើខ្ញុំចូលទៅស៊ើបអង្កេតនៅប្រទេសថៃដើម្បីរកភស្តុតាងដោះបន្ទុក
វាជាការលំបាក ដោយសារជម្លោះការទូតរវាងកម្ពុជានិងថៃ»។
កងទ័ពនៃប្រទេសទាំង២បានប្រមូលផ្តុំកម្លាំង និង បានវាយប្រយុទ្ធគ្នាជាច្រើន
លើកដើម្បីដណ្តើមយកតំបន់ជម្លោះព្រំដែនទំហំ៤,៦គីឡូម៉ែត្រការ៉េក្បែរប្រាសាទ
ព្រះវិហារ។ ការប្រយុទ្ធគ្នានេះបានសម្លាប់កងទ័ព យ៉ាងតិច៨នាក់ក្នុងរយៈពេល
១៩ ខែ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក
នៅក្នុងខែកក្កដា ឆ្នាំ២០០៨។
បញ្ហាជម្លោះព្រំដែន និងការទូតរវាងប្រទេសទាំង២ បានធ្វើឱ្យរំខានដល់ការស៊ើប
អង្កេតរបស់មេធាវី ក្នុងករណីចោទប្រកាន់ជនជាតិថៃរូបនេះ។
ជម្លោះការទូតរវាងប្រទេសកម្ពុជា និង ប្រទេសថៃបានឈានដល់កម្រិតធ្ងន់ធ្ងរ
បំផុត បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រីថៃThaksinត្រូវបានតែងតាំងជាទីប្រឹ-
ក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក សំ សុខគង់ ចង់ឱ្យកូនក្តីរបស់លោកប្តឹងឧទ្ធរណ៍ ដើម្បីឱ្យទទួលបានការ
ស៊ើបអង្កេតល្អិតល្អន់ជាងពេលនេះ ក៏ប៉ុន្តែសំខាន់វាស្ថិតនៅលើជនត្រូវចោទទេ
ដោយលោកបានថ្លែងថា យើងត្រូវតែស៊ើបអង្កេតករណីបែបនេះស៊ីជម្រៅដើម្បី
រកមូលហេតុដែលនាំឱ្យគាត់ចូលមកដាក់គ្រាប់បែកនៅក្នុងទឹកដីខ្មែរ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕