ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេរីភាពបញ្ចេញមតិនៅកម្ពុជា ធ្លាក់ចុះនៅឆ្នាំ២០០៩


សមាគមសិទ្ធិមនុស្សអាដហុកបានធ្វើការវាយតម្លៃថា សេរីភាពបញ្ចេញមតិនៅ
កម្ពុជាបានធ្លាក់ចុះនៅឆ្នាំ២០០៩នេះ បើប្រៀបធៀបទៅឆ្នាំ២០០៨។

បន្ទាប់ពីលោកSurya Prasad Subedi អ្នករាយការណ៍ពិសេសរបស់អង្គការ
សហប្រជាជាតិកាលពីចុងខែមុននេះបានវាយតម្លៃអំពីស្ថានភាពសិទ្ឋិមនុស្ស
នៅកម្ពុជាថា មិនទាន់ឈានដល់កម្រិតស្តង់ដារអន្តរជាតិនៅឡើយនោះ នៅថ្ងៃ
ព្រហស្បតិ៍នេះផងដែរ សមាគមសិទ្ធិមនុស្ស ADHOC បានអះអាងថា សេរីភាព
បញ្ចេញមតិនៅកម្ពុជាបានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាល
ពីឆ្នាំ២០០៨ ។

លោកធន សារ៉ាយ ប្រធានសមាគមសិទ្ឋិមនុស្ស ADHOC បានបញ្ជាក់ប្រាប់នៅ
ក្នុងអង្គសន្និសីទកាសែតស្តីអំពីរបាយការណ៍សិទ្ធិមនុស្ស២០០៩នេះថា នៅឆ្នាំ
២០០៩នេះមានការរិតបន្តឹងសេរីភាពបញ្ចេញមតិ ជាពិសេសទៅលើអ្នកនយោ-
បាយ តំណាងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដែលបានរិះគន់រដ្ឋាភិ-
បាល ។

«ការធ្លាក់ចុះនេះ យើងឃើញថា នៅឆ្នាំ២០០៨មិនមានការប្តឹងផ្តល់ ចាប់ខ្លួនអ្នក
នយោបាយ ក៏ដូចជាតំណាងអង្គការមិនមែនរដ្ឋាភិបាល សហជីព ក៏ដូចជាអ្នក
សារព័ត៌មានហ្នឹង ដាក់ពន្ធនាគារច្រើនទេ ដូច្នេះឆ្នាំនេះគឺថា មានច្រើន"។

កាលពីចុងខែមុន លោក Surya Prasad Subedi អ្នករាយការណ៍ពិសេសរបស់
អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ជាក់ផងដែរថាកម្ពុជា
បានទទួលរងនូវការរិះគន់អំពីការរំលោភសិទ្ធិមនុស្ស ទាក់ទិនទៅនឹងសេរីភាព
បញ្ចេញមតិ ការបណ្តេញចេញដោយបង្ខំ ការរឹបអូសយកដីធ្លី ការគម្រាមកំហែង
និងការបំភិតបំភ័យអ្នកការពារសិទ្ធិមនុស្ស ។

របាយការណ៍ស្តីអំពីស្ថានភាពសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្ស ADHOC
បានលើកឡើងថា នៅក្នុងឆ្នាំ២០០៩ យ៉ាងហោចណាស់ក៏មានអ្នកការពារសិទ្ធិ
មនុស្សចំនួន២៣៥នាក់ បានទទួលរងការប្តឹងផ្តល់នៅក្នុងតុលាការ។ ក្នុងនោះ
មាន១៤៧នាក់ត្រូវបានចាប់ខ្លួន ៥៨នាក់កំពុងជាប់ ឃុំឃាំងនៅឡើយ និង ៨៨
នាក់ផ្សេងទៀតកំពុងរត់គេចខ្លួនពីការតាមចាប់របស់តុលាការ។

លោកធន សារ៉ាយបានមានប្រសាសន៍ទៀតថា បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ
២០០៨ ស្ថានភាពនៃការគម្រាមកំហែងទៅលើអ្នកការពារសិទ្ធិមនុស្សតាមរយៈ
ស្ថាប័នតុលាការមានការកើនឡើងគួរឲ្យព្រួយបារម្ភ។

«មិនត្រឹមតែប៉ុណ្ណោះទេ បុគ្គលិក និងសកម្មជនសិទ្ធិមនុស្សក៏បានរងការគម្រាម
ចោទប្រកាន់ ដោយតុលាការពីបទញុះញង់ផងដែរ ដែលកាលពីឆ្នាំមុនៗ ករណី
បែបនេះពុំដែលកើតមានទេ»។

លោកឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល លោកខៀវ
កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកជាម យៀប សមាជិកសភាតំណាងរាស្រ្ត
ខាងគណបក្សប្រជាជនកម្ពុជាបានច្រានចោលការចោទប្រកាន់ទាំងនេះ ។

លោកជាម យៀបបានមានប្រសាសន៍ទៀតថា បើប្រៀបធៀបឆ្នាំ២០០៨និងឆ្នាំ
២០០៩នេះ មិនមានការធ្លាក់ចុះប៉ុន្មានទេខាងផ្នែកសេរីភាពបញ្ចេញមតិនេះ។

«ក្នុងឆ្នាំ២០០៩នេះ យើងឃើញថា បើធ្លាក់ចុះក៏មិនច្រើនជាងឆ្នាំ២០០៨ប៉ុន្មាន
ដែរ។ ប៉ុន្តែរាជរដ្ឋាភិបាលជានិច្ចជាកាល គឺខិតខំ ។ សម្តេចលោកទៅរាល់ពេល
ដូចជាឥឡូវក៏ដោយគ្រប់កន្លែងទាំងអស់»។

លោកជាម យៀប បានលើកឡើងទៀតថា នៅក្នុងឆ្នាំ២០១០នេះស្ថានភាពសិទ្ធិ
មនុស្ស និងអាចប្រសើរឡើងជាងឆ្នាំ២០០៩។

ពីទីក្រុងភ្នំពេញុ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG