ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺផ្តាសាយបក្សីសម្លាប់ទា១ម៉ឺនក្បាល


Microsoft Office

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមអ្នកជំនាញពេទ្យសត្វនៃក្រសួងកសិកម្ម កំពុងតែព្យាយាមវិភាគទាងាប់ នៅ
ថ្ងៃអង្គារនេះដើម្បីរកមេរោគដែលបានសម្លាប់សត្វទាចំនួនជាង១០.០០០ក្បាល
នៅក្នុងខេត្តតាកែវ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។

ទាចំនួនជាង ១០.០០០ក្បាលនៅក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ ដែលបាន
ចិញ្ចឹមជាហ្វូងតាមលក្ខណៈធម្មជាតិនិងគ្មានទ្រង់ចិញ្ចឹមតាមលក្ខណៈបច្ចេកទេស
បានស្លាប់កាលពីសប្តាហ៍មុនដែលត្រូវបានសង្ស័យថា អាចជាជំងឺគ្រុនផ្តាសាយ
បក្សី។

លោកកៅ ផល ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាល ក្រសួងកសិកម្ម
បានថ្លែងប្រាប់VOAថា យើងបានហាមអ្នកភូមិមិនឱ្យយកទាងាប់ និង ឈឺធ្វើជា
ម្ហូបអាហារ មិនឱ្យប៉ះពាល់ ទាងាប់និងឈឺដោយផ្ទាល់ និង មិនឱ្យលក់ដូរ ដើម្បី
ជៀសវាងជំងឺឆ្លងនានា ដែលយើងមិនទាន់ដឹងជាប្រភេទជំងឺអ្វី ហើយយើងបាន
កប់ទាងាប់ទាំងនេះនៅក្នុងរណ្តៅ ហើយដុតនិងបាញ់ថ្នាំសម្លាប់មេរោគ។

"យើងកំពុងតែសិក្សាអំពីការងាប់ទាចំនួនជាង១០.០០០ក្បាល់ ហើយយើងកំពុង
តែធ្វើការវិភាគទៅលើហេតុផលនៃការងាប់ទាទាំងនេះ។ ប៉ុន្តែយើងនឹងចេញលទ្ធ
ផលនៃការវិភាគនៅថ្ងៃស្អែក"។

ជំងឺគ្រុនផ្តាសាយបក្សីបានសម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរយ៉ាងតិច៧នាក់ នៅក្នុង
ឆ្នាំ២០០៥។ ចាប់តាំងពីមេរោគ H5N1 ដែលបានផ្ទុះឡើងនៅក្នុងតំបន់អាស៊ីក្នុង
ឆ្នាំ២០០៣បានសម្លាប់មនុស្សជាង២០០នាក់នៅក្នុងប្រទេសមួយចំនួន។

លោក កៅ ផល បានបញ្ជាក់ថា យើងបានលើកទឹកចិត្តឱ្យអ្នកភូមិពាក់ម៉ះស្រោម
ដៃនិងស្រោមជើង ហើយក្រុមមន្ត្រីពេទ្យសត្វប្រចាំតំបន់និងមន្ត្រីក្រសួងសុខាភិ
បាល បានធ្វើការរួមគ្នាដើម្បីទប់ស្កាត់ជំងឺរាតត្បាតលើបក្សីនេះ កុំឱ្យរាលដាល
ដល់មនុស្ស។

«មន្ត្រីវិទ្យាស្ថានជាតិបសុព្យាបាលនៃនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលនៃ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានចុះទៅកាន់កន្លែងកើតហេតុដើម្បី
យកវត្ថុវិភាគ ការសិក្សាស្រាវជ្រាវតាមដានបន្ថែមទៀតលើករណីទាងាប់នេះ»។

លោកកៅ ផលបានបញ្ជាក់ថា ក្រុមមន្ត្រីមកពីក្រសួងកសិកម្ម និងក្រសួងសុខាភិ
បាល កំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀតក្នុងករណីទាងាប់ជាង១០.០០០ក្បាល
នៅក្នុងតំបន់កើតហេតុ និងណែនាំអ្នកភូមិឱ្យប្រុងប្រយ័ត្នខ្លាំងឡើងថែមទៀត។

ក្រុមមន្ត្រីបាននិយាយថា យើងបានដើរពីផ្ទះមួយទៅផ្ទះមួយនៅក្នុងតំបន់ ដែល
មានទាងាប់នេះដើម្បីរកមើលអ្នកភូមិដែលមានជំងឺគ្រុនក្តៅ ក្អកឈឺចាប់សាច់ដុំ
និងរលាកបំពង់ក ដោយជាប់ទាក់ទងជាមួយទាងាប់ ឬឈឺ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG