ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល និងគណបក្សប្រឆាំងខ្វែង គំនិតគ្នាលើការស្ទង់មតិដោយ  IRI


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមមន្រ្តីគណបបក្សប្រឆាំង និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន នៅថ្ងៃច័ន្ទ
នេះមានការខ្វែងគំនិតគ្នាទៅលើលទ្ធផលនៃការស្ទង់មតិមួយរបស់វិទ្យាស្ថានសា-
ធារណៈរដ្ឋរបស់សហរដ្ឋអាមេរិកដែលហៅកាត់ថា IRI ដោយក្នុងចំណោមក្រុម
មន្រ្តីទាំងនោះខ្លះបានបង្ហាញឲ្យឃើញថា ជាការលើកឡើងនេះត្រឹមត្រូវនិងមួយ
ចំនួនផ្សេងទៀតបានច្រានចោលការលើកឡើងក្នុងរបាយការណ៍នេះ ។

កាលពីសប្តាហ៍មុន វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI)បានបង្ហាញលទ្ធផល
នៃការស្ទង់មតិសាធារណជនខ្មែរ ចាប់ពីថ្ងៃទី៣១ខែកក្កដារហូតដល់ថ្ងៃទី២៦ខែ
សីហាដែលបានបង្ហាញឲ្យឃើញថា ពលរដ្ឋប្រមាណជិត៧៩%បានអះអាងថា
ប្រទេសកម្ពុជាកំពុងដើរឆ្ពោះទៅក្នុងទិសដៅដ៏ត្រឹមត្រូវ ២០%បានបង្ហាញថា
កម្ពុជាកំពុងដើរផ្លូវខុស ចំណែកឯ០,៦%មិនមានយោបល់អ្វីទាំងអស់។

ការស្ទង់មតិរបស់IRIនេះ បានធ្វើឡើងទៅលើប្រជាពលរដ្ឋខ្មែរចំនួន១.៦០០នាក់
ដែលតំណាងឲ្យប្រជាជនកម្ពុជាទាំងអស់ ដែលសមមាត្រទៅតាមភេទនិងចំនួន
ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនិមួយៗ អាយុពី១៨ឆ្នាំឡើងទៅ ។

លោកស្រីកែវ សុវណ្ណរ័ត្ន តំណាងរាស្ត្រនិងជាអគ្គលេខាធិការគណបក្សសម រង្ស៊ី
បានច្រានចោលការលើកឡើងនេះ ។

លោកស្រីបានមានប្រសាសន៍ថា ការស្ទង់មតិនេះមិនអាចយកជាការបានទេ
ដោយសារតែប្រជាពលរដ្ឋនៅប្រឈមមុខនឹងបញ្ហាក្រីក្រ និង ទំនាស់ដីធ្លី និង
តុលាការនៅមិនទាន់ឯករាជ្យនៅឡើយ។

«អត់បាន ព្រោះថា ការស្ទង់មតិហ្នឹងយើងពឹងផ្អែកទៅលើមេភូមិ ឲ្យមេភូមិជាអ្នក
នាំទៅតាមកន្លែងនៃការសួរ។ អញ្ចឹងការបញ្ចេញមតិរបស់គាត់គឺគាត់ភ័យ ដោយ
សារអ្នកនាំទៅជាមេភូមិ ហើយប្រជាពលរដ្ឋគាត់អត់ចាប់អារម្មណ៍ទេ កាលណា
សួរសំណួរវិជ្ជមាន គាត់ឆ្លើយមកវិញវិជ្ជមាន ដោយសារគាត់អត់មានព័ត៌មាន។
តើរដ្ឋាភិបាលធ្វើផ្លូវត្រូវ គាត់ឆ្លើយថាត្រូវ»។

លោកយ៉ែម បុញ្ញាឫទ្ឋិ អគ្គលេខាធិការនៃគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ស្រ-
ដៀងគ្នាទៅនឹងគណបក្សសម រង្ស៊ីដែរ ។ លោកបានលើកឡើងថា ការស្ទង់មតិ
នេះអាចឆ្លុះបញ្ចាំងនូវបញ្ហាមួយចំនួន ក៏ប៉ុន្តែមិនអាចត្រឹមត្រូវឲ្យបាន១០០%
នោះទេ ។

«អាចឆ្លុះបញ្ចំាងបានខ្លះ ក៏ប៉ុន្តែវាមិនអាចសនិ្នដ្ឋានថា ត្រឹមត្រូវបាន១០០%ទេ។
ការឆ្លុះបញ្ចាំងបានខ្លះហ្នឹង។ ដូចខ្ញុំបានបញ្ជាក់ជូនអញ្ចឹងគឺការមានការថយចុះពី
៨២%មក៧៩% ដោយសារបងប្អូនប្រជាពលរដ្ឋលោកចាប់ផ្តើមជឿ»។

ចំណែកឯមន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីរដ្ឋាភិបាលវិញ ហាក់បីដូចជាបង្ហាញ
ទស្សនៈស្របគ្នាទៅនឹងការលើកឡើងនៅក្នុងលទ្ធផលនៃការស្ទង់មតិរបស់ IRI
នេះ ។

លោកគុល បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ដែលហៅ
កាត់ថា Comfrel បានយល់ស្របចំពោះការលើកឡើងនេះ ។

លោកគុល បញ្ញា បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាកំពុងដើរ
លើផ្លូវមួយដែលត្រឹមត្រូវទាំងការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស សេដ្ឋកិច្ច
ទីផ្សារសេរី និងការគោរពសិទ្ធិមនុស្ស ។

«ប្រជាពលរដ្ឋយើងមើលឃើញកម្ពុជាយើងដើរផ្លូវត្រូវនេះ ខ្ញុំគិតថា ប្រជាជន
មើលឃើញអញ្ចឹងមែន ព្រោះអីកម្ពុជាយើងបានជ្រើសរើសយកផ្លូវដែលយើងដើរ
សព្វថ្ងៃនេះគឺជាផ្លូវសេដ្ឋកិច្ចទីផ្សារសេរី ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ
សេរីពហុបក្សដែលមានការបោះឆ្នោតត្រឹមត្រូវ។ប្រជាជនមើលឃើញថា អាហ្នឹង
កម្ពុជាដើរផ្លូវត្រូវហើយ»។

អ្នកវិភាគឯករាជ្យមួយរូបផ្សេងទៀតគឺលោកស្រីជា វណ្ណាតបានមានប្រសាសន៍
ថា សម្រាប់ប្រជាពលរដ្ឋ ដែលទើបងើបពីសង្គ្រាម នៅពេលដែលសួរអំពីការ
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន ស្ពាននិងមន្ទីរពេទ្យ ប្រជាពល
រដ្ឋប្រាកដជាឆ្លើយថា ប្រទេសកម្ពុជាកំពុងតែដើរលើផ្លូវត្រូវ។

លោកស្រីបានបញ្ជាក់ថា ការស្ទង់មតិអំពីប្រទេសកម្ពុជា ដើរលើផ្លូវត្រូវឬមិនត្រូវ
អាស្រ័យទៅលើសំណួរ ដែលត្រូវបានចោទសួរតែប៉ុណ្ណោះ។

«គឺយើងមើលទៅឃើញថា អ្វីដែលកំពុងតែលូតលាស់ខ្លាំង គឺខាងហេដ្ឋារចនា
សម្ព័ន្ធ ផ្លូវថ្នល់។ នៅទីក្រុងភ្នំពេញពីមុនធ្លាប់តែលិចទឹក ធ្លាប់តែក្រហេងក្រហូង
ដើរមិនកើត ធ្លាប់តែហុយ។ ឥឡូវចាក់កៅស៊ូសឹងតែទាំងអស់ មានភ្លើងអគ្គិសនី
ឆេះឯង បំភ្លឺពេលយប់ អានេះគឺថា សំណួរហ្នឹងឆ្លើយមកទៅលើការកសាងហេ-
ដ្ឋារចនាសម្ព័ន្ធ»។

លោកផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីវិញ
បានសារទរទៅនឹងការស្ទង់មតិរបស់ IRI ផងដែរ។

លោកបានប្រសាសន៍ថា ការស្ទង់មិតិនេះ គឺជាមោទនភាពរបស់យើងទាំងអស់
គ្នា ពីព្រោះរដ្ឋាភិបាលបាននឹងកំពុងអនុវត្តទៅតាមយុទ្ធសាស្រ្តរបស់លោកនា
យករដ្ឋមន្រ្តីហ៊ុន សែន។

«នៅក្នុងបច្ចុប្បន្នហ្នឹង តាមរយៈយុទ្ធសាស្រ្តចតុកោណរបស់សម្តេចតេជោ គឺ
យើងមានធ្វើគ្រប់ទិសដៅការអភិវឌ្ឍរបស់យើង តាំងពីការធ្វើប្រជាធិបតេយ្យ
រូបនីយ៍កម្មរហូតដល់ការកែទម្រង់រាល់គ្រប់វិស័យ ខាងវិស័យកងទ័ព វិស័យ
យុត្តិធម៌ ក៏ដូចជាវិស័យរដ្ឋបាលរបស់យើង ដែលជាទិសដៅមួយ គឺរាជរដ្ឋាភិ-
បាលជាអ្នកផ្តល់សេវាកម្មប្រសើរដល់ប្រជាពលរដ្ឋ»។

វិទ្យាសា្ថនសាធារណរដ្ឋអន្តរជាតិIRIនេះបានធ្វើការស្ទង់មតិមួយឆ្នាំម្តង ចាប់តាំង
ពីឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០០៩នេះ។

ការស្ទង់មតិនេះផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួន ដូចជាទិសដៅរបស់
ប្រទេស បញ្ហាសេដ្ឋកិច្ច ទំនាក់ទំនង់នយោបាយ សេវាកម្មរដ្ឋមួយចំនួន សាលា
ក្តីខ្មែរក្រហម និងបញ្ហាប្រជាពលរដ្ឋខ្មែរឥស្លាមជាដើម។

ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងស.រ.អា. ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG