ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដីខ្មែរក្រហមត្រៀម ប្រកាសសាលក្រមឌុច


ចៅក្រមសាលាក្ដីខ្មែរក្រហមប្រកាសថា តុលាការកំពុងរៀបចំការប្រកាសសាល
ក្រមសម្រាប់កំណត់ទោសរបស់ឌុច។ ឌុចត្រូវកាត់ទោសចប់សព្វគ្រប់ដោយសា-
លាដំបូងកាលពីខែ វិច្ឆិកាឆ្នាំកន្លងទៅ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

លោកចៅក្រម គង់ ស្រ៊ីម ប្រធានតុលាកំពូល និង ជាប្រធានកិច្ចប្រជុំពេញអង្គ
របស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា សាលាដំបូង
របស់សាលាក្ដីខ្មែរក្រហមកំពុងរៀបចំសេចក្ដីព្រៀងសាលក្រមសម្រាប់ដាក់ទោស
ឌុចអតីតប្រធានគុកទួលស្លែង ដោយបានបង្ហាញការប្ដេជ្ញាចិត្តជាថ្មីទៀតសម្រាប់
ធានាដល់ការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហមដ៏សម្លាប់
រង្គាល។

ក៏ប៉ុន្ដែលោកចៅក្រមគង់ ស្រ៊ីមមិនបានបញ្ជាក់ពីកាលបរិចេ្ឆទច្បាស់លាស់នៃការ
ប្រកាសសាលក្រមនោះនៅឡើយ។

«អង្គជំនុំជម្រះសាលាដំបូង បច្ចុប្បន្ននេះ កំពុងតែធ្វើសេចក្ដីព្រៀងសាលក្រម។ កាលបរិចេ្ឆទនៃការចេញសាលក្រមគឺនឹងប្រកាសដោយអង្គជំនុំជម្រះសាលាដំបូង
ក្នុងពេលដ៏សមស្រប»។

សេចក្ដីប្រកាសនេះធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំពេញអង្គរបស់សាលាក្ដីខ្មែរក្រហម
ដែលនឹងប្រព្រឹត្ដទៅក្នុងពេល៨ថ្ងៃ ។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោកចៅក្រម
គង់ ស្រ៊ីមមានប្រសាសន៍ថា នៅពេលនេះសាលាក្ដីខ្មែរក្រហមកំពុងប្រឈមនឹង
បញ្ហាពេលវេលាដែលបានគ្រោងទុក និង ការប្ដេជ្ញាចិត្តក្នុងការផ្តល់យុត្តិធម៌ដល់
ជនរងគ្រោះតាមពេលវេលាកំណត់នោះ។

«ទោះបីជាសវនាការលើសំណុំរឿងក្ដីបានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងណា
ក្ដី ក៏មានការប្រឈមជាច្រើនទៀត ដែលរួមមានការសម្រេចកិច្ចការនេះទៅតាម
ពេលវេលាដែលបានព្រមព្រៀងគ្នា។ នៅពេលអនាគតនឹងតាំងចិត្ដសាជាថ្មីចំពោះ
បេសកកម្មនៃការផ្ដល់យុត្តិធម៌ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ជូន
ចំពោះជនរងគ្រោះទាំងអស់នៃរបបកម្ពុជាប្រជាធិបតេយ្យ»។

របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបង្កឲ្យប្រជាជនខ្មែរស្លាប់បាត់
បង់ជីវិតអស់ជិត២លាននាក់ ។ មានជនជាប់ចោទចំនួន៥នាក់ត្រូវបានចាប់ខ្លួន
និងកំពុងស្ថិតក្រោមការឃុំឃាំងជាបណ្ដោះអាសន្ន។ បន្ទាប់ពីឌុច ការកាត់ក្ដីក្នុង
សំណុំរឿងលេខ០០២ត្រូវគេរំពឹងថា នឹងអាចប្រព្រឹត្តទៅនៅអំឡុងចុងឆ្នាំ២០១០
នេះឬដើមឆ្នាំ២០១១។ ការយឺតយ៉ាវនៃការកាត់ទោស និងវ័យកាន់ តែចាស់ជរា
នៅតែស្ថិតជាកង្វល់សម្រាប់ការទទួលបានយុត្តិធម៌ពេញលេញមួយ។ដោយឡែក
លោកស្រីចៅក្រមស៊ីលវាខាតរ៉ាយ អនុប្រធានកិច្ចប្រជុំពេញអង្គ តាមរយៈអ្នកបក
ប្រែ ក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះពីបញ្ហាប្រឈមមួយចំនួនដែលសាលា
ក្ដីខ្មែរក្រហមកំពុងជួបផងដែរ។

«យើងទាំងអស់គ្នាបានដឹងថា មានបញ្ហាសេសសល់ជាច្រើន។ យើងមានពេល
វេលាដែលត្រូវធ្វើបន្ដទៀតបញ្ហាមួយទៀតគឺពាក់ព័ន្ធទៅនឹងអាយុជនជាប់ចោទ។ ហើយខ្ញុំក៏សុំចែករំលែកនូវសេចក្ដីប៉ងប្រាថ្នារបស់ពួកយើងទាំងអស់គ្នាដែលថា
សវនាការនឹងមានតម្លាភាព យុត្តិធម៌ មិនមែនសម្រាប់តែជនជាប់ចោទតែប៉ុណ្ណោះ
ទេ ប៉ុន្ដែសម្រាប់ជនរងគ្រោះរាប់ពាន់នាក់"។សូមរំលឹកថាកិច្ចប្រជុំពេញអង្គលើក
នេះនឹងផ្ដោតជាសំខាន់លើការធ្វើវិសោធនកម្មវិធានផ្ទៃក្នុងដើម្បីកំណត់ពីតួនាទី
និងការចូលរួមរបស់មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី ជាពិសសពូកគេនឹង
ត្រូវតំណាងដោយសហមេធាវីឈានមុខដែលនឹងត្រូវធ្វើកិច្ចការនានាជំនួសពួកគេ
នៅក្នុងសវានាការ រួមមានការធ្វើសេចក្ដីសន្និដ្ឋាន និង ចោទសួរកូនក្ដីឬសក្សីជា
ដើម។ បញ្ហានេះបានក្លាយជាកង្វល់យ៉ាងសំខាន់របស់ក្រុមមេធាវីដើមបណ្ដឹងរដ្ឋ
ប្បវេណីនិងក្រុមអង្គការសង្គមស៊ីវិល។

ក៏ប៉ុន្ដែទាំងលោកចៅក្រមគង់ ស្រ៊ីម និងលោកស្រីចៅក្រមស៊ីលវា ខាតរ៉ាយ អនុ-
ប្រធានកិច្ចប្រជុំពេញអង្គមានប្រសាសន៍ថា វិសោធនកម្មនោះនឹងជួយពង្រឹងថែម
ទៀតការចូលរួមរបស់ភាគីជនរង គ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ។

ពីរាជធានី ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេង ស.រ.អា.៕

XS
SM
MD
LG