ដើម្បីស្តាប់ព័ត៌មាននេះ
អង្គការឃ្លាំមើលដំណើរការបោះឆ្នោតដោយឯករាជ្យមានឈ្មោះថា
Comfrelនៅ
ថ្ងៃពុធនេះ
បានចេញរបាយការណ៍ដោយបានធ្វើការរិះគន់ចំៗទៅលើប្រព័ន្ធប្រ-
ជាធិបតេយ្យនៅកម្ពុជាថា
មានការធ្លាក់ចុះនៅក្នុងឆ្នាំ២០០៩នេះ។
ក៏ប៉ុន្តែមន្រ្តី
ជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា
បានច្រានចោលការលើកឡើងនេះ។
នៅក្នុងរបាយការណ៍របស់ខ្លួនចំនួន២២ទំព័រ
ជាភាសាអង់គ្លេសដែលត្រូវបានបក
ប្រែក្រៅផ្លូវការ
អង្គការComfrel បាននិយាយថា
ការធ្លាក់ចុះនូវប្រព័ន្ធប្រជាធិប-
តេយ្យនេះបានរារាំងប្រទេសកម្ពុជាពីការអនុវត្តឲ្យបានពេញលេញ
ដើម្បីតំណាង
នូវផល់ប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
អង្គការComfrel
បានលើកឡើងថា
សកម្មភាពផ្សេងៗ ដែលអនុវត្តដោយរដ្ឋាភិ
បាល
ឬ ក៏គណបក្សកាន់អំណាច
បានបង្កឲ្យអ្នកបោះឆ្នោតមួយចំនួនបាត់សិទ្ធិ
បោះឆ្នោតនិងធ្វើឲ្យមានការលំបាកសម្រាប់គណបក្សដទៃទៀតក្នុងការប្រកួតប្រ-
ជែងដោយយុត្តិធម៌និងការកាត់បន្ថយនូវការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋខ្មែរ
ព្រមទាំងការទទួលបាននូវទស្សនៈផ្សេងៗ។
លោក
ផៃ ស៊ីផាន
អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី
បាន
ច្រានចោលការលើកឡើងនៅក្នុងរបាយការណ៍នេះ
។
លោកផៃ
ស៊ីផាន មានប្រសាសន៍ថា
អ្វីដែលជាការលើកឡើងរបស់Comfrel
នោះគឺពុំបានយល់ច្បាស់អំពីប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាទេ
។
លោកបានមានប្រសាសន៍ថា
រដ្ឋាភិបាលកម្ពុជាបាន និង
កំពុងអនុវត្តនូវប្រព័ន្ធ
ប្រជាធិបតេយ្យសកលភាវូបនីយ៍កម្ម
។
«ប្រព័ន្ធប្រជាធិបតេយ្យ
ដែលរាជរដ្ឋាភិបាលបានធ្វើ
ហើយកំពុងធ្វើបន្តទៅទៀត
នោះ
គួរតែ Comfrel
ដែលមានឈាមជ័រជាខ្មែរដូចគ្នាហ្នឹង
ចូលរួមនូវអ្វីដែលជា
មោទនភាពជាមួយប្រជាពលរដ្ឋកម្ពុជា
ក៏ដូចជាការងាររបស់រាជរដ្ឋាភិបាល»។
ផ្ទុយនឹងការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល
លោកស្រីមូរ សុខហ៊ួរ
អ្នកតំណាង
រាស្រ្តគណបក្សប្រឆាំងបានសម្តែងការគាំទ្រចំពោះរបាយការណ៍របស់Comfrel
នេះ។
លោកស្រីបានមានប្រសាសន៍ថា
របាយការណ៍នេះ
បានបង្ហាញពីភាពពិតជាក់
ស្តែងសម្រាប់ឲ្យយើងទាំងអស់គ្នាយកទៅពិចារណា។លោកស្រីបានមានប្រសា-
សន៍ថា
កម្ពុជាបច្ចុប្បន្ននេះពុំទាន់មានលទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញ
ទេ
។
«ទីនេះ
នៅប្រទេសកម្ពុជាគឺមានការចាប់ចងប្រជាពលរដ្ឋ។
យើងមានឃើញថា
ដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។
យើងមានឃើញនូវអំពើពុករលួយនូវស្ថា-
បន
ជាពិសេសនៅស្ថាបនតុលាការនេះ
ជាការបង្ហាញឲ្យឃើញច្បាស់ថា
មាន
ការថយក្រោយនៅក្នុងប្រទេសកម្ពុជា
លើលទ្ធិប្រជាធិបតេយ្យហ្នឹងហើយ»។
កាលពីចុងខែមុន
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីបញ្ហា
សិទ្ធិមនុស្ស
នៅកម្ពុជា គឺលោកSurya
Prasad Subedi បានលើកឡើងថា
នៅ
កម្ពុជានៅតែទទួលរងនូវការរំលោភសិទ្ធិមនុស្សទាក់ទិននឹងសេរីភាពបញ្ចេញមតិ
ការបណ្តេញចេញដោយង្ខំ
និងការបំភិតបំភ័យសកម្មជនការពារសិទ្ធិមនុស្សជា
ដើម
។
របាយការណ៍ស្តីអំពីស្ថានភាពសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្ស
ADHOC
វិញបានលើកឡើងថា
នៅក្នុងឆ្នាំ២០០៩នេះ
យ៉ាងហោចណាស់ក៏មានអ្នកការ
ពារសិទ្ធិមនុស្សចំនួន២៣៥នាក់បានទទួលរងនូវការប្តឹងផ្តល់នៅក្នុងតុលាការនៅ
ក្នុងនោះមាន ១៤៧នាក់ត្រូវបានចាប់ខ្លួន ៥៨នាក់កំពុងជាប់ឃុំឃាំងនៅឡើយ
និង៨៨នាក់ផ្សេងទៀតកំពុងគេចខ្លួនពីការតាមចាប់របស់តុលាការ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងស.រ.អា.៕