ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនឆ្លើយតបដោយ សម្តីធ្ងន់ៗទៅនាយករដ្ឋមន្ត្រីថៃ


ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃច័ន្ទនេះបានប្រើពាក្យប្រមាថដោយត្រង់ៗ
ទៅលោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva ថា ជាមនុស្សឡប់ឆ្កួតចំពោះការ
រិះគន់ប្រឆាំងនឹងការស្លៀកពាក់ឯកសណ្ឋានយោធារបស់លោកទៅកាន់តំបន់ព្រំ
ដែនដើម្បីផលចំណេញនយោបាយ។

ប្រតិកម្មនេះកើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថៃAbhisit Vejjajiva
បាននិយាយនៅក្នុងសារព័ត៌មាន MCOD នៅថ្ងៃអាទិត្យថា ការស្លៀកសម្លៀក
បំពាក់កងទ័ពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅកាន់តំបន់ព្រំដែនគឺដើម្បី
ផលប្រយោជន៍ខាងនយោបាយ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងទៅកាន់កងទ័ពនៅក្នុងកងពលតូច
លេខ៤២នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យថា សាររបស់លោកថ្ងៃ
នេះគឺប្រហែលជាមិនពិរោះស្តាប់សម្រាប់មេដឹកនាំនៅទីក្រុងបាងកកនោះទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា 'វាទើសក្បាលអ្វីលោកឯង បើ
ខ្ញុំពាក់ឯកសណ្ឋានទាហានមួយជីវិតទៅហើយ'។

«ទើបតែឆោតល្ងង់ថ្ងៃនេះ។ ទើបតែឆោតល្ងង់ថ្ងៃនេះ។ Abhisitឡប់ៗឆ្កួតៗឱ្យ
តែត្រូវមាត់។ កុំថា ខ្ញុំនិយាយអត់ពូជអម្បូរ។ អ្នកឯងអត់ពូជអម្បូរ។ អ្នកឯង
គ្មានសិទ្ធិនឹងហាមឃាត់ខ្ញុំមិនឱ្យពាក់សម្លៀកបំពាក់ទាហានទេ។ ខ្ញុំពាក់ឯក
សណ្ឋានអ្វី វាស្រេចតែខ្ញុំ។ កុំឱ្យតែខុសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា
បានហើយ»។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចោទប្រកាន់ប្រទេសថៃអំពីការឈ្លានពាន
ទឹកដីកម្ពុជា។

«ខ្ញុំក៏បានចោទទាហានលោកឯងឈ្លានពានទឹកដីខ្ញុំដែរ។ ប៉ុន្តែអ្វីដែលជារឿង
គួរចាប់ចិត្ត ចាប់អារម្មណ៏ធំបំផុត គេនិយាយអញ្ជេះ គេនិយាយក្នុងន័យថា ថៃ
ព្យាយាមទន្ទ្រានគឺស្មើនឹងការទទួលស្គាល់ថា តំបន់ត្រង់នោះជារបស់ថៃរួចទៅ
ហើយ។តំបន់ណាក៏ដោយឱ្យតែអ្នកឯងឈ្លានពានជាដីរបស់អ្នកឯងទាំងអស់។
វាមានន័យអញ្ចឹងឬអី?»

ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva បានទទូចនៅក្នុងកាសែតបាង
កកប៉ុស្តិ៍ថ្ងៃទី៧ថា នាយទាហានថៃមិនបានទន្ទ្រានចូលទៅក្នុងកម្ពុជាដូចការអះ
អាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះទេ។

ប្រទេសកម្ពុជា និងប្រទេសថៃបានឈ្លោះដណ្តើមដីទំហំ៤,៦គីឡូម៉ែត្រការ៉េនៅ
តំបន់ជម្លោះព្រំដែន ក្បែរប្រាសាទព្រះវិហារ ដែលកងទ័ពនៃប្រទេសទាំង២ បាន
ប្រមូលផ្តុំកម្លាំង និងបានវាយប្រយុទ្ធគ្នាជាច្រើនលើក បានសម្លាប់កងទ័ពយ៉ាង
តិច៧នាក់ បន្ទាប់ពីអង្គការសហប្រជាជាតិបានចុះប្រាសាទព្រះវិហារក្នុងបញ្ជី
បេតិកភ័ណ្ឌពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០០៨។

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃបានធ្លាក់ចុះដល់កម្រិត
ធ្ងន់ធ្ងរ បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រីThaksin Shinawatraត្រូវបានតែង
តាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.។

អត្ថបទ​ទាក់ទង

XS
SM
MD
LG