ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីអាមេរិកជាន់ខ្ពស់ទស្សន កិច្ចប្រទេសកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Scot Marciel គ្រោងនឹង
មកបំពេញទស្សនកិច្ចប្រទេសកម្ពុជា នៅដើមសបា្ដហ៍ក្រោយនេះ ដើម្បីពិភា-
ក្សាអំពីបំណុល ដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ាន និងជាឧបការីរង
ក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ គឺលោកScot Marceil គ្រោងនឹងមកបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសកម្ពុជាចំនួនពីរថ្ងៃ ដោយចាប់
ផ្តើមពីថ្ងៃច័ន្ទនិងបញ្ចប់នៅថ្ងៃអង្គារដើមសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សារឿង
បំណុលដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ។

ប្រទេសកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកជាង៣០០លានដុល្លារសហរដ្ឋអា-
មេរិកនៅក្នុងរបបលន់ នល់ ចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ។

ដំណើរទស្សនកិច្ចរបស់លោកឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក
លោកScot Marciel នេះលោកគ្រោងនឹងជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី
ហោណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តីសុខ អាន រដ្ឋ
មន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជួបជាមួយមន្រ្តីអង្គការសង្គមស៊ីវិល
មួយចំនួនព្រមទាំងទៅទស្សនកិច្ចរយៈពេលខ្លី នៅក្នុងសាលាក្តីខ្មែរក្រហមផង
ដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសក-
ម្ពុជាដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា លោកឧបការីរងក្រ-
សួងការបរទេសសហរដ្ឋអាមេរិក និងធ្វើសន្និសីទកាសែតមួយ ក្រោយពីបញ្ចប់
ដំណើរទស្សនៈកិច្ចរបស់លោកនៅរសៀលថ្ងៃអង្គារ ដើមសប្តាហក្រោយនេះ។

លោកJohn Johnson អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសក
ម្ពុជាបានហៅដំណើរទស្សនកិច្ចរបស់លោក Scot Marciel ថា គឺជារឿងធម្ម-
តាមួយក្រោយពីលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ
អាស៊ាន។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា បើតាម
កម្មវិធីដូចបាន គ្រោងទុក លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រ-
សួងការបរទេសខ្មែរ គ្រោង នឹងជួប ជាមួយ និងលោក Scot Marciel នៅព្រឹក
ថ្ងៃអង្គារ៏ ។

លោកកុយ គួង បានហៅដំណើរទស្សនកិច្ចរបស់លោក Scot Marciel មកកាន់
ប្រទេសកម្ពុជាលើកនេះ គឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។

«ជាទស្សនៈកិច្ចបំពេញការងារ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការមិត្តភាព
រវាងប្រទេសទាំងពីរគឺប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក ពីព្រោះគាត់ ទី១ជា
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅសមាគមអាស៊ាន ទី២គាត់ជាឧបការីរង
រដ្ឋមន្រ្តីការបរទេសអាមេរិក»។

ចំណែកឯលោក រាជ សម្បតិ្ត ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់
សាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា លោកScot Marciel គ្រោងនឹងធ្វើទស្សន-
កិច្ចនៅក្នុងសាលាក្តីខ្មែរក្រហមផងដែរ ដើម្បីស្វែងយល់អំពីដំណើរការវិវឌ្ឍន៍
របស់សាលាក្តីខ្មែក្រហម។

«ដំណើរទស្សនកិច្ចនេះគាត់ចង់មើលសាលសវនាការ ហើយគាត់នឹងសម្តែង
ការគួរសម ជាមួយនឹងប្រធានស្តីទីនៃការិយាល័យរដ្ឋបាល ហើយនិងអនុប្រ-
ធានការិយាល័យរដ្ឋបាល ហើយគាត់ជួបជាមួយខាងសហព្រះ រាជអាជ្ញាអន្តរ-
ជាតិ។យើងឃើញថា ល្អហើយ បានគាត់មានការចាប់អារម្មណ៍ចង់មកទស្ស-
នកិច្ចនៅសាលាក្តីហ្នឹង»។

គម្រោងមកកាន់ប្រទេសកម្ពុជារបស់លោកScot Marcielបានធ្វើឡើងក្រោ-
យពីសមាជិកសភារបស់សហរដ្ឋអាមេរិកចំនួន ៣ រូប បានមកទស្សនកិច្ច
ក្នុងប្រទេសកម្ពុជាកាលពីដើមខែមុននេះ ដើម្បីពិភាក្សាអំពីរឿងពាណិជ្ជកម្ម
ហើយក៏បានលើកយកអំពីបំណុល ដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិក
ផងដែរ។

ប្រទេសកម្ពុជាបានទទូចស្នើសុំដល់សហរដ្ឋអាមេរិក ឲ្យលុបចោលបំណុល
ជាង ៣០០ លានដុល្លារសហរដ្ឋអាមេរិក ដែលខ្លួនបានជំពាក់នៅក្នុងរបប
ដែលគ្រប់គ្រងដោយពួកលន់ នល់ ក៏ប៉ុន្តែសហរដ្ឋអាមេរិកកំពុងតែពិចារណា
អំពីសំណើនេះនៅឡើយ ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG