ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនរកមូលនិធិ សម្រាប់កាកបាទក្រហម និងកងទ័ព


Microsoft Office

ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃពុធនេះ បានរៃអង្គាសមូលនិធិបានរាប់
ម៉ឺនដុល្លារអាមេរិកសម្រាប់ទ្រទ្រង់កាកបាទក្រហមខេត្តព្រះវិហារនិងកងទ័ពនៅ
តាមបណ្តោយព្រំដែនជាប់ជាមួយប្រទេសថៃ។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថៃ្ង នៅតាមបណ្តោយព្រំដែនជាប់ជាមួយ
ប្រទេសថៃ ជាពិសេសនៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ លោកនា
យកដ្ឋមន្ត្រីហ៊ុន សែន បានប្តូរគោលជំហរនយោបាយរបស់លោក ពីការប្រមាថ
លោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva ចំពោះការឈ្លានពានទឹកដីកម្ពុជា
មកប្រមូលមូលនិធិសម្រាប់កាកបាទក្រហមខេត្តព្រះវិហារ និងកងទ័ពវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធន៍ទីស្នាក់ការកាក
បាទក្រហមខេត្តព្រះវិហារថា យើងប្រមូលប្រាក់ចំនួន១១៣.៥៧៥ដុល្លារអាមេរិក
សម្រាប់កាកបាទក្រហម ហើយគ្រែជាង២៥.០០០ និងប្រាក់ប្រមាណ៣០.០០០
ដុល្លារអាមេរិកសម្រាប់កងទ័ព។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា កាកបាទក្រហមខេត្តព្រះវិហារ
បានទទួលមូលនិធិសរុប២៣៣.៥៧៥ដុល្លារអាមេរិកពីសម្បុរសជននិងកាកបាទ
ក្រហម។

«សរុបនៅទីនេះ ប្រាក់ដុល្លារឡើងទៅដល់៩៧.៩០០ដុល្លារអាមេរិក ហើយនិង
ប្រាក់រៀលបាន៦២,៧លានរៀល។ ចំនួនទឹកប្រាក់ទាំងអស់ជាង ១០០.០០០
ដុល្លារអាមេរិក បូកជាមួយ១២០.០០០ដុល្លារអាមេរិក ដែលកាកបាទក្រហម
ប្រគល់ឱ្យថែមទៅកាកបាទក្រហមខេត្តព្រះវិហារ។ សាខាកាកបាទក្រហមខេត្ត
ព្រះវិហារមានប្រាក់ក្នុងដៃបានថ្ងៃនេះរហូតដល់ជាង២០០.០០០ដុល្លារអាមេរិក។
មកដល់ពេលនេះ យើងបានជាង២០.០០០គ្រែ»។

សម្បុរសជនទាំងនេះគឺជាក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ សមាជិករដ្ឋសភាគណ
បក្សប្រជាជនកម្ពុជា លោកឧកញ៉ា និងអ្នកជំនួយក្នុងស្រុក និងមេបញ្ជាការកង
ទ័ព។

កងទ័ពកម្ពុជាភាគច្រើន ដែលបានឈរជើងនៅតាមតំបន់ព្រំដែន ជាពិសេស
តំបន់ប្រាសាទព្រះវិហារបានដេកនៅលើអង្រឹង និង ក្រាលកន្ទេលដេកនៅក្នុង
លេនដ្ឋាននៅក្រោមដំបូលតង់។ ប៉ុន្តែចាប់ពីពេលនេះទៅ កងទ័ពរបស់យើង
អាចមានគ្រែដេកប្រសើរជាងពេលមុន ដោយសារជំនួយទាំងអស់នេះ។

ប្រទេសកម្ពុជា និងប្រទេសថៃបានឈ្លោះគ្នាដណ្តើមដីទំហំ៤,៦គីឡូម៉ែត្រការ៉េ
នៅតំបន់ជម្លោះ ព្រំដែនក្បែរប្រាសាទព្រះវិហារដែលកងទ័ពនៃប្រទេសទាំង២
បានប្រមូលផ្តុំកម្លាំងគ្នា និងបានវាយប្រយុទ្ធគ្នាជាច្រើនលើ បានសម្លាប់កងទ័ព
យ៉ាងតិច៨នាក់ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះនៅក្នុងបញ្ចីបេតិកភ័ណ្ឌ
ពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០០៨។

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសថៃបានធ្លាក់ចុះដល់កម្រិតធ្ងន់
ធ្ងរ បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ត្រូវបានតែង
តាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG